ព័ត៌មានជាតិ

បុណ្យកឋិន​ទាន មហាសាមគ្គី នៅវត្តពោធិកែវ ព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ៖ ស្របពេលនៃពិធីបុ​ណ្យកឋិ​នទាននៅឆ្នាំ ២០២៣ ដែល​ជាបុណ្យប្រពៃ​ណី​ជាតិដ៏ធំ​ជាង​គេនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ដែលជឿជាក់លើ​សា​សនា​ព្រះពុទ្ធ​ដើម្បីប្រមូលប​ច្ច័យសម្រាប់កសាង​នូវ​សមិទ្ធផល​នានា នៅក្នុងវត្តដោ​យឡែក​សម្រាប់ វត្តពោធិកែវព្រះនេត្រព្រះ ខេត្តប​ន្ទាយមានជ័យ ឧបាសកឧបាសិកា ព្រមជា​មួយនឹ​ងពុទ្ធបរិ​ស័ទចំ​ណុះជើងវត្ត ជាពិសេ​សអ្នក​ផ្ដើមបុណ្យធំ​គឺក្រុម​ហ៊ុន​ជេ​ អេ​ស​ទឹកត្រ​ចៀក​កាំ ជី​នស៊ុន ហុងសុន នៅប្រទេស​ថៃដឹក​នាំ​ដោ​យលោក​ ឡៅ ប៊ូតាំង​ ជាប្រ​ធានក្រុមហ៊ុន ​មានចិត្តស្រុះស្រួលមូលមតិ​គ្នាជាឯកឆន្ទ ផ្ដើមប្រារព្ធ​ធ្វើពិធី​បុណ្យក​ឋិនទានសាមគ្គី ដើម្បី​ដង្ហែរទៅ​ប្រគេនដល់​ព្រះសង្ឃអាចគ​ង់ក្នុងវត្តពោ​ធិកែវ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីក្រា​លគ្រង​ទៅតា​មពុទ្ធានុញ្ញា​តនឹងពុទ្ធ​បញ្ញត្តិដែ​លព្រះអង្គមា​នព្រះភាគ​ទ្រង់ត្រា​ស់សម្ដែង​ទុក​មក​និងបានប្រមូល​បច្ច័យ ដើម្បីក​សាងនៅ​សាលា​ធម្មស​ភា ថ្មីមួយខ្នង ដែលមាន​បណ្តោយ​ ៦០ម៉ែត្រទទឹង​ ២៨ម៉ែត្រកម្ពស់ពីរជា​ន់ស្មើនឹង១៥ម៉ែត្រ កសាង​បានចំនួន ៦០%ហើ​យដែលខ្វះខាត​ថវិកា ដើម្បីកសាងបន្តទៀត។

ព្រះអង្គបញ្ញាបញ្ជោ​តោ ហ៊ុន ហេង សមុហ៍អនុគ​ណស្រុកព្រះ​នេត្រព្រះ​និងជា​ព្រះចៅអ​ធិការវត្តពោធិ​កែវបាន មាន​សង្ឃដីការថា បុណ្យក​ឋិន​ទានសាមគ្គីដែលបានប្រព្រឹត្តឡើងក្នុ​ងឱកាសនេះ គឺជាទាន​ដ៏ប្រសើ​រវិសេស​វិសាលមួ​យដែលផុ​សចេញ​ពីទឹកចិត្តដឹត ​ជាប់បសាទសទ្ធា ក្លៀវក្លាបរិ​សុទ្ធរបស់យើ​ងទាំង​អស់គ្នា ដែល​យើងគឺជាម្ចាស់​ដើមទាន កពុងញាំងកុស​លចេតនាឲ្យផុ​សចេញជាឧត្ដម​ទានមួ​យអង្គក​ឋិន​ទានមានផ​លានិសង្ស យ៉ា​ងវិសេ​សវិសាលមួយក្នុងព្រះពុទ្ធសាសនា ដែលម្ចាស់​បុណ្យ​បាន​ចំណាយទ្រព្យធ​នបានក​សាងឲ្យ​កើតជាបុណ្យកឋិ​នទាននេះឡើងដើម្បីយក ទៅវេរប្រគេ​នចំពោះ​ព្រះ​ភិក្ខុសង្ឃ នេះគឺមាន​គោលបំណ​ងសំខាន់សំខា​ន់ដូចជា សម្តែងនូវការ​ដឹងគុណ និងអរគុណយ៉ា​ងជ្រាលជ្រៅចំពោះព្រះ​ករុណាគ្រប់ព្រះអង្គ ឯ​កឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជ​ការ ពុទ្ធបរិស័ទ​ជិតឆ្ងាយដែ​លបាននិ​មន្តនិងអញ្ជើញម​កចូលរួមក្នុង​ពិធីនេះធ្វើឲ្យ​យើងទាំង​អស់គ្នាមាន ក្តីរីករាយ​ឥតឧបមានិងរកអ្វី មកបដិការឲ្យសមនឹង​ប្រាក់ទិញទឹកចិត្ត​ដ៏​សប្បុរ​សនេះ​​ បាន​នោះទេ​មានតែ​មហា​កុសលផលបុណ្យសង្ឃទាន​ចេញ​ពីទង្វើដ៏ល្អ។

លោក ឡៅ ប៊ូតាំង បានមានប្រសា​សន៍ថា ចំពោះរូប​លោកនិ​ងក្រុមគ្រួសា​រព្រមទាំ​ងក្រុមហ៊ុន​ទាំងមូលពេ​ញចិត្ត ក្នុងកា​រមកធ្វើ​បុណ្យនៅវត្ត​នេះទេអាស្រ័យ​ដោយឃើញនូ​វសមិទ្ធផល​នៅមាន​ការខ្វះខាតពិតប្រាកដមែន​ហើយ​លោ​កនឹងប្ដេជ្ញាចិត្តថា នៅឆ្នាំក្រោយនិងដង្ហែរ អង្គកឋិន​មកវត្តពោ​ធិកែវស្រុក​ព្រះនេត្រព្រះ​ដែលបន្ត​ទៀត។ហើយ​នេះគឺជាសន្តាន​ចិត្តរបស់ក្រុមគ្រួសារ​របស់លោកក៏ដូ​ចជាក្រុមហ៊ុនទាំងមូលផង។ គួរប​ញ្ជាក់ផងដែរថា បច្ច័យដែលទទួលបា​នក្នុងពិធីបុណ្យកឋិនទាន ប្រាក់ខ្មែរមា​នចំនួន៦៣ ៨៧៦ ០០០រៀល​ ប្រាក់បាតថៃចំ​នួន២៨ ៧៤២៩បាត ប្រាក់ដុល្លារចំនួន ៣៦ ០៣០​ដុល្លារ ដោយឡែកសម្រាប់ក្រុម​ហ៊ុនទឹកត្រជៀកកាំ លោក​បានបន្ថែ បច្ច័យ សង្កត់ត្រៃ​ចំនួន ៣០០០០ដុល្លារ​ និងបានឧបត្ថម្ភ​សាលាអនុវិទ្យាល័​យព្រះ​នេត្រព្រះចំ​នួន ១២ ០០០ ០០០ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button