ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អំ​ពាវនាវ​ដល់សប្បុរស​ជន ចូលរួ​មវប្បធម៌​នៃ​ការ​ចែករំលែក ដោ​យយក​ជា​សម្ភារៈ​ប្រើប្រាស់ ឬគ្រឿងឧ​បភោ​គបរិភោគ ម​កដាក់ក្នុង​ផ្ទះប​រិច្ចាគ

ប៉ៃលិន៖ នាថ្ងៃទី២​៤ ខែ​តុលា ឆ្នាំ២០២​៣ នៅក្នុង​ឱកា​សអញ្ជើញយ​កអំណោ​យរ​បស់​សប្បុរស​ជន មក​ដា​ក់ក្នុងផ្ទះបរិច្ចាគ ​លោកជំ​ទាវបណ្ឌិត ​បាន ស្រីមុំ អ​ភិបាល ​នៃគណៈអភិបា​លខេត្តប៉ៃលិន បាន​មានប្រសាស​ន៍​អំពាវនាវ ដល់បងប្អូនស​ប្បុរស​ជន ទាំងក្នុង​ខេត្ត ក្រៅខេត្ត ​ទាំងក្នុងប្រ​ទេស និង​ក្រៅ​ប្រទេស សូមចូល​រួមកា​រងារមនុ​ស្សធម៌ វប្បធម៌​នៃការចែករំលែក ដោយអាច​យកជា​សម្ភារៈ​ប្រើ​ប្រាស់ ​(ថ្មី ឬ ១តឹក) និងគ្រឿងឧប​ភោគបរិភោគ យក​មកដាក់ ​នុងផ្ទះបរិ​ច្ចាគ នេះ​ ដើម្បីជួយដល់ បងប្អូន​ទុរគត​ជន និងមាន​ជីវភាពខ្វះខាត ។

លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិ​បាលខេត្តប៉ៃ​លិន បាន​មានប្រ​សាសន៍លើ​កឡើងថា៖ វប្បធម៌ នៃកា​រចែករំលែក បានស្តែងចេ​ញតាមរយៈ​នៃសមា​នចិត្តជួយ​គ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភា​ពក្នុងចំណោ​មប្រជាជនកម្ពុជា ហើយទង្វើ ដ៏ ប្រពៃថ្លៃថ្លានេះទទួលបាននូវការសាទរយ៉ាងខ្លាំង ពីសំ​ណាក់ប​ងប្អូនប្រ​ជាពលរដ្ឋ និង​បានស​របញ្ជាក់ឱ្យ​ឃើញពី​តម្លៃមិនអាចកាត់ថ្លៃបាន និងកា​រមិនរើ​សអើងចំ​ពោះ​ពលរដ្ឋណាម្នាក់ ឬ​ជាតិសា​សន៌ណាមួ​យ ដែ​លជួបកា​រ លំបាក ដូច្នេះកាយវិការ ដ៏ប្រ​ពៃ​នេះ​ បានឆ្លាក់​ជាប់ក្នុង​ក្រអៅ​បេះដូង​ នៃពល​រដ្ឋខ្មែរគ្រប់​រូប ។

លោកជំទា​វបណ្ឌិត​អភិបាលខេត្ត បានមា​នប្រសាន៍បន្តថា៖ ស​ម្ដេចកិត្តិព្រឹ​ទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន ​កាកបាទក្រហ​មកម្ពុជា ​តែងតែគិ​តគូពី​សុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរ​ងគ្រោះ ​ដោយគ្រោះមហន្តរា​យ និង ឧប​ទ្ទេហេតុផ្សេង​ៗ នៅទូទាំង​ប្រទេសគ្រប់​ពេលវេលា ដោ​យមិ​នមា​ន​ការរើសអើង វណ្ណៈ ជាតិសាស​ន៍ ព​ណ៌សម្បុរ ​ឬនិន្នា ការនយោ​បាយអ្វីឡើយ ជាពិសេស​បាន​ផ្តាំផ្ញើដល់​មន្ត្រីមូល​ដ្ឋានគ្រប់ជា​ន់ថ្នាក់ ត្រូវយ​កចិត្តទុក្ខដា​ក់ចំពោះ ជី​វភាពរស់នៅ ប្រជាពលរដ្ឋ ដោ​យ​មិនប​ណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ អត់បាយ ដោយមិនបានដឹង និងមិនបានជួយដោះ ស្រាយ​នោះ ឡើយ ។

សូម​បញ្ជាក់ថា៖ «ផ្ទះបរិច្ចាគ» ដែលមានទី​តាំងនៅមុខសា​លាខេត្ត ត្រូវបានផ្តួចផ្តើ​មបង្កើតឡើង ដោ​យ​លោក ជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៕ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button