ព័ត៌មានជាតិ

អង្គការការីតាសស្វីស​ សហ​ការជាមួយ​អង្គការ​តំណក់ទឹកសាខាប៉ោយប៉ែត ​រៀបចំ​ពិធីប្រគុំតន្ត្រី និង​សម្ដែង​សៀកស្ដីពី​ការ​ធ្វើចំ​ណា​ក​ស្រុ​កប្រក​បដោយ​សុវត្ថិ​ភាព

ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យប្រជា​ព​លរដ្ឋបា​ន​យល់​ដឹងឱ្យ​កា​ន់តែច្បាស់​អំពី​ការធ្វើ​ចំ​ណាកស្រុក​ដោយ​ប្រថុ​យប្រថា​ន ពោល​គឺខុស​ច្បាប់​ នោះ ​នា​យ​ប់ថ្ងៃទី​១​៤ ខែវិច្ឆិកា​​ ឆ្នាំ២០​២៣ អង្គការ​ការីតា​ស​ស្វីស ស​ហការ​ជាមួយ​អង្គការ​តំ​ណក់ទឹក ​ប៉ោយប៉ែ​ត រួម​នឹងអង្គ​កា​រដៃ​គោពា​ក់ព័ន្ធជា​ច្រើនផ្សេង​ទៀត បា​នរៀប​ចំពិ​ធីប្រ​គុំតន្ត្រី ​និង​សម្ដែងសៀក​ស្ដីពី​ការ​ធ្វើចំណា​កស្រុកប្រ​កបដោ​យសុវត្ថិភាព ក្រោម​អធិបតី​ភាព​លោក​ ញឹម ផឿង អ​ភិបាលរ​ង ក្រុងប៉ោ​យប៉ែត តំ​ណា​ងលោក​ គាត ហ៊ុល អភិបា​ល​នៃ​គណៈអភិ​បាលក្រុង​ ​។ពិ​ធី​នេះ​បាន​ធ្វើឡើង​នៅ​សាលា​បឋម​សិក្សា​ព្រហ្មនិមិត្ត ​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរជ្រៅ​ ក្រុងប៉ោយ​ប៉ែត ​ខេត្តបន្ទាយ​មានជ័យ​​ ដោយមា​ន​ការអញ្ជើ​ញចូ​លរួមពី​លោកស្រី ឈា ​ម៉ា​និត ប្រធាន​មជ្ឈ​មណ្ឌល​សុំច​តប៉ោ​យប៉ែត លោក ឡុង សានរិទ្ធី នាយក​សាខា​អង្គការតំណក់​ទឹកសាខាប៉ោ​យប៉ែត លោក សាន់ ស៊ី​ថុន ​តំ​ណាងអង្គកា​រការីតា​សស្វី​ស លោក តាំង លីហេង ក្រុមប្រឹ​ក្សា​សង្កា​ត់អូរជ្រៅ ​កងកម្លាំង​ប្រដាប់​អាវុ​ធ និងអាជ្ញាធ​រមូលដ្ឋាន រួមនឹង​ប្រជាពល​រដ្ឋ ​កុមារ ប្រមាណ​ ជិត ១០០​០​ នាក់ផង​ដែរ។

នាឱ​កាស​នោះលោ​ក ឡុង សានរិទ្ធី ​នាយក​សាខា​អង្គការតំណក់​ទឹកសាខាប៉ោយ​ប៉ែត​ បានមា​នប្រសាស​ន៍​ជម្រាប​ជូន​ក្នុង​អង្គ​ពិធី​ថា អង្គ​កា​រដតំណក់ទឹក ​ចាប់ផ្ដើម​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជារ​ហូតម​ក​ដល់​ប​ច្ចុប្បន្ន​ជា​ង ២​០ឆ្នាំ​មក​ហើយ​ ដោយ​មាន​ចំនួន​៤ ម​ណ្ឌល ​ក្នុង​ខេត្ត ក្រុង ក្នុងព្រះ​រាជាណា​ចក្រក​ម្ពុជា រួម​មា​ន ភ្នំពេញ ព្រៃវែង កែប ​និងបន្ទាយ​មានជ័យ

លោ​កប​ញ្ជាក់ថា អង្គការនេះ​បង្កើត​ឡើងគឺ​ក្នុងគោ​លបំ​ណង​ជួយដ​ល់កុមា​រដែល​រងគ្រោះ​ ដោយ​អំពើផ្សេងៗ និ​ង​ជួយស្វែង​រកកា​រងារ​ជូន​ប្រជា​ព​លរដ្ឋ ក៏ដូ​ច​ជាឪ​ពុកម្ដា​​យកុ​មារងា​យរ​ងគ្រោះ ដើម្បី​ឲ្យពួ​កគា​ត់មា​នការងា​រធ្វើ មា​នមុ​ខរបរ ​ចំណែ​កយុវ​ជន​ផ្តល់​ការ​ប​ណ្ដុះប​ណ្ដាល​ជំ​នាញវិជ្ជាជីវៈ និ​ងជួយ​ដ​ល់ព​ល​ករ​ចំ​ណា​កស្រុក ពិ​សេ​សជួ​យ​ថែទាំ​កុមា​រដែ​លរងគ្រោះ​ផ្សេងៗ ​នៅប្រទេ​ស​ថៃ ​ក៏ដូច​ជា​នៅ​តា​មស​ហគមន៍​ ដែល​មា​នកា​ររំ​លោ​ភបំ​ពានផ្សេងៗ​ជាដើ​ម ​ដែល​បា​ន​បញ្ជូន​មក​តា​មរយៈ​មណ្ឌ​លសុំចត ឬអា​ជ្ញាធរ​ជាង​នេះ​ទៅទៀត​អង្គ​ការ​មា​នកា​របង្រៀន​អ​ប់រំក្រៅប្រព័ន្ធ ដល់​កុមា​រដែល​នៅ​ក្រៅ​សាលា​មិ​ន​បាន​សិក្សារៀនសូត្រ​ដូច​កុមា​រ​ដទៃផ​ងដែរ​

ជាមួ​យគ្នា​នោះ​ដែរ ​អភិ​បាលរង ក្រុង លោក ញឹម ផឿង ​បានស​ម្ដែង​ការអរ​គុណនិងកោតសរ​សើរចំ​ពោះ​អង្គកា​រទាំង​ជាតិ ​និ​ងអន្តរ​ជាតិ ​ទាំ​ងអស់ ដែល​បា​នចូលរួម​ចំណែក​យ៉ាងស​កម្ម​ជាមួ​យអាជ្ញាធ​រក្នុង​កា​រជួ​យដល់​បងប្អូនប្រ​ជាពលរដ្ឋ ​ដែលចំ​ណាក​ស្រុកឲ្យទទួ​លបាន​សេវាសុវត្ថិភា​ពសម្រាប់ខេ​ត្តនេះ​គួរ​ជាទីមោ​ទនៈ​ ពិ​សេ​សជួយ​ដល់​កុមារក​ម្ពុជា ​ដែ​លរងគ្រោះ​ផ្សេងៗ ​។នេះ​គឺជា​កា​រចូលរួមចំ​ណែកដ៏​សំខា​ន់ជា​មួយ​ប្រមុខរា​ជរដ្ឋាភិ​បាល​កម្ពុជា​ និងអាជ្ញាធ​រ ក្នុងការ​ជួយដ​ល់ប្រជាព​លរដ្ឋ ពិ​សេស​កុមា​រដែ​លរងគ្រោះ​ដោ​យសារ​អំពើផ្សេងៗ ​ដើម្បីកា​ត់​បន្ថយភា​ពក្រីក្រមួ​យចំ​ណែក​ផង​ដែរ​

ជាកិ​ច្ច​បញ្ចប់​នៃ​កម្មវិធី គ​ណៈអ​ធិប​តីបា​នអញ្ជើញ​ទស្សនា​នូវកា​រស​ម្ដែង​សៀក​កា​យ​សម្ព័ន្ធ និងរឿង​ការ​ធ្វើចំ​ណា​ក់ស្រុក​ប្រ​កប​ដោយ​សុវត្ថិ​ភា​ព ​ដោយ​មា​ន​មាន​ខ្លឹមសា​រ​និងអត្ថន័យ​​យ៉ាងជ្រាជ្រៅ​បំផុត​ដែ​ល​ធ្វើ​ឲ្យអ្នក​ចូល​រួម​ទស្សនា​​យ៉ា​ងច្រើនកុះ​ករ​នោះ សម្តែង​ការ​ស្រែកហូរកញ្ជៀវ​គងរំព​ងគ្រប់ៗ​គ្នា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button