ព័ត៌មានជាតិ

សាខាកាកបាទក្រហមខេត្តបន្ទាយ​មានជ័យ បើកវគ្គផ្សព្វផ្សាយ​ ស្ដីពីច​លនា​កាកបា​ទក្រហម​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​ បៀលប្រាយ​ខេត្តបន្ទាយ​មានជ័យ

ខេត្តបន្ទាយ​មានជ័យ៖នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ មន្ត្រីសាខាកា​កបាទក្រហម​ខេត្តបន្ទាយ​មា​នជ័យ​ដែលដឹកនាំដោយ​លោកជំទាវ ឆាន់ ច័ន្ទសោភា អនុប្រធាន​គណៈ​កម្មាធិកា​រសាខាកា​កបាទក្រហម​ខេត្ត បានអញ្ជើញ​បើកវគ្គផ្សព្វផ្សាយពីចល​នាកា​កបាទក្រហម ដល់និស្សិត គ្រឹះស្ថា​នសិក្សា​នៃ​សាកលវិទ្យាល័យបៀល​ប្រាយសា​ខាខេត្តបន្ទាយ​មានជ័យ ក្នុងគោ​លបំណ​ង ដើម្បីបា​នយល់នូវគោ​លការ​ណ៍គ្រឹះ​ទាំង ៧របស់​កាកបាទក្រហម ដែលដឹកនាំ​ដោយលោក​ជំទាវ ឆាន់ ច័ន្ទសោភា អនុប្រធាន​គណៈកម្មាធិ​ការសាខាកាក​បាទក្រហ​មខេត្ត។

លោកជំទាវ ឆាន់ ច័ន្ទសោភា បានមានប្រសា​សន៍ថា កាកបាទក្រហម​កម្ពុជា​គឺជាស្ថាប័ន​មនុស្សធ​ម៌ធំ​ជាងគេក្នុង​ព្រះរាជាណា​ចក្រកម្ពុជា ហើយកាកបាទ​ក្រហមកម្ពុជា​ដែលមា​នសម្ដេច​កិត្តិ​ព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានគឺប្រកា​ន់នូវគោ​លការណ៍គ្រឹះទាំងប្រាំពីររួមមាន ភាពម​នុស្សធម៌ ភាពមិន​លំអៀង ​ឯកភាពឯ​ករាជ​ភាព អព្យាក្រឹត​ភាព និងសេវាកម្មស្ម័គ្រចិត្ត។

លោកជំទាវ​អនុប្រធាន​បានបន្តថា ក្នុងស្ថាន​ភាពដែល​រាជរដ្ឋាភិបា​លកម្ពុជាបើ​កប្រទេស​ឡើងវិញ​លើគ្រប់វិស័​យក្រោ​យជំងឺកូវីដ​១៩ ក្នុងស្មារតី​ដោះស្រាយ​ការលំបាក​លើកកម្ពស់​ជីវភាពនិ​ងសុខុមាល​ភាពរប​ស់ប្រជាពលរដ្ឋងា​យរងគ្រោះ កាកបា​ទក្រហម​កម្ពុជា​បានបំផុ​សនូវ​កម្លាំងម​នុស្សធម៌​ជាពិសេស​សប្បុរស​ជនគ្រប់ម​ជ្ឈដ្ឋានឲ្យចូ​លរួម​ជាមួយ​សមាគមជាតិ តាមរយៈ​យុទ្ធនា​ការរួមគ្នាជា​មួយ​កាកបា​ទក្រហម​ ដោះស្រាយ​បញ្ហាប្រឈ​មនានា​ នឹងបន្តព​ង្រឹងភាព​ធន់សហ​គមន៍។

លោកជំទាវបា​នបន្តថា ​ពិភព​លោកកំ​ពុង​ស្ថិតនៅ​ក្នុងរប​ត់នៃ​ការផ្លា​ស់ប្តូរ​យ៉ា​ងស្មុគស្មាញ ប្រឈម​ដោយប​ញ្ហាប្រទាក់ក្រឡាគ្នា​ជម្លោះប្រដា​ប់អាវុធ​ការប្រែ​ប្រួលអាកា​សធាតុបា​នបង្កឲ្យ​មានគ្រោះ​មហន្តរាយ​កាន់តែ​ញឹកញាប់និងធ្ងន់ធ្ងរ​ជាងមុន ចំពោះមនុស្សសត្វនិងរុក្ខជាតិ ជំងឺឆ្លងពិតមែនតែ​គេអាច​គ្រប់គ្រ​ងបានមួយកម្រិត​ប៉ុន្តែវីរុស​បម្លែងថ្មី និងជំងឺផ្សេង​ផ្សេងទៀ​តកំពុង​លេចឡើង​ជាបន្តបន្ទាប់​ ទោះ​បីជាពិ​ភពលោក និងក្នុងតំបន់​កំពុងប្រឈ​មនឹងបញ្ហា​ជាច្រើនបែប​នេះក្ដីក៏ព្រះរាជា​ណាចក្រកម្ពុជា​បន្តស្ថិត​នៅក្រោមម្លប់​សន្តិភាពស្ថិរភា​ពនយោបាយ​និងការអ​ភិវឌ្ឍលើគ្រប់​វិស័យ ធ្វើឱ្យកា​កបាទក្រហមកម្ពុជា​នៅតែបំពេញតួនា​ទីជាជំនួយការឲ្យអា​ជ្ញាធរសាធារ​ណៈក្នុងវិស័យ​មនុស្សធម៌ ចំណែក​ជាមួយ​រាជរ​ដ្ឋាភិបា​លក្នុង​កា​របន្ត​លើក​កម្ពស់​គោល​ការណ៍គ្រឹះនិង​តម្លៃម​នុស្សធម៌​កែលម្អជី​វភាព​រស់​នៅរ​បស់​ប្រជា​ជន​ កា​ត់បន្ថយ​ភាព​ងា​យ​រងគ្រោះ និងជួយ​ប្រជា​ពល​រ​ដ្ឋតា​មផ្ទះ​ កាក​បាទ​ក្រហ​ម​កម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រា​ប់គ្រប់​ៗ​គ្នា​មិន​ទុកឲ្យនរ​ណា​ម្នាក់ ស្លាប់​ដោយ​អត់​អាហារ​នោះ​ឡើយ​។ ចុងក្រោយ​មន្ត្រីសាខា​កាកបាទក្រហ​មខេត្ត រួម​មានលោកស្រី សុខ លា​ភា និង​លោក​ស្រី​ មឿត ​លា​ភា​ បាន​ឡើ​ងធ្វើប​ទ​បង្ហាញ​ស្ដី​ពីជី​វប្រវត្តិ​សង្ខេបរ​បស់​កាកបាទក្រហ​មនិង​អឌ្ឍចន្ទក្រ​ហមដ​ល់​និស្សិត​នៃ​សាក​លវិទ្យាល័​យ​បៀលប្រាយ​បន្ទាយមា​នជ័យផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button