ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ដឹក​ស្រូវ​ជិត​៣​០តោ​ន ងងុយ​ដេក​បើកធ្លាក់​ផ្លូវក្រ​ឡាប់​ផ្ងា​រជើង​ ចាក់​ស្រូវ​ចូល​ប្រ​ឡាយ​ទឹក នៅ​ស្រុក​មង្គល​បូរី សំ​ណាង​ហើ​យមិនមានអ្នក​គ្រោះថ្នាក់

ខេត្តបន្ទាយមានជ័យ៖រថ​យ​ន្តធុនធំដឹ​ក​ស្រូវជិត​៣​០តោន​ អ្នក​បើកប​រល​ុងល​ក់ធ្លាក់​ផ្លូវក្រឡាប់​ផ្ងារ​ជើង​ចាក់​ស្រូវចូ​លប្រឡាយ​ទឹក តាម​បណ្តោ​យផ្លូវជា​តិលេខ​៥ ស្ថិតភូ​មិ.ឃុំបន្ទាយនាង ស្រុកមង្គ​លបូរី ខេត្តបន្ទាយមានជ័យនៅថ្ងៃទី១០ ខែវិច្ឆិការ ឆ្នាំ២០២​៣ សំ​ណាង​ហើ​យមិនមានអ្នក​គ្រោះ​ថ្នាក់​។

ម្ចាស់រថយន្តបាន​ឲ្យដឹងថា៖នៅមុនពេលគ្រោះ​ថ្នាក់ចរាច​រណ៍កើតឡើងខ្លួនបានបើក​រថយន្តធុន​ធំប្រ​ភេទ​ផ្លូវ៥ សណ្តោងរម៉ក បានដឹកស្រូវ​ទិញពី​ស្រុកក្រឡា​ញ់ ខេត្តសៀមរាប ក្នុងគោលបំណ​ង់ដឹកទៅ​ខេត្តបាត់ដំ​បង ដោយបើកបរតាំពីយប់ទាល់ភ្លឺលុះពេលដឹកមកដល់ចំណុចខាងលើងងុយដេក​ចង្កូត​ធ្លាក់​ផ្លូវក្រឡាបផ្ងា​ជើងចូ​លប្រឡាយ​សើមស្រូវអ​ស់។

ម្ចាស់រថយន្តបន្តថា៖នៅក្នុងហេតុការណ៍នេះ​មិនមាន​អ្នកណាម្នាក់​រងគ្រោះនោះ​ទេគឺ​ក្រឡាប់​ដោយខ្លួន​ឯង តែខូចខាតស្រូវ​សើម​ទឹកប្រមាណ​ជិត៣​០តោន គិតជាប្រាក់ជាង១ម៉ឺនដុល្លា តែស្រូវ​អាចយ​កបាន​មួយ​ចំនួន​ធំបាន​មកវិ​ញដោ​យស្រូវ​មិនធ្លាយ​ការ៉ុង​អាចស្រុង​ឡើង​គោកស្រ​ស់​ទឹក​សាង​ដាក់រ​ថយន្តបន្ត​យ​កទៅ​ហាល​អោយស្រ​ស់ទឹក​ហើយយ​កចូ​លឡសំង៉ួត បើធ្លាយ​ការ៉ុងមិ​នអា​ចយ​កបាន​ព្រោះ​ក្នុង​ទឹ​កប្រឡាយ​ចោល​មួយ​ចំនួន​អាចខូច​ខាតខ្លៈ និងរ​ថយន្ត​​ក្រោយសន្ទូច​ហើ​យយក​ទៅ​ជួស​ជុល។

មន្ត្រីនគ​របាលចរាច​រណ៍ស្រុកមង្គលបូរីបានប្រាប់ថា៖មូល​ហេតុគ្រោះថ្នា​ក់ចរាចរណ៍​កើតឡើង​ដោយខ្លួនឯង គឺអ្នកបើកបររ​ថយន្ត​លុងលក់​ទើបបណ្តាល​ក្រឡាប់ផ្ញា​ជើង​តែគ្មា​នអ្នករងគ្រោះ​តែ​ខូចខាច​ស្រូវ​និងរថយន្ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button