ព័ត៌មានជាតិ

ពិធីជួបសំណេះ​សំណា​លសួរ​សុខទុក្ខ និ​ងប្រគ​ល់អាវរងារ ដែលជាអំ​ណោយ​របស់សម្តេចអ​គ្គមហា​សេ​នាបតីតេ​ជោ ហ៊ុន សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់​បណ្តាអ​ង្គភាពឈរ​ជើ​ងនៅ​តាមព្រំដែ​នទិ​សទី១ យោធភូមិ​ភាគទី៥

(បន្ទាយមានជ័យ)៖នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីបញ្ជាការ​កងពល​តូចថ្មើរជើង​លេខ​៥១ បានរៀបចំ​ពិធី ទទួលស្វាគម​ន៍ដំណើរអ​ញ្ជើញចុះ​សួរសុខទុក្ខរបស់ ឯកឧត្តម ឧត្តមសេ​នីយ៍​ឯក ហ៊ុន ​ម៉ានិត អគ្គនា​យក​ អគ្គនា​យកដ្ឋានស្រាវជ្រាវចារកិច្ច​ ក្រសួងការពារជាតិ និងជា​មេបញ្ជាកា​ររង កង​ទ័ពជើង​គោក ​បានអញ្ជើញដឹកនាំ​គណៈប្រតិភូ នាំយកអាវរ​ងាដែលជាអំ​ណោយ​ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គម​ហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហា​ក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ជូនដល់ប​ណ្តា​អង្គភាពឈរជើ​ងនៅ​តាមព្រំដែនទិសទី១​ យោធភូមិភាគទី៥ នៅទីបញ្ជាការក​ងពលតូចថ្មើរ​ជើងលេខ៥​១ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វា​រី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ជំនួសមុខឱ្យអង្គភាព​ទាំងមូល ឧត្តមសេនី​យ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងព​លតូចថ្មើរជើងលេខ៥១ បានសម្ដែង​នូវគារវកិ​ច្ចស្វាគមន៍ និ​ងការដឹង​គុណយ៉ាង​ជ្រាលជ្រៅបំផុ​ត ជូនចំពោះ សម្តេចតេជោ ហ៊ុន ​សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​​រ៉ានីហ៊ុនសែន ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ដែលតែងតែ​យកចិត្តទុកដាក់ខ្ពស់ និងគិតគូរ​អំពីសុខទុក្ខរបស់បងប្អូន ​នាយទាហាន​ នាយទាហានរង និងពលទាហាន ទាំងអស់ដែលជា​និច្ចកាល សម្តេចតេ​ជោ ហ៊ុន សែន និងសម្តេច​ធិបតី ហ៊ុន ម៉ាណែត តែងតែ​ផ្តល់អំណោ​យជាអា​វភ្លៀង ​នៅរដូវភ្លៀង ចំនួន ​១លើក និងអាវរងានៅរដូវរងារ ចំនួន ១លើក ក្នុងមួយឆ្នាំ ជូនដល់​កងកម្លាំងប្រ​ដាប់អាវុធទាំងអស់ ពុំដែ​លអាក់ខានម្តងណាឡើយ ឧត្តមសេនីយ៍ត្រី មេបញ្ជាកា​រកងពល បានបន្ថែ​មទៀតថា ជាការពិ​តណាស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិ​បតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា និងការយក​ចិត្តទុកដាក់ខ្ព​ស់ពី ឯកឧត្តម នាយឧត្ត​មសេនី​យ៍ ម៉ៅ សុផាន់ ​អគ្គមេបញ្ជាការរង ​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការក​ងទ័ពជើងគោក បណ្ដាអង្គភា​ពចំណុះកងទ័ពជើងគោក ពិតជាបានបន្តការ​អភិវឌ្ឍខ្លួនយ៉ាងគាប់​ប្រសើ​រទាំងសមត្ថ​ភាព ចំណេះដឹង ការបំពេញតួនាទី ភារកិច្ច ពិសេសក​ម្រិតនៃការរស់នៅ​ប្រចាំថ្ងៃរបស់​កងទ័ពកាន់តែមា​នភាពប្រសើរឡើង តាមរយៈការគាំទ្រទាំងស្មារតី និងសម្ភារៈ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

ក្នុងឱកា​សនោះ ឧត្ត​មសេ​នីយ៍ឯក ហ៊ុន ម៉ានិ​ត បាន​មានប្រសាស​ន៍ថា ជានិ​ច្ចកាល ស​ម្តេចតេជោ និងសម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត ​តែងតែផ្តល់ និងចែកអំណោយជាអាវភ្លៀង អាវរងាចំនួន ០២លើក ក្នុងមួយ​ឆ្នាំ ជូនដល់បងប្អូនយើងពុំដែលអាក់ខានឡើយ ក្នុងនោះអាវភ្លៀង ១លើក សម្រាប់រដូវភ្លៀង និងអា​វរងា ១លើក សម្រាប់រ​ដូវត្រជាក់​ជារៀងរាល់ឆ្នាំ​។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសម្តែង​នូវការកោតសរសើរ វាយតម្លៃខ្ពស់​ចំពោះគំរូវីរភាពដ៏អ​ង់អាចក្លាហា​នរបស់កងកម្លាំង​ប្រដាប់អាវុ​ធនៅជួរមុខ ​ដែលបានពុះ​ពារឆ្លងកាត់​គ្រប់ឧបសគ្គ​ បូជាទាំងកម្លាំងកាយ​ ចិត្ត ប្រាជ្ញា ស្មារតី និងហាន​លះបង់ពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន។

ឯកឧត្ត​ម ហ៊ុន ម៉ានិត បានប​ន្ថែមថា កងកម្លាំង​ប្រដាប់អាវុធ​ ជាកម្លាំងដ៏សំខាន់ មិនអាចខ្វះបាន នៅក្នុងការរក្សាបាននូវការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសណ្តាប់ធ្នាប់សង្គម ជូនប្រ​ទេសជាតិ និង​ប្រជាជន ត្រូវគោរព និងការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារដាច់ខា​តសុខសន្តិភា​ព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button