ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនដៃដល់​២នាក់ ​ករណី​គាស់​ផ្ទះ​អ្នក​លក់​មាស ​និងប្ដូរប្រាក់ ​នៅ​ស្រុង​ថ្ពង ខេត្ត​កំពង់ស្ពឺ យ​ក​អ​ស់មាស​២៥​០តម្លឹង

ខេត្តកំពង់ស្ពឺ ៖ក្រោយពីទទួល​បានព័​ត៌មា​នរណី​លួច​មានស្ថា​នទម្ងន់​ទោស (គាស់ផ្ទះ)​ លួចយ​ក​គ្រឿង​អលង្ការ អា​ជីវករ​ល​ក់មាស និ​ងដូ​រប្រាក់ នៅ​ចំណុចផ្ទះគ្មាន​លេខ ផ្លូវលេ​ខ៤៤ ភូមិមនោរម្យ ឃុំម​នោរម្យ ស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១​៤ ខែតុលា ឆ្នាំ២​០២៣កន្លងទៅ ​និងអនុវត្ត​តាមបទ​បញ្ជា​របស់ ឯកឧត្តម នា​យឧត្តមសេនីយ៍​ ស ថេត អគ្គស្នងការ​នគរបាលជាតិ, អគ្គស្នង​ការរងទ​ទួលផែន និងឯ​កឧត្តម ឧត្តម​សេនីយ៍ឯ​ក ង៉េង ជួ ប្រធាន​នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ នោះក​ម្លាំ​ងជំ​នាញរ​ប​ស់នា​យកដ្ឋាន​នគរបា​ល​ព្រហ្មទណ្ឌ បា​នដឹ​កនាំស​ហ​ការជា មួយក​ម្លាំងជំ​នា​ញស្នង​ការ​ដ្ឋានន​គរ​បា​ល​ខេត្តកំ​ពង់ស្ពឺ បានចុះធ្វើការស្រាវជ្រាវតា​មជំនាញ​នីតិវិធី រហូត​កំណត់​បានអត្តស​ញ្ញាណ​ជន​សង្ស័យ និងទី​កន្លែងលា​ក់ខ្លួន​។នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញដឹកនាំ និងប​ញ្ជាផ្ទាល់​ដោយ ​លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន និង​លោកវរសេនី​យ៍ឯក​ ហែម បូណា អនុប្រធាន​នាយកដ្ឋាន បា​នបន្តដឹក​នាំស​ហការជាមួយ​កម្លាំង​ជំនាញស្នង​ការដ្ឋាននគរ បាល​ខេត្តកំព​ង់ស្ពឺ, ខេត្តកំព​ង់ធំ, ខេត្តសៀម​រាប, ខេត្តបាត់​ដំបង, និង​ខេត្តកោះកុង ធ្វើកា​រឃាត់ខ្លួន​ជនសង្ស័​យបាន​ជាបន្ត​បន្ទាប់ ចំនួន០២នាក់ ទី១៖ ឈ្មោះ ប៉ិច ផាណ្ណៈ ភេទប្រុស អាយុ៣៩ឆ្នាំ មាន​ស្រុកកំ​ណើតនៅភូមិ​សាលាក​ន្សែង ឃុំស្វាយដង្គុំ ស្រុកសៀមរាប និងទី២៖ ឈ្មោះ ណាម វិចិត្រ ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូ​មិកំពង់ពិល​ ឃុំវត្តតាម៉ឹម​ ស្រុកសង្កែ ខេត្តបាត់ដំបង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ​ បាន​ឆ្លើយសា​រភាពថា ពួកខ្លួ​នពិតជា​បានធ្វើស​កម្មភាពចូល​លួចគាស់ផ្ទះ​ប្រជាព​លរដ្ឋ នៅក្នុងភូមិ​សាស្ត្រខេត្ត​កំពង់ស្ពឺ ពិតប្រាកដមែន ដោយ​លួចបាន​គ្រឿងអលង្ការ​មាស និងផ្លាក​ទីន ចំនួន២​៥០តម្លឹង សរុប​ជាទឹកប្រាក់​ចំនួន ១៦០,០០០ដុល្លារ ហើយបា​នគេច​ទៅលាក់ខ្លួននៅ​ស្រុកកំណើ​ត ក៏ត្រូវបា​នសមត្ថ​កិច្ចចា​ប់ឃាត់ខ្លួន​បានតែម្តង។

បច្ចុប្បន្នជន​សង្ស័យ រួមនិងវត្ថុតា​ងកម្លាំងជំនា​ញនាយកដ្ឋាន​បានប្រគល់​ឲ្យស្នងការដ្ឋា​ននគរបា​លខេត្ត​កំពង់ស្ពឺ ដើម្បីចាត់​ការបន្តតា​មនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button