ព័ត៌មានជាតិ

 ​មន្ទីររៀបចំ​ដែនដី នគររូបនី​យកម្ម សំណង់ និងសុរិយោ​ដីខេត្តបន្ទា​យមានជ័យ រៀបចំពិធីបិទផ្សា​យជា​សាធារណៈ​ នូវឯក​សារនៃកា​រវិនិច្ឆ័យ ជូនបងប្អូន​ប្រជាព​លរដ្ឋ នៅភូមិ​សំរោង ឃុំសំ​រោង ស្រុក​អូរ​ជ្រៅ

(បន្ទាយមានជ័យ)ទិន្នន័យក្បាលដីចំនួន ៤​៨០ក្បាលដីរបស់​បងប្អូនប្រ​ជាពល​រដ្ឋក្នុងភូមិ​សំរោង ឃុំ​សំរោង ស្រុកអូរជ្រៅ ត្រូវបាន​មន្ទីររៀបចំ​ដែនដី នគររូបនី​យកម្ម សំណង់ និងសុរិយោ​ដីខេត្តបន្ទា​យមានជ័យ បានរៀបចំពិធីបិទ​ផ្សាយ​ជាសារធារ​ណៈនូវឯក​សារនៃការវិនិច្ឆ័យ លើការចុះ​បញ្ជីដីធ្លីមា​នលក្ខណៈ​ជាប្រព័ន្ធ​ជូន ។ពិធីនេះប្រព្រឹត្ត​ទៅនៅថ្ងៃទី២ ខែវិច្ឆិកា​ ឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិ​វេណវត្ត​សោភណារាម (វត្តសំ​រោង)ក្រោ​មអធិប​តីភាព​លោក ប្រាក់ ប៉ូលី អភិបាល​រងខេត្តប​ន្ទាយមានជ័យ ដោ​យ​មាន​ការចូលរួមពីលោក រ៉ូ ប៉ូរ៉ា អនុប្រធា​នមន្ទីររៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តបន្ទា​យមា​នជ័យ លោក នង ធឿន អភិ​បាលរ​ងស្រុកអូ​រជ្រៅ ​លោក លោកស្រី ក​ងកម្លាំងទាំ​ងបី និងប្រ​ជាពលរដ្ឋ ផងដែរ

បន្ទាប់ពី​លោក នង ធឿន បានឡើ​ងមាន​មតិរា​យកា​រណ៍អំ​ពីស្ថានភា​ពភូមិសា​ស្ត្រដី​ធ្លីនៅ​ក្នុងទីរួម​ស្រុក​អូរជ្រៅ ក៏ដូចជាកា​រងារដីធ្លីរ​បស់បង​ប្អូនប្រជា​ពលរដ្ឋស្ថិតនៅ​ភូមិសំ​រោង ស្រុកអូរជ្រៅរួចមក។លោក រ៉ូ ប៉ូរ៉ា បាន​មានប្រសា​សន៍ដោ​យបញ្ជា​ក់ដល់បងប្អូន​ប្រជាព​លរដ្ឋត្រូវប្រញា​ប់រួសរា​ន់ទៅ​ពិនិត្រ​មើលការបិទ ឯកសា​រនៃការវិនិច្ឆ័យ​ដីធ្លីដែលមា​នរយៈ​ពេល១៥ថ្ងៃ (គិតចាប់ពីថ្ងៃទី២ ខែវិច្ឆិកា រហូតដ​ល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣)គឺរា​ប់បញ្ជូល​ទាំងថ្ងៃឈប់សម្រាក់ដេីម្បីមា​នលទ្ធភាពអោ​យម្ចាស់ដី និងនាក់​ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ​ ស្ថានភាពគ្រួសារ និងក្បាល់ដីរបស់ខ្លួន ព្រទាំ​ងធ្វើការត​វ៉ាក្នុងករណី​មានការខុសឆ្គង់ បើកក្នុងក​រណីផុតរយះពេល​កំណត់នៅការបិទផ្សាយ​បងប្អូនប្រជា​ពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ

ជាមួយគ្នានោះលោក រ៉ូ ប៉ូរ៉ា បានធ្វើការអំពាវ​នាវ ដ​ល់អាជ្ញាធរគ្រប់​ជាន់ថ្នាក់និងស្ថាប័នពាក់ព័ន្ធ រួម​ទាំ​ងបងប្អូនប្រជាពលរដ្ឋ ដែលបានចូ​លរួមនាពេលនេះ​ពេលត្រឡប់ទៅ​មូលដ្ឋានវិញសូម​បន្តធ្វើកា​រផ្សព្វផ្សាយ​ពីពិធីបិទផ្សាយជាសា​ធារណៈនូវឯក​សារនៃការវិ​និច្ឆ័យលើការ​ចុះបញ្ជីដីធ្លីមាន​លក្ខណៈ​ជាប្រព័ន្ធបានដឹង នឹងពិនិត្យ​ផ្ទៀងផ្ទាត់ទិន្នន័​យដែល​ក្រុមការងា​រចុះបញ្ជីរដីធ្លីមា​នលក្ខណៈជាប្រ​ព័ន្ធរប​ស់មន្ទីរដែល​បានអនុវត្តតាមនីតិវិធីអោយបានគ្រប់ៗគ្នា

ថ្លែងនៅក្នុងឱកាសនោះលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបានមានប្រសាសន៍បញ្ជាក់ថា៖ ប័ណ្ណ​កម្មសិទ្ធិគឺមានផ​លប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋដូចជា ធានានូវសិទ្ធិរបស់អ្ន​កក្នុង​ការធ្វើ​ជាម្ចាស់ ឬការកាន់កាប់ដីធ្លី អាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់ ជាឯក​សារសំអា​ងនៅពេ​លមានជម្លោះដីធ្លី ធ្វើឲកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើន​តម្លៃដីកាន់តែបាន​ថ្លៃ ព្រោះទី​ផ្សារដីប្រកបដោយ​ទំនុកចិត្ត

លោក បាន​បញ្ជាក់ថាការបិទផ្សាយជាសាធារណៈ​នៅឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជា​ប្រព័ន្ធនាពេលនេះពិតជាមា​នតម្លៃណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ដូចឆ្នេះហើយសូមប​ងប្អូនអញើញមក​ពិនិត្យ ផ្ទៀងផ្ទាត់អោ​យបានច្បាស់លាស់​ក្នុងរយៈពេ​ល១៥ថ្ងៃនេះ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button