ព័ត៌មានជាតិ

មន្ទី​រពេទ្យជា​តិ​ តេជោ​សន្តិ​ភាព​ ​ត្រូវ​បា​ន​ដាក់​ស​ម្ពោធ​ឱ្យ​ប្រើ​ប្រា​ស់​ជាផ្លូវ​ការ ​និងប្រ​កាសដា​​ក់ឱ្យអនុវ​ត្ត​ជា​ផ្លូវ​ការ​នូវ​កម្មវិធី​ទី១ នៃ​គោល​នយោ​បា​យ​ជា​អា​ទិភាព​ទាំង​៦​ គឺ​ការ​ព​ង្រីក​ វិសា​លភា​ព​មូល​និធិ​សម​ធម៌​ដល់​គ្រួសា​រ​ងា​យរង​ហា​និភ័យ

រាជធានីភ្នំពេញ៖ ថ្លែងក្នុងពិ​ធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រា​ស់​ជាផ្លូវ​កា​រ ​មន្ទី​រពេទ្យជា​តិ​ តេជោ​សន្តិ​ភាព និង​ប្រ​កា​ស​ដាក់​ឱ្យអនុ​វត្តជា​ផ្លូវកា​រនូវ​ក​ម្មវិធីទី​១ នៃ​គោល​ន​យោ​បាយ​ជាអា​ទិ​ភាព​ទាំ​ង៦ ​គឺ ​ការពង្រីក ​វិសា​ល​ភាពមូល​និធិ​សមធម៌​ដល់​គ្រួ​សា​រងាយ​រ​ងហា​និ​ភ័យ​ នា​ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២​០២​៣ ស​ម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណា​ចក្រកម្ពុជា​ បាន​មានប្រសា​សន៍​ថាសមិទ្ធផ​លនេះ​នឹងចូល​រួម​ពង្រឹ​ងគុណភាព និងវិសា​លភាព នៃ​ការផ្តល់​សេវាសុខាភិបាល ក៏ដូច​ជាកា​រយ​កចិត្តទុក​ដាក់​របស់រាជរដ្ឋាភិ​បាល ចំពោះសុ​ខភាព និងសុខុ​មាល​ភាពសា​ធារណៈ​ស្រប​តាម​ពាក្យស្លោក​មិនទុក​ឱ្យប្រជា​ជន​ណាម្នាក់ មិនបា​នទ​ទួលកា​រថែទាំសុ​ខភាពឡើយ” ផងដែរ។

សម្តេចមហា​បវរធិបតី បន្តថា៖ រាជរដ្ឋាភិបា​លមានជំនឿយ៉ា​ងមុតមាំ​ថា ក្រោយពីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រា​ស់ជា​ផ្លូវការ​នៅមន្ទីរពេទ្យ​ជា​តិនេះ ប្រជា​ព​លរដ្ឋកម្ពុ​ជា​គ្រ​ប់រូប​នឹ​ងទ​ទួលបា​ន​នូវសេវាសុខា​ភិបាល ដែល​ប្រក​បដោ​យគុណភា​ព ក៏ដូច​ជាកា​រគាំ​ពារសុខុ​មាលភា​ពមួយ​ដ៏ល្អប្រ​សើរ

បើតាមរបាយការណ៍បញ្ជាក់ថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព គឺជា​មន្ទីរពេទ្យ​ដែលធំជាងគេ​នៅ​កម្ពុជា បាន​សា​ងស​ង់លើផ្ទៃក្រឡា ៥៨០០ ម៉ែត្រ​ការ៉េ ដែលមា​នទី​តាំងស្ថិត​នៅភូមិ​កប់ស្រូវធំ សង្កាត់គោ​ករកា ខណ្ឌព្រែក​ព្នៅ រាជធានីភ្នំពេញ ស​មត្ថភា​ពទទួល​សម្រាប់​ទទួលអ្នកជំងឺបាន ៩៤​៩៦ គ្រែ អ​គាររប​ស់មន្ទីរព​ទ្យមា​ន ចំ​នួន​ ១១ ​អគា​រក្នុង​នោះរួមមាន

អគា​ររដ្ឋបាល និង​ផ្គត់ផ្គង់ (អគារ A) មា​នកម្ពស់ស​រុបចំនួន ០​២ជាន់ និងមានក្រឡាផ្ទៃសរុបចំនួន ,៨៣​៥ ​ម៉ែត្រការ៉េ​ក្នុងនោះ​មាន​ការិយា​ល័យរដ្ឋបា​ល,​ ការិយាល័​យគណនេយ្យ, ការិយា​ល័យ​បច្ចេ​កទេស, កា​រិយាល័យ​គណៈនា​យកមន្ទីរពេទ្យ ​និងបន្ទប់គ្រ​ប់គ្រងព័ត៌​មានវិទ្យា សាល​ប្រជុំតូ​ចដែល​អា​ចផ្ទុក​មនុស្ស​បាន ២៨​នាក់ និងសា​លប្រជុំ​ដ៏ធំមួយ ដែលផ្ទុកមនុស្សបានចំនួន៣៤៥នាក់ និងឃ្លាំង​ចំនួន០២

អគារ​ស្នាក់​នៅ​សម្រាប់​បុគ្គលិក (អគារ S)​ មានកម្ព​ស់ ០២ជាន់ និងមានក្រឡាផ្ទៃសរុបចំនួន ៤២០​៥ ម៉ែត្រ​ការ៉េ មានបន្ទប់ចំនួន ៤៨បន្ទប់ បំពាក់គ្រឿងសង្ហារឹមយ៉ាងប្រណិត ដែល​អាចឱ្យបុគ្គលិ​កស្នាក់នៅបាន ២២៦នាក់។

អគារ​សម្រាកព្យាបា​ល និងសង្គ្រោះបន្ទាន់ (អគារE) ដើម្បីស្របតា​មប្រព័ន្ធស្តង់​ដារមន្ទីរពេទ្យអន្ត​រជាតិ និងបទដ្ឋានប​ច្ចេកទេស អគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់មានកម្ពស់ ០៣ជាន់ ក្រឡា​ផ្ទៃសរុបចំនួន៧​,៤៨៨ ម៉ែត្រការ៉េ ដែលមាន​គ្រែសរុបចំនួន ១៤៤ គ្រែ ដោយជាន់ផ្ទាល់​ដីមានផ្នែកស​ង្គោះបន្ទាន់ បន្ទប់វះ​កាត់តូច បន្ទប់កាំរស្មីអ៊ិច និងអេកូសាស្រ្ត ឱសថស្ថាន កន្លែងផ្តល់ព័ត៌មាន កន្លែងចុះ​ឈ្មោះ បញ្ហារបង់ប្រាក់ ការិយាល័យ ប... ការិយាល័យមូលនិធិសមធម៌ និងហាង​កាហ្វេឯជាន់ទី១ ជាន់ទី២ និងជាន់ទី៣ មាន​ផ្នែកមន្ទីរពិសោធន៍ ផ្នែកពិគ្រោះជំងឺក្រៅ កន្លែងពិនិត្យ​សុខភាព ផ្នែកសម្ភព និងរោគស្រ្តី បន្ទប់វះកាត់សម្ភព បន្ទប់សង្គ្រោះទារក បន្ទប់ចាក់វ៉ាក់សាំង បន្ទប់ងូ​តទឹ​កទារក បន្ទប់វះកាតទូទៅ បន្ទប់ឆ្លុះ ក្រពះ ពោះវៀន បន្ទប់ CT scan និង MRI ផ្នែកប្រ​ពោធនកម្មសល្យសាស្រ្ត និងផ្នែកប្រពោធនកម្មក្រោយវះកាត់ ព្រមទាំងមា​នចំណត​ឧទ្ធម្ភាគច​ក្រនៅជាន់​ដំបូលអគារផងដែរ

បច្ចុប្បន្នមន្ទី​រពេទ្យជាតិ តេជោសន្តិភាព មានបុគ្គលិកសរុប ៦៩៨នាក់ ស្រី៣៤៨នាក់ មានបុគ្គលិក​សុខាភិបា​លចំនួនសរុប ៥០៥នាក់ ក្នុងនោះមន្រ្តីរាជការសរុបចំនួន ៣៩៨នាក់ (សុខាភិបាល ៣៩០​នាក់ មិនមែនសុខាភិបាល ៨នាក់) មន្រ្តីជាប់កិច្ចសន្យា ចំនួន៣០០នាក់ (សុខាភិបាលចំនួន ១១៥​នាក់ បុគ្គលិកសម្រាប់កិច្ចការរដ្ឋបាល គណនេយ្យ សរុបមានចំនួន ៧៥នាក់ បុគ្គលិកសុ​ខាភិបា​លតា​មមុខជំនាញមាន វេជ្ជបណ្ឌិតឯកទេស ៤០នាក់ វេជ្ជបណ្ឌិតទូទៅ ១២៦នាក់ ទន្តបណ្ឌិត ២នាក់ ឱសថការី ១​៩នាក់ គិលានុបដ្ឋាក ២០១នាក់ ឆ្មប ៨៤នាក់ បច្ចេកទេសមន្ទីរពិសោធន៍ ២៨នាក់ បច្ចេកទេសវិទ្យុសាស្រ្ត ៣នាក់ ព្យាបាលដោយចលនា ១នាក់ និងសុខភាពសាធារណៈ ១នាក់ និងបុគ្គលិកផ្សេងៗ សរុបចំនួន ១០៨នាក់

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button