ព័ត៌មានជាតិ

ពិធី​បុណ្យដង្ហែប្រាសាទក្រមួន របស់ជនជាតិខ្មែរលាវ ស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ ៖ក្រុមរាំមួយ​ឆ្នាំម្ដង​របស់​បងប្អូនខ្មែរ​កាត់លា​វថៃនៅ​ស្រុកអូរ​ជ្រៅ ខេត្តបន្ទាយ​មានជ័យ បានរួមគ្នា​ជាឯកច្ឆន្ទប្រារព្ធធ្វើពិធី​បុណ្យដង្ហែប្រា​សាទក្រមួនខ្មែរ ហៅថាបុណ្យផ្កាប្រាក់ និង​បវរ​ណាព្រះ​សង្ឃ​ចេញព្រះវ​ស្សា នារ​សៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ 

យើងសង្កេត​ឃើញថា បងប្អូនខ្មែរ​កាត់លាវថៃ បានរៀបចំដង្ហែរ​ប្រាសាទ​ក្រមួននទៅ​កាន់វត្តចាន់​ស៊ីសាមគ្គីរតនា​រាម ក្នុងស្រុក​អូរជ្រៅ ក្នុង​នោះមា​ន​ការរាំ​ ច្រៀង​សប្បាយអើ​ងកងខ្ញៀវខ្ញារ ហែរ​ព័ទ្ធព្រះ​អង្គធំស​ម្ដៅ​ ទៅព្រះវិ​ហារព្រះ​រតនៈចេតិយ និងយក​មកតម្ក​ល់ទុកនៅសាលាធម្មសភា ដើ​ម្បីធ្វើកិ​ច្ចទៅ​តាមបែ​បព្រះពុទ្ធសា​សនានៃយើង

 ព្រះតេ​ជគុណ ថា ប៊ុនឡាត់ ព្រះគ្រូអ​នុគណ​ស្រុកអូរជ្រៅ និងជាព្រះ​ចៅអធិកា​រវត្តច័ន្ទស៊ី​សាមគ្គីរ​តនា​រាម  ព្រះអង្គ​មានសង្ឃដី​កាបញ្ជា​ក់ថា ជារៀង​រាល់ឆ្នាំពេលចេ​ញព្រះវស្សា បងប្អូន​ជនជាតិខ្មែរ​កាត់លាវថៃ តែង​តែប្រារព្ធពិ​ធីដង្ហែរប្រាសា​ទក្រមួនហៅថាហែរផ្កាប្រាក់ នេះជា​ប្រពៃណី​ទំនៀមទ​ម្លាប់របស់​ពួកគា​ត់ ដើម្បីបាន​ជាបុណ្យ​កុសល​ទៅតា​មសទ្ធា​ជ្រះថ្លារៀងៗខ្លួន។ ព្រះអង្គ ថា ប៊ុនឡាត់ មានសង្ឃដីកាបន្ត​ថា រាល់បច្ចេក​ទាំងអស់ ដែលបង​ប្អូនបា​នដង្ហែរយ​កមកប្រគេន​ដល់ព្រះ​សង្ឃនាឱ​កា​ស​នេះ គឺជាទឹ​កចិត្តសទ្ធាជ្រះថ្លា​ជាប្រយោ​ជន៍ជួយទ្រទ្រង់​ដល់ព្រះសង្ឃ បានកសា​ងនូវសមិទ្ធ​ផលនានានិងបា​នផ្គត់ផ្គង់ស​ម្រាប់​ព្រះស​ង្ឃបា​នសិក្សា​រៀន​សូត្រផងដែរ។ 

ក្នុងនាម​ព្រះអ​នុគណស្រុក​អូរជ្រៅក៏ដូចជា​ក្នុងនា​មព្រះចៅអធិការវត្ត សូមលើក​ហាត់ប្រ​ណំបួង​សួងដល់​ទេវ​តាថែរក្សា​ទឹកដី គុណបុ​ណ្យព្រះរ​តនត្រ័យ​កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក រិទ្ធីបារមី ពិ​សេសទេ​វតាឆ្នាំថ្មី ព្រះនា​មកិមិរាទេវី សូមព្រះអង្គតា​មជួយបីបា​ច់ថែរក្សា អភិបា​ល​ប្រោសព្រំ​ សព្វ​សាធុការព​រជ័យគ្រប់ប្រកា​រដល់បងប្អូនប្រជាពលរដ្ឋប្រុសស្រី ទាំងអស់ សូម​ប្រកបដោយ​ព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button