នគរបាល ឃាត់ខ្លួនបុរសញៀនថ្នាំម្នាក់ ក្រោយពីបង្កអំពើហឹង្សា និងយកកាំបិតអា. ក កូនប្រុសបង្កើតរបស់ខ្លួន នៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ ដែលបង្កប្រើអំពើហឹង្សានិងយកកាំបិតអា.ក កូនប្រុសបង្កើតរបស់ខ្លួន នៅចំនុចមាត់ស្ទឹង ក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ត្រូវបានកម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ ចុះអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន យកមកសួរនាំ កាលពីវេលាម៉ោង៥:៤១នាទីល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែរកម្លាំងចាប់ឃាត់ខ្លួនមានឈ្មោះ លី ទូច ភេទប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅមិនពិតប្រាកដ (ស្នាក់នៅតាមទីសាធារណៈ) ក្រោយពីឃាត់ខ្លួនធ្វើតេសទឹកនោមជាលទ្ធផលមានសារធាតុញៀន(+) ។វត្ថុតាងដែរដកហូតបាន មានកាំបិតតាំងតោ១ដើម និងកូនប្រុសម្នាក់ អាយុ៧ឆ្នាំ ។ សមត្ថកិច្ចបញ្ជាក់ថា មុនឃាត់ខ្លួន ជនសង្ស័យ មានសភាពស្រវឹង បានធ្វើសកម្មភាព វាយដំ និងប្រើហឹង្សាលើកូនប្រុសរបស់ខ្លួន ហើយបានយកកាំបិតតាំងតោមកគំរាមផ្ទង់អាករ( តែមិនទាន់បានអាករទេ)។
បច្ចុប្បន្នកុមាររងគ្រោះ ត្រូវបាននគរបាលនគរបាលឃាត់ទុកបណ្តោះអាសន្នរង់ចាំសាច់ញាតិមកទទួល។ ចំណែកជនសង្ស័យជាឪពុក ក្រោយសួរនាំត្រូវបាន បញ្ជូនទៅមណ្ឌលផ្តាច់សារធាតុញៀន៕