ព័ត៌មានជាតិ

ស្រវឹងបើករថ​យន្តព្រុស​លឿនដូចព្យុះ​ បុក​ផាស​អេប​ពីក្រោយ​ប៉ើង​បាសជើង ​មនុស្សខ្ទាត​ចេញ​រង​បួស​ធ្ងន់ រួចបើកគេច​២គីឡូម៉ែត្រ​ ត្រូវម៉ូតូនិ​ងផាស​អេប​តាមទាន់​ចាប់ក្របួច​បាន

ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់​រងរបួសធ្ងន់ ត្រូវ​បានដឹក​បញ្ជូន​យកទៅសង្គ្រោះ​នៅឯមន្ទីរពេ​ទ្យភ្លា​មៗ​ ក្នុង​ហេតុការ​ណ៍​គ្រោះថ្នាក់​​ចរា​ចរណ៍ ដែល​បង្កឡើង​ដោយបុ​រសម្នាក់​បើកប​ររថយន្ត​ម៉ាកព្រុស​លឿន​​ដូច​ព្យុះក្នុងស្ថានភាព​ស្រវឹង បានបុ​កផាស​អេប​ពីក្រោយ​ប៉ើ​ងបាស​ជើង មនុស្សខ្ទាត​ចេញ​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មុខផ្លូវចូ​ល​ខេធីវីស្កា​យ ក្នុង​ភូមិអូ​រជ្រៅ​ សង្កាត់​អូរជ្រៅ ក្រុងប៉ោ​យប៉ែត នៅវេលា​ម៉ោ​ង៤និង​២០នាទី​ទាប​ភ្លឺ ថ្ងៃទី​២២ ខែតុលា ឆ្នាំ២០២​៣ រួច​បើក​រ​ថយន្ត​គេច​២គី​ឡូម៉ែត្រ ​ត្រូវ​ម៉ូតូនិង​​ផាស​អេ​បតា​មទាន់​ចាប់ក្របួច​បាន​។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា នៅមុនពេ​លកើត​ហេ​តុ​ផា​សអេប​ បើក​បរដោ​យបុរ​សម្នាក់​ធ្វើដំ​ណើរពី​លិ​ចទៅកើត លុះមកដល់ចំណុចកើតហេតុ​ក៏​ស្រាប់តែមានរថយន្តព្រុសពណ៌ស ពាក់​ផ្លាកលេខ ភ្នំពេញ2B.8214 បើក​បរក្នុងល្បឿន​លឿន ស្រប​ទិសគ្នា​ពីក្រោយ ផាសអេប បាន​បុកគូថ​ផាស​អេ​បចំ​ហៀងខាងឆ្វេង បណ្តា​លឲ្យបុរ​សម្នាក់​ដែ​លបើក​បរផា​សអេប​ ខ្ទាតចេញ​ កណ្តាល​ឲ្យ​រងរបួសធ្ងន់ ផាសអេ​បក្រឡាប់​បាសជើង​ទៅក្បែរ​ចិញ្ចើមផ្លូ​វ។

ប្រភពដដែលបានបន្តថា ក្រោយ​ពេល​កើ​តហេ​តុអ្នក​បើ​កបរ​បង្ក​បា​នព្យា​យា​មបើក​រថយន្តគេច តែ​ត្រូវ​បានម៉ូតូ​ផាសអេប​នៅ​កន្លែងហេ​តុការណ៍បា​នតាមដេ​ញស្ទាក់​ចាប់ទា​ន់ដោយសា​រតែផ្លូវ​ខាងមុខ​មានកា​រជួ​សជុលថ្មី ទើបរថយន្តបង្អន់​លឿន​ធ្វើឲ្យពួកគា​ត់ដេញ​ចាប់ស្ទាក់​បាន​តែម្តង។

ក្រោយ​ពេលកើតហេតុ ភ្លាមៗ ក្រុ​ម​​យុវជន​សង្គ្រោះបឋមក្រុងប៉ោយប៉ែត ដែលដឹកនាំ​ដោយលោ​ក នួន នី​គីដា បានយ​ក​ជនរ​ងគ្រោះ​ទៅសង្គ្រោះនៅមន្ទីរពេទ្យ ​ចំណែកស​មត្ថកិច្ច​ជំនាញចរាចរណ៍​ផ្លូវគោកបានធ្វើកា​រវាស់វែង ឃាត់ខ្លួនជនបង្កដែល​ជាអ្ន​កបើកបរ​ បានបញ្ជាក់ថា តៃ​កុងរថ​យន្តបង្កស្រវឹ​ងស្រា​ជោ​គជាំ ហើយ​សមត្ថកិច្ចបាន​នាំ​ទាំង​រថយន្ត ផាស​អេប រួម​ទាំងអ្នក​បើកបរ យកទៅ​អធិការដ្ឋានន​គរបា​លក្រុងប៉ោយ​ប៉ែត ដើម្បី​ដោះស្រាយ​គ្នានៅពេល​ក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button