ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនអតីតយុទ្ធជន
បន្ទាយមានជ័យ÷ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសហគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ប្រធានសមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនអតីតយុទ្ធជនចំនួន ៣៣០ គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២០គ.ក ត្រីខ ០១យួរ ទឹកត្រី ០១យួរ ទឹកស៊ីអុីវ ០១យួរ មីជាតិ ០១កេស ទឹកបរិសុទ្ធARUNA ០១កេស និងគ្រាប់ពូជបន្លែ នៅមជ្ឈមណ្ឌលតេជោសន្តិភាព(ការ៉េពីរ)ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្រ្តី អនុប្រធាន អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជាទាំងអស់ តែងតែយកចិត្តទុកដាក់ពីសុខុមាលភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងបញ្ហាផ្សេងៗ ៕