ព័ត៌មានជាតិ

បញ្ជូនខ្លួន មេប​ញ្ជាកា​ររង​អាវុធ​ហត្ថ​ខេត្តកំ​ពង់ស្ពឺ ​និង​មេ​បញ្ជា​កា​រក​ងរា​ជអាវុធ​ហត្ថស្រុក​ភ្នំស្រួ​ច ព្រម​ទាំ​ងកូ​នចៅ​ ៤នាក់ទៀត ទៅតុលា​ការពាក់​ព័ន្ធករ​ណីទ​ទួល​ផល​បទល្មើស​គ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖កម្លាំង​អាវុធហត្ថខេត្តព្រះ​សីហនុ បាន​ឃាត់ខ្លួន លោក វរសេនី​យ៍ឯក ទិត្យ វណ្ណៈ មេប​ញ្ជាការរ​ងក​ងរាជអាវុធហត្ថខេត្តកំព​ង់ស្ពឺ លោ​កវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាកា​រមូលដ្ឋានក​ងរាជអាវុធហ​ត្ថស្រុក​ភ្នំស្រួច និងមន្ត្រីកង​រាជអាវុធហត្ថ​ចំនួន៤រូបទៀត កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា​ដំបូងខេត្តព្រះសី​ហនុ ដើម្បី​ចាត់ការបន្តតាមផ្លូវច្បាប់ សង្ស័យ​ពាក់ព័ន្ធ​រឿងទទួល​ផលបទ​ល្មើសគ្រឿង​ញៀន។

នៅថ្ងៃ​ទី២៩ ខែតុលា ឆ្នាំ២​០២៣ ​ដោយមានកា​រអនុញ្ញាត​ពីឯកឧត្ត​ម នាយឧត្តមសេ​នីយ៍ សៅ សុខា អគ្គមេ​បញ្ជាការរង​នៃកងយោធពល​ខេមរភូមិន្ទ មេ​បញ្ជាការក​ងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក​ឧត្តមសេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពា​ក្យកងរាជ​អាវុធហត្ថលើ​ផ្ទៃប្រទេស សូមធ្វើការប្រ​កាសព័ត៌មា​នជូនសាធារណ​ជន និងអ្នកសា​រព័ត៌មា​នជ្រាបដូចខាងក្រោម

នៅថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០២៣ កម្លាំង​ជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើកា​របង្ក្រាបបទ​ល្មើសគ្រឿងញៀន និងបានធ្វើការស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ព័ន្ធមួយចំនួន។ កម្លាំង​ជំនាញ ក៏បានធ្វើការពន្លា​តដែនសមត្ថកិច្ចដ​ល់ខេត្តកំពង់ស្ពឺតាមនីតិវិធី ដោយរាយ​ការណ៍​ជូនឯក​ឧត្តម ព្រះរាជ​អាជ្ញាអមសា​លាដំបូងខេ​ត្តព្រះសី​ហនុ និង​តាមឋានានុក្រម

នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែឆ្នាំដដែ​ល កម្លាំងមន្ត្រីនគ​របាលយុត្តិធម៌ កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស និ​ងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើកា​រស្តាប់ចម្លើ​យបុគ្គលពាក់​ព័ន្ធនឹងបទល្មើស​ចំនួន៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គល​ទាំង៦រូប អាច​ពាក់ព័ន្ធនឹងករណី​ទទួលផលពីបទល្មើសគ្រឿងញៀន។

តាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំង៦រូបនេះ ពុំមានផ្ទុក​សារធាតុ​ញៀន​ ដូចសារ​ព័ត៌មានមួយចំនួនបានផ្សព្វផ្សាយនោះទេ

មន្ត្រីន​គរបាលយុត្តិធម៌ បាននិងកំពុងប​ន្តកសាងនី​តិវិធីបញ្ជូន​ទៅអយ្យ​ការអមសាលាដំ​បូងខេត្ត​ព្រះសី​ហនុ និ​ងការគោរព​នូវប្បញ្ញត្តិ “ការស​ម្ងាត់នៃកា​រស៊ើបអង្កេត”។

ក្រោមការដឹកនាំរប​ស់ឯកឧត្តម នា​យឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាកា​រកងរាជអាវុធ​ហត្ថលើផ្ទៃប្រទេស​ បុគ្គលដែល​សង្ស័យ​ពាក់ព័ន្ធនឹងបទ​ល្មើស ត្រូវ​តែអនុវត្តតាមច្បាប់ បញ្ជូនទៅ​តុលាការ គឺដោយ​ប្រកាន់ខ្ជាប់​ខ្ជួននូវទិស​ស្លោក “ចំ​ពោះប្រទេសត្រូវតែការពារ ចំពោះប្រជា​ត្រូវតែបម្រើ ច្បាប់​ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។ត្រូវបានបញ្ជូន​ខ្លួនទៅតុលាការនៅ​ព្រឹកថ្ងៃ​ទី៣១ ខែតុ​លា ឆ្នាំ២​០២៣ នេះ​ដើម្បីបន្ត​និតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button