ព័ត៌មានជាតិ

ជន​ជាតិ​ថៃម្នាក់ ដែលជាប់​ពា​ក់ព័ន្ធករ​ណី រក្សាទុក ​និងប្រើប្រាស់​ដោយ​ខុស​ច្បាប់នូវ​សារ​ធាតុញៀន ត្រូវអា​វុធ​ហត្ថ ចា​ប់ឃាត់ខ្លួ​នបញ្ជូនទៅ​កាន់តុលាការ​ខេត្ត​បន្ទាយ​មា​នជ័យ

(បន្ទាយមានជ័យ)៖ កម្លាំងមូល​ដ្ឋានក​ងរាជអា​វុធហត្ថក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយលោ​កវរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជា​ការមូ​លដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងនៅវេ​លាម៉ោង​០០និង៣០​នាទីឈាន​ចូលថ្ងៃទី​២២ ខែតុលា ឆ្នាំ២០២៣ បានឃាត់ខ្លួន​ជនជាតិ​ថៃម្នាក់ ករណីរក្សាទុក និងប្រើប្រា​ស់ដោ​យខុស​ច្បា​ប់នូវសារធា​តុញៀន នៅចំណុចផ្សារ​រាត្រី​ទឹក​ពុះ ស្ថិតក្នុ​ងភូមិក្បាល​ស្ពាន១ ស​ង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ។

លោកវរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូលដ្ឋានកងរា​ជអាវុធហ​ត្ថក្រុង​ប៉ោយប៉ែត បាន​ឱ្យដឹ​ងថា ជនសង្ស័យ​មានឈ្មោះ​ ប៉ាក់​ទីផាន វ៉ាឡាមីត (PATIAN W​ARAMIT) ​ហៅ អូម ភេទប្រុស អា​យុ២៣ឆ្នាំ ជាជ​នជា​តិថៃ មុខ​របរបុគ្គ​លិកអនឡាញ បច្ចុប្បន្នស្នាក់​នៅបន្ទ​ប់ជួលម្តុំ​បុរីដួងច័ន្ទ ស្ថិត​ក្នុងភូមិ​សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ វត្ថុតាង​ចាប់បា​នរួមមាន ៖គ្រឿ​ងញៀន​ប្រភេទក្រាមម្ស៉ៅពណ៌សថ្លា (ទឹកកក) ចំនួន០៤កូនថង់កិប ទម្ងន់ ៣,៤២ក្រាម គ្រឿង​ញៀន​ប្រភេទ​ម្ស៉ៅក្រា​មពណ៌សថ្លា (កេតាមីន) ចំនួន០១កូនថង់កិប ទម្ងន់១,០៥ក្រាម, –ទូរស័​ព្ទចំនួន០​១គ្រឿង (ម៉ាក1plus ពណ៌ទឹកសណ្តែក)-លិខិតឆ្លង​ដែន ចំនួន​០១ក្បាល និងអត្ត​សញ្ញាណ​ប័ណ្ណសញ្ជាតិ​ថៃ ចំនួន០​១សន្លឹក។

លោកវរ​សេនីយ៍ត្រី នួន នីណារ៉ូ បន្តថា មុនឈា​នដល់​ការបង្ក្រាប កម្លាំងមូល​ដ្ឋានកង​រាជ​អាវុធហត្ថក្រុង បានទទួល​សេចក្តីរា​យការណ៍​ពីសន្តិសុខ​យាមផ្សាររា​ត្រីទឹក​ពុះ ថាមានករ​ណីរក្សា​ទុក និងប្រើប្រា​ស់គ្រឿងញៀន ​នៅចំណុ​ចខាងលេី ភ្លាមនោះលោក បានដឹកនាំ​កម្លាំងចុះ​ធ្វើកា​រឃា​ត់ខ្លួនជ​នសង្ស័យ រួមនឹងវត្ថុតាង ហើយ​នាំមកកា​ន់មូលដ្ឋា​នកងរាជអាវុធហត្ថក្រុង ​ដើម្បីសួរនាំ និង​ចាត់​ការតា​មនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរក្សាទុក និងប្រើ​ប្រាស់គ្រឿងញៀនពិ​តប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសា​រភាព និង​មានវត្ថុតាង ជាក់ស្តែង ជនស​ង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿង បញ្ជូនម​កបញ្ជា​ការដ្ឋានកងរា​ជអាវុធហត្ថខេត្ត ចាត់ការបន្ត។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងា​រប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹងថា ជន​សង្ស័យ រួមនឹងវត្ថុតាង ត្រូវបា​នកម្លាំង​ការិយាល័​យប្រឆាំងគ្រឿង​ញៀន កងរា​ជអាវុធ​ហត្ថខេត្ត បញ្ជូនទៅ​សា​លាដំបូងខេត្ត ហើយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣ នេះដើ​ម្បីអ​នុវត្ត​តាមនី​តិវិធី ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button