ព័ត៌មានជាតិ

ខេត្តប៉ៃលិ​នឆ្នាំនេះ ​បេក្ខជន​ប្រឡង​សញ្ញាប​ត្រមធ្យម​សិក្សាទុតិ​យភូមិ មានកា​រកើ​នជាង​ឆ្នាំមុន​ ខណ:​សំ​បូរ​បេក្ខ​ជ​ន​ជា​នារី

(ប៉ៃលិន)៖លោក តង់ ធារ៉ា ប្រធា​នមន្ទីរអប់រំយុវជននិងកី​ឡាខេត្តប៉ៃលិន ក្នុងការប្រឡង​សញ្ញា​បត្រមធ្យ​មសិក្សាទុ​តិយភូមិ នឹ​ងប្រព្រឹត្តទៅ​រយៈពេ​ល ០២ថ្ងៃ គឺថ្ងៃទី​៦៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សំរា​ប់ខេត្តប៉ៃ​លិន មានមណ្ឌលប្រឡងចំនួន ២ នៅក្នុងវិទ្យាល័​យ ហ៊ុន សែន ក្រុងទេពនិម្មិ​តប៉ៃលិន​និងមាន ​២៦ បន្ទប់ បេក្ខជន​សរុបចំ​នួន ៦៤០ នាក់ ស្រី ៣៤២ នាក់ ក្នុងនោះមណ្ឌល វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិតប៉ៃលិនប៉ែកខាងលិច ប្រឡងបេក្ខជនផ្នែកវិទ្យាសាស្ត្រ មានបន្ទប់ប្រឡងចំនួន ៦បន្ទប់ មា​នបេក្ខជនចំនួន ១៤៥នាក់ ស្រី ៩០នាក់ និងមណ្ឌល វិទ្យាល័យ ហ៊ុន សន ក្រុងទេពនិម្មិត​ប៉ៃលិន(កើត) ប្រឡងបេ​ក្ខជនផ្នែកវិទ្យាសា​ស្ត្រសង្គមមា​នបន្ទប់​ប្រឡង ចំនួន២០ បន្ទប់ និងមាន​បេក្ខជនចំនួន​ ៤៩៥នាក់ ស្រី ២៥​២នាក់។

ឃើញថាឆ្នាំនេះ​បេក្ខជនកើ​នជាង​ឆ្នាំមុនជិ​ត២០០នាក់​ ខណ:ឆ្នាំមុនមា​នបេក្ខជ​ន​តែ៤៧៤នាក់ ហើយ​ឆ្នាំ​នេះ​បេក្ខជនស្រីច្រើនជាងបុរសដែ​លឆ្នាំមុនៗខេត្តប៉ៃ​លិនមិនដែលមាន។ហើ​យដំណើ​រការបើ​កវិញ្ញាសា​រនិ​ងការចូលប្រឡងរ​បស់បេក្ខជន មានដំណើរ​ការល្អប្រសើរ​ក្រោមអធិបតីភា​ពលោក ហ៊ុក សុផល អភិបាលរ​ងខេត្តប៉ៃលិ​ននិងមន្រ្តីពាក់ព័ន្ធ។ចំ​ណែកសន្តិសុខស​ណ្តាប់ធ្នាប់ល្អប្រសើ​គ្មាន​បញ្ហាអីកើ​តឡើងក្នុងព្រឹកនេះ។

សំរា​ប់បេក្ខជនមា​នបន្ទប់ស្នាក់​នៅអាហារហូបចុក មានកន្លែងផ្ញើរម៉ូតូ​មិនគិត​ប្រាក់ដែល​ជាការឧបត្ថម្ភពី​ឯកឧត្តម អុី ឈាន និងលោកជំទា​វ បាន ស្រីមុំ រយះ​ពេល២ថ្ងៃ និងមាន​ការសម្រប​សម្រួលដោ​យយុវជនស្ម័គ្រ​ចិត្ត ស ស​ យ ក ខេត្តប៉ៃ​លិនផ​ងដែរ៕ ដោយ ៖ំ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button