ព័ត៌មានជាតិ

សសយក ខេត្តប៉ៃលិន ប្រកាសផ្តល់កន្លែងស្នាក់​នៅ និ​ងអា​ហារ ព្រម​ទាំង ក​ន្លែងងផ្ញើកង ម៉ូតូ ដោយ​ឥតគិតថ្លៃ ដល់បេក្ខជនអំឡុងពេ​លប្រឡងសញ្ញា​បត្រមធ្យមសិ​ក្សាទុតិយ​ភូមិឆ្នាំសិក្សា២០២២-២០២​៣ នៅមណ្ឌល​ប្រឡងខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖សេចក្តីជូន​ដំណឹង ស្តីពីការផ្តល់​កន្លែងស្នាក់នៅ និងអាហារ ​ព្រមទាំ​ង កន្លែងងផ្ញើ កង ម៉ូតូ ដោ​យឥតគិតថ្លៃ ដល់បេក្ខជនអំ​ឡុងពេលប្រឡង​សញ្ញាបត្រម​ធ្យមសិក្សាទុតិយភូមិឆ្នាំ​សិក្សា២០២២២០២៣ នៅមណ្ឌល​ប្រឡងខេត្តប៉ៃលិន។

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន មានកិត្តិយសសូមគោរពជម្រាបជូន ដល់មាតាបិតា អាណាព្យាបាលសិស្សានុសិស្ស និងបេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី០៦០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានជ្រាបថា៖ ដោយមានការឧបត្ថម្ភគាំទ្រទាំងស្រុងពីឯកឧត្ដម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ក្នុងការសម្រួលដល់ការស្នាក់នៅ និងអាហារ សម្រាប់សិ​ស្សានុសិស្សដែល​មានទីលំ​នៅឆ្ងាយ​ពីមណ្ឌលប្រឡង និងការរក្សាយានជំនិះកង់ម៉ូតូ…របស់បេក្ខជននាពេលខាងមុខនេះ សហភាពសហ​ព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានចូលរួមសហការជាមួយរដ្ឋបាលខេត្តប៉ៃលិន មន្ទីរអប់រំយុវជន និងកីឡាខេត្ត កងកម្លាំងមានសមត្ថ​កិច្ចរៀបចំកន្លែងស្នាក់នៅ​សម្រាប់បេ​ក្ខជនមានទីលំ​នៅឆ្ងាយពីមណ្ឌលប្រឡង និងកន្លែងផ្ញើយានជំនិះកង់ម៉ូតូ…ដោយឥតគិតថ្លៃ ជូនដល់បេ​ក្ខជនប្រឡងទាំងអស់។

សម្រាប់​កន្លែងស្នាក់នៅផ្ត​ល់ជូនបេក្ខជ​នមានទីលំនៅឆ្ងាយ ស្ថិតនៅផ្ទះសំ​ណាក់គ្រូបង្រៀន ក្នុង​ភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ និងទីកន្លែងទទួលផ្ញើយា​នជំនិះកង់ម៉ូតូ បេក្ខជន នៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្ថិតនៅបរិវេណខាងក្រៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន​ សែនក្រុងទេពនិម្មិតប៉ៃលិន ។

អាស្រ័​យដូចបាន ជម្រាបជូនខាងលើ សូ​ម មាតាបិតា អាណាព្យាបាល​ បេក្ខជនបេក្ខនារី ដែលត្រូវ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ និងបំពេញវិជ្ជា មេត្តាជ្រាបជាព័ត៌មាន និងទំនាក់ទំនងមកក្រុមការងារតាមរយៈលេខទូរស័ព្ទ៖ លេខាធិការដ្ឋាន ស.... ខេត្ត ០៦៩ ៦១ ៩៨៨០, លោក ពិន តារា ០៩៧ ៧៥៧ ២០៤០ និងលោក ភាព ភន ០៧៧ ៥៨ ០០ ១២៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button