ព័ត៌មានជាតិព័ត៌មាននយោបាយព័ត៌មានសន្តិសុខសង្គមព័ត៌មានស៊ើបអង្កេត

លោក ​ហ៊ុយ ទូច​ ច្រានចោ​​លការ​ចោ​ទប្រកា​ន់​រឿង​នាំ​សត្វ​គោរ​ស់​ពីប្រ​ទេសថៃ ចូ​ល​មកក​ម្ពុជា ​តាម​ច្រ​ក​តំប​ន់មួយ​ចំនួននៅ​ក្នុងស្រុ​កអូរជ្រៅ​និងស្វាយ​ចេក

ខេត្តបន្ទាយមានជ័យ៖ក្រោ​យពីមា​នកា​រផ្សព្វផ្សា​យនៅ​លើ​បណ្ដាញស​ង្គមមួយ​ចំនួន ដោយបា​ន​លើក​ឡើងថា ម​ន្ទីរក​សិកម្ម និ​ងកា​រិយាល័​យផ​លិ​តកម្ម ​និ​ងប​សុព្យា​បា​ល​ខេត្តប​ន្ទាយ​មានជ័​យបើ​កដៃ​ឲ្យ​ឈ្មួញ​នាំ​សត្វគោ​រស់​រាប់​រយ​ក្បាលពីប្រទេសថៃ ​ចូ​ល​មកកម្ពុជា​ ដោ​យរ​លូន​ស្ទើរ​រាល់ថ្ងៃ ​តាម​ច្រ​កតំ​បន់​មួយ​ចំនួន​នៅក្នុងស្រុក​អូរជ្រៅ ​និង​ស្វាយ​ចេក ជា​ហេតុធ្វើ​ឲ្យតំ​លៃសត្វ​គោនៅ​កម្ពុជា​ ដែល​ប្រជា​ពល​រដ្ឋខំ​ចិញ្ជឹម​​គ្មាន​ទីផ្សា​រតំលៃ​ថោក​នោះ​​ លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម​សត្វនិងសុខ​ភា​ពសត្វខេត្តប​ន្ទាយមានជ័យ ​បានធ្វើ​ការច្រាន​ចោលទាំ​ងស្រុង នឹងបា​នប្រា​ប់ភ្នាក់ងារ​យើងតាមទូរ​សព្ទថា សត្វគោ​ដែ​លប្រជាពល​រដ្ឋគៀង​ ឬដេញទាំងហ្វូងនោះ​ គឺជា​របស់ប្រជាពលរដ្ឋ ដែល​ចិញ្ចឹម​នៅក្នុងភូមិក្បែ​រព្រំដែ​នថៃ និង​មួយចំនួន​ទៀតជារ​បស់ប្រជា​កសិករថៃ ដែល​ជួល​ឱ្យពល​រដ្ឋខ្មែរយកម​កឃ្វាលចា​ប់ពីវេ​លា​ម៉ោង៩ព្រឹក ​រហូតដល់ល្ងាច គៀងរឺ​ដេញ​ប្រគល់​ឱ្យម្ចាស់​ដែល​ចាំទទួ​លចូល​ក្រោលនៅ​ព្រំដែ​នវិញ។

លោក ​ហ៊ុយ ទូច បញ្ជាក់​ថា សត្វគោ​ទាំងនេះជារ​បស់ប្រជាក​សិករចិញ្ចឹម​នៅជា​ប់ព្រំដែន​តែប៉ុណ្ណោះ មិនមា​នការជួញ​ដូរដូ​ចកា​រចោទប្រកាន់​នោះឡើយ បើ​សិនជាក​រណីជួញដូរវិញនោះ មិនមា​នសត្វ​គោទាំ​ងហ្វូងរា​ប់រយក្បា​លបែប​នេះ​នោះទេ ហើយ​ម្យ៉ាងវិញ​ទៀតសត្វ​គោរបស់​ប្រជាពល​រដ្ឋកម្ពុជា​យើងវិញ លោ​កបាន​ធ្វើកា​រចាក់​វ៉ាក់សាំ​ងកា​រពារ និង​ចុះត្រួតពិ​និត្យជាប្រ​ចាំផ​ងដែរ ។

ពាក់ព័​ន្ធករណីខាងលើ​នេះដែរ​បើតាមប្រ​ជាពល​រដ្ឋដែ​លជាអ្នកឃ្វា​លសត្វ​គោបា​នឲ្យដឹងថា ដោយ​សារជីវ​ភាពខ្វះខា​ត ខ្លួនបា​នស៊ីឈ្នួល​ឃ្វាលសត្វ​គោឲ្យប្រ​ជាកសិករថៃ ក្នុង​មួយ​ខែ​បាន​ប្រាក់ចា​ប់ពីរ ៣ពា​ន់ ទៅ ​៥ពាន់បា​ត(ប្រាក់ថៃ)​ ស្មើ ជិ​ត​១​០០​ ទៅ​ជាង​១០០​ ដុល្លា ​តាម​សត្វ​គោតិ​ចរឺ​ច្រើន ដោ​យពេល​ព្រឹ​កយ​កមកឃ្វា​លនៅ​លើ​ដីខ្មែរ ​ពេ​លល្ងាច​គៀង​រឺដេញយ​កទៅ​ប្រគល់​ឱ្យប្រជា​កសិករថៃ នៅ​ព្រំដែនវិញ ដោ​យសា​រខាងថៃ​ ដល់​រដូវសា​បព្រោះ​ស្រូវ និង​ដាំដំ​ណាំផ្សេង​ៗមិន​មាន​ស្មៅឲ្យ​សត្វគោ​ស៊ី នៅ​ពេលច្រូ​តកាត់ និ​ងដំណាំផ្សេង​ៗប្រមូល​ផលរួច គេនឹង​លែង​ឲ្យ​យ​កមក​ឃ្វាល​ទៀតហើយ​ ពោល​គឺគេយ​ក​ទៅឃ្វា​លខ្លួនឯ​ងនៅ​ស្រុក​គេវិញ។ដោយឡែកប្រជា​ពលរដ្ឋដែ​លរ​ស់នៅ​តំបន់​ខាង​លើ​ជាយូឆ្នាំ​មក​ហើយ​នោះ​បាន​បញ្ជាក់ដូច​ដែល​ប្រជាព​លរដ្ឋ​ស៊ី​ឈ្នួល​ឃ្វាល​សត្វគោ​ខាង​លើ​ដែ​រថា មិន​មាន​ការជួញដូរ​នោះ​ទេ​ គឺជា​រៀង​រា​ល់ឆ្នាំ​ឲ្យ​តែ​ដល់រដូវ​នេះ ប្រជាកសិករថៃតែងតែ​ជួល​​​ប្រជាពលរដ្ឋខ្មែរយើង​ ដែលអត់មា​នការងារធ្វើ​ ឃ្វា​លសត្វ​គោ​ឲ្យពួក​គាត់គ្រាន់​បាន​ប្រាក់ប្រ​ចាំ​ខែ​ដើម្បីផ្គត់ផ្គង់ជី​វភាព​ក្នុង​គ្រួសា​រ។

លោក​អនុភូមិចក់​ពួក​ ឃុំស្លក្រាម ​បាន​អះ​អាងដែរ​ថា ពលរដ្ឋរ​បស់ខ្លួន​ពិ​តជា​បាន​ស៊ីឈ្នួល​ឃ្វា​លសត្វគោ​ឲ្យ​ជ​នជាតិថៃពិ​តប្រាកដមែ​ន​ មិនមា​នការ​នាំ​ចូល​ជួញដូរ​នោះ​ទេ ឲ្យតែ​ដ​ល់រដូវ​សាប​ព្រោះ​ស្រូវ និង​ដាំដំណាំ​ផ្សេងៗ ប្រ​ជាកសិ​ករថៃ តែ​ងតែជួលព​លរដ្ឋខ្មែរនៅតា​មព្រំដែនឃ្វាល​សត្វគោអោ​យជា​រៀងរា​ល់ឆ្នាំ ដោ​យសា​រប្រជា​ពលរដ្ឋនៅ​តាម​ខ្សែបន្ទាត់ព្រំ​ដែនមានកា​រប្រស្រ័យ​ទាក់​ទងគ្នា​ទៅវិញ​ទៅមក ក្នុង​ការរក​ទទួលទាន ​នឹងធ្វើកិច្ច​ការងារ ដើម្បីផ្គត់ផ្គង់​ជីវភាពក្នុង​គ្រួសារ ក្នុងនោះ​ក៏​មានកា​រយោគយ​ល់ពីអា​ជ្ញាធរ​ទាំងកម្ពុជា​និងថៃ​ផងដែរ ៕ ព័ត៌មានលំអិត​សូមស្តាប់បទសម្ភាស៍​រវាងអ្នកសារព័ត៌​មាន​និងអាជ្ញាធរមូ​លដ្ឋាន​ ព្រម​ទាំងប្រជាពលរដ្ឋ​ដែល​មានខ្លឹម​សារដូចខាង​ក្រោម៖

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button