ប្រជាកសិករខេត្តបន្ទាយមានជ័យ បង្កបង្កើនផលស្រូវស្តារឡើងវិញមាន២៥.០០០ហិកតា ក្រោយទឹកជំនន់ជនលិច
បន្ទាយមានជ័យ៖ក្រោយទឹកជំនន់ជនលិចស្រូវប្រជាកសិករបង្កបង្កើនផលស្តារឡើងវិញមាន២៥.០០០ហិកតាហើយរហូតដល់ថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ខេត្តបន្ទាយមានជ័យដែលរងផលប៉ៈពាល់ដោយទឹកជំនន់ ដែលស្ថាភាពធ្ងន់ធ្ងរមាន២ស្រុក/ក្រុងមានស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ដែលប៉ៈពាល់ស្រូវជិត៤ពាន់ហិកតាក្នុងចំណោមផែន២៦៥.០០០ហិកតា ហើយរហូតដល់ពេលនេះប្រជាកសិករបានបង្កបង្កើនស្តារឡើងវិញមានផ្ទៃដី២៥.០០០ហិកតាមានស្រូវប្រភេទ (សែនក្រអូប អ៊ីអ៊ា ស្រូវ៥៤ និងអូអឹម)។
ប្រជាកសិករបានប្រាប់ថា៖ស្រូវដែលសេសពីទឹកលិចមានស្រូវធ្ងន់និងស្រូវស្រាលប្រភេទមិនប្រកាន់រដូវសែនក្រអូប និងអ៊ីអ៊ា ដែលកំពុងធ្វើខ្លួននិងចេញខ្លៈប្រឈមដោយកណ្តុរកាត់ស្រូវខូចខាត ហើយប្រជាពលរដ្ឋបង្ខំចិត្តឆក់កណ្តុរទើបអាចសេសសល់ខ្លៈនិងបានកណ្តុរលក់ក្នុង១គីឡូក្រាមតំលៃ៦,០០០ទៅ១ម៉ឺនរៀលតាមតូចធំកណ្តុរបង្កង់និងកណ្តុរប្រែង។
ប្រជាកសិករបានបញ្ជាក់ថា៖ឆ្នាំ២០២៣នេះស្រូវដែលបង្កបង្កើនផលស្តារឡើងវិញភាគច្រើនមានស្រូវសែនក្រអូប និងស្រូវស្រង៉ែ អ៊ីអ៊ា កន្លែងខ្លៈទឹកស្រកលឿនបានបង្កបង្កើនផលបានជាង១ខែហើយនៅប្រមាណជា២ខែទៀតនិងប្រមូលផល និងខ្លៈកំពុងបង្កបង្កើនផលប្រដេញទឹកស្តារឡើងវិញជាបណ្តើរៗ៕