កិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍យោធិន នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ )៖លោក ឧត្ដមសេនីយ៍ ឯក សុិន សូផាន្នី មេបញ្ជាការរង ប្រធានផែនការងារកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ ប្រធានក្រុមទី១ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានអញ្ជេីញជាអធិបតីភាព ក្នុងប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជេីញចូលរួមពីលោក ឧត្ដមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយការិយាល័យ ប្រធានអង្គភាពចំណុះ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុកទាំង៩ លោកនាយ នាយរង និងពលអាវុធហត្ថ ដល់អាយុចូលសោធននិវត្តន៍ឆ្នាំ២០២៤ និងឆ្នាំ២០២៣ ចំនួន ៦៤នាក់។
មានមតិស្វាគមន៍ពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្ត បានរាយការណ៍ សង្ខេបពីស្ថានភាពការងារគ្រប់គ្រង យោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងយោធិនដែលត្រូវត្រួតពិនិត្យនាពេលនេះចំនួន៦៤នាក់/ស្រី០៤នាក់ ក្នុងនោះ យោធិនដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៣ ចំនួន៥៤នាក់/ស្រី០៤នាក់, យោធិនដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៤ ចំនួន ១០នាក់ផងដែរ។
លោកឧត្ដមសេនីយ៍ ឯក សុិន សូផាន្នី ក៏បានធ្វេីការកោតសរសេីរ ចំពោះយោធិនដល់អាយុសោធននិវត្តន៍ ដែលកន្លងមកបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិមាតុភូមិ ដែលបានបន្សល់ទុកនូវស្នារដៃយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិរហូតមកដល់ពេលបច្ចុប្បន្ន។
លោកឧត្ដមសេនីយ៍ឯក បន្តថា ក្រោមការដឹកនាំរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតែងតែយកចិត្តទុកដាក់ ទៅលេីសុខទុក្ខបងប្អូនដែលជាសោធននិវត្តន៍ ដោយមិនទុកបងប្អូនចោលឡេីយ ពោលគឺលោកតែតែងជួយទំនុកបម្រុងដល់គ្រួសារបងប្អូនសោធននិវត្តន៍ជាប្រចាំ៕