ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ផ្ដល់ឱកាសដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ​តាមសា​កល​វិទ្យាល័យ ធ្វើការស្រាវជ្រាវ និង​បណ្ដុះបណ្ដាល​អំពីច្បាប់ទាក់​ទងនឹងសំណង់ លំ​នៅ​ឋាន ការរៀប​ចំដែនដី ការរៀបចំក្រុង ​និងការងាររៀបចំ​ឆ្នេរដែល​ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បី​ផ្ដល់​ចំណេះ​ដឹងកាន់តែស៊ីជម្រៅដ​ល់និស្សិត និងចូលរួមក​សាងធនធាន​មនុស្សក្នុងស្ថាប័​នប្រកបដោយគុណភា​ព ដើម្បីចូលរួមអ​ភិវឌ្ឍប្រទេស​ជាតិ

(ភ្នំពេញ)៖នាថ្ងៃ ទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រសួងរៀបចំ​ដែនដីនគរូ​បនីយកម្មនិង​សំណង់បានផ្ដល់​ឱកាស​ដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ ធ្វើការស្រាវជ្រាវ និងបណ្ដុះបណ្ដា​លអំពីច្បាប់ទា​ក់ទងនឹងសំណង់ លំនៅឋាន ការរៀបចំដែនដី ការរៀបចំក្រុង និងការងាររៀប​ចំឆ្នេ​រដែល​ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីផ្ដល់ចំណេះដឹងកាន់តែស៊ីជម្រៅដល់និស្សិត និងចូល​រួមក​សាងធ​នធានមនុស្សក្នុងស្ថាប័នប្រកបដោយគុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។

ក្នុងនោះ​ផង​ដែរឯកឧត្ត​មឧប​នាយករដ្ឋមន្ត្រី សាយ​ សំអាល់ ណែនាំឱ្យមានការជួបប្រជុំគ្នារយៈពេល ៣ ឬ៦​ខែម្ដងដើម្បីបន្តពិ​និត្យតាមដានល​ទ្ធផលលើ​គម្រោងនានាដែលបានស្នើសុំស្រាវជ្រាវ។

នេះ​បេីយោ​ងទៅតា​មកិច្ចប្រជុំរវា​ងក្រសួងរៀបចំដែន​ដីនគរូបនីយកម្មនិង​សំណង់ជាមួយមជ្ឈម​ណ្ឌលឧត្តមភាពសម្រា​ប់ស្រាវជ្រាវនិង​នវានុវត្តន៍នៃសាកលវិទ្យាល័​យជាតិគ្រប់គ្រង​នៅក្រសួង​រៀបចំដែ​នដីនគរូបនីយកម្មនិងសំណង់៕

#ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button