មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះត្រួតពិនិត្យ សិក្ខាកាមធ្វើលំហាត់យុទ្ធដំណើរទ័ព
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យនិងដឹកនាំ សិក្ខាកាម ធ្វើយុទ្ធដំណើរទ័ព និងបាញ់គ្រាប់ពិត វគ្កហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៤ ដោយធ្វើការជិះឡានចំងាយ២៥គីឡូ និងឈប់សំចតដេកមួយយប់ហើយព្រឹកឡើង ធ្វើការយុទ្ធដំណើរទ័ព ដោយថ្មើរជើង ឆ្លងកាត់ឧបសគ្គដោយធម្មជាតិចំងាយ១៨គីឡូ។
សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះមានសិក្ខាកាមចំនួន១០០នាក់ ហើយហ្វឹកហ្វឺនរយៈពេល៣ខែចាប់ពី ថ្ងៃ២៥ ខែសីហា ដល់ ២០ វិច្ឆិកា។
លោកមេបញ្ជាការ កងពល បានបញ្ជាក់ថា ក្នុងការធ្វើយុទ្ធដំណើរទ័ពនេះដែរ ស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយគឺជាឱកាសសម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺនពង្រឹងសមត្ថភាព ដើម្បីធានាបាននូវការអនុវត្តតួនាទី ភារកិច្ចទទួលបានជោគជ័យតាមបទបញ្ជារបស់ថ្នាក់ដឹកនាំប្រគល់ជូន។
ការធ្វើលំហាត់យុទ្ធដំណើរនាពេលនេះ គឺដើម្បីឱ្យ សិក្ខាកាមទទួលបាននូវចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជា ការងារប្រយុទ្ធ ត្រៀមប្រយុទ្ធបានស្ទាត់ជំនាញដើម្បីធានាបាននូវភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន៕