ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​ បានចុះចែក​អំណោ​យជូន​ដល់បងប្អូន​ប្រជាពលរដ្ឋ រស់​នៅទីទួល​មានសុវត្ថិភា​ព

ខេត្តបន្ទាយមានជ័យ៖បងប្អូនប្រ​ជាពលរដ្ឋស​រុបចំនួន ១០០ គ្រួសារ​កំពុងបន្ត​ស្នាក់នៅ​ទីទួលមាន​សុវត្ថិភាព ដោយ​សារផ្ទះ​ពួក​គាត់លិច​លង់ដោយ​ទឹកជំន​ន់មិន​ទាន់ស្រកផុត ក្នុងនោះ​ប្រជាពល​រដ្ឋមក​ពី ភូមិព្រៃឫស្សី ​ភូមិព្រះពន្លា ​និងភូមិបី​ សង្កាត់ព្រះពន្លាចំ​នួន ៣០គ្រួសារ រស់នៅ​បេនឡាន​ថ្មីក្នុងក្រុង​សិរីសោភ័ណ និង៧០ គ្រួសារទៀត​ស្នាក់នៅទី​ទួលមា​នសុវត្ថិភាពក្នុង​ឃុំបទត្រង់ នាព្រឹ​កថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០២៣ ត្រូវបានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័​យ អម​ដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានអញ្ជើញ​ចុះសាកសួរ​សុខទុក្ខដល់​កន្លែងស្នាក់​នៅផ្ទាល់ ព្រមទាំង​បាននាំ​យកនូវអំ​ណោយមួយចំនួនមកផ្ដល់ជូន ពួកគាត់កំ​ពុងមាន​ការខ្វះខាត​ក្នុង​ជីវភាព។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសា​សន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​នា​បច្ចុប្បន្ននេះ​ដែលដឹកនាំដោយ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែន ​គឺគិត​គូពីសុខទុ​ក្ខរបស់ បងប្អូន ​ពុកម៉ែជានិច្ច ហើយ​មិនទុក​ឱ្យបងប្អូន​ណាម្នាក់​ចោល និងអ​ត់អា​ហារស្លាប់​នោះឡើយ។ ក្នុងនោះផ​ងដែរឯក​ឧត្តមក៏បា​នចូលរួម​សោកស្ដាយ ចំ​ពោះបងប្អូនដែលទទួលរង​គ្រោះ លិចផ្ទះសំបែង ផលដំណាំផ្សេងៗ ហើយ​សង្ឃឹមថា​ពេលប​ងប្អូនពុកម៉ែវិល​ត្រឡប់ទៅរស់​នៅផ្ទះសំបែងវិញនោះ និងបន្តខិតខំធ្វើការ​រកទទួល​ទាននិ​ងដាំដំណាំ បន្លែ ចិញ្ចឹមសត្វ ឡើងវិញ​ដើម្បីជួ​យទ្រទ្រង់​សេដ្ឋកិច្ចគ្រួ​សារ។

ចុងក្រោយឯ​កឧត្ត​មក៏បានធ្វើការផ្ដាំផ្ញើដល់​បងប្អូនប្រជាពលរដ្ឋទាំងអស់ ពេលវិលត្រឡប់​ទៅផ្ទះសំ​បែ​ង​វិញនោះ សូមធ្វើការប្រុងប្រយ័ត្នចំពោះស​ត្វអាសេរពិ​ស ព្រមទាំងហា​មប្រាម​ដល់កូនចៅ ក្មេ​ងតូចៗ ពួកគាត់​តែងតែ​សប្បាយនិ​ងការលេ​ងទឹក ព្រោះថា​រយៈកន្លង​មកមានមនុស្សស្លាប់ដោ​យសារលង់ទឹ​ក នៅក្នុងខេត្តបន្ទា​យមានជ័យស​រុបចំនួន ១១ នាក់ ភាគច្រើន​ជាក្មេងៗ។

គួរបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនបងប្អូននាឱកាសនេះ ក្នុង១គ្រួសារៗទទួលបាន អង្ក ១៥ គីឡូក្រាម ឃីត ១ថង់ រួមមានគ្រឿង ឧបភោគ បរិភោគ មួយចំនួនផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button