កិច្ច​ប្រជុំ​ស្តី​ពី​ការ​ទប់​ស្កាត់ ការ​កសាង​ម៉ុង ចេតិយ​ប្រាង្គ នៅ​តាម​តំបន់​ភ្នំ​ដែល​មាន​វត្ត ឬ​អាស្រ័ម​ទូទាំង​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖លោក យឹម សំណាង អភិបាល​រង ខេត្ត​បន្ទាយមានជ័យ នារសៀលថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២៥ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា ស្តី​ពី​ការ​ទប់​ស្កាត់ ការ​កសាងម៉ុង ចេតិយ​ប្រាង្គ នៅ​តាម​តំបន់​ភ្នំ​ដែល​មាន​វត្ត​អារាម ឬ​អាស្រម​ទូទាំង​ខេត្ត ដោយ​មាន​ការ​និមន្ត​ចូលរួម​ពី​ព្រះ​មន្រ្តីស​ង្ឃខេត្ត ក្រុង ស្រុក មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​។

ព្រះមន្រ្តីសង្ឃ អស់​លោក លោកស្រី បាន​មាន​សង្ឃដីកា និង​លើកឡើងថា ជា​ការ​ពិត​តាម​វត្ត​អារាម​នានា ក៍ដូចជាវត្តអារាមលើភ្នំក្បែរភ្នំ ឃើញ​ថា មាន​សំណង់​ជា​ច្រើន​ដូច​ជា ម៉ុង ចេតិយ ប្រាង្គ សង់​ពេញទីធ្លាវត្ត​បណ្តាល​ឲ្យ​មាន​ភាព​ចង្អៀត ពិសេស​តំបន់​ភ្នំ​ដែល​យើង​ចាត់​ទុក​ជា​បេតិកភណ្ឌ​ធម្មជាតិ និង​តំបន់​ការពារ​ទេសភាព​ធម្មជាតិ ហើយ​ទី​វត្ត​អារាម​ទាំងអស់​ពុំសូវ​បាន​គិត​គូរ​ពី​ផលប៉ះពា​ល់អ្វីនោះ​ទេ ពិសេស​បញ្ហ​បរិស្ថាន​។​

លោក យឹម សំណាង បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន​ដាក់​ឲ្យ​គ្រប់​ទី​វត្ត​អារាម​ទូទាំង​ប្រ​ទេស ធ្វើ​ការ​ប្រកួតប្រជែង​រយៈ​កន្លង​មក​ឃើញ​ថា វត្ត​ប្រាសាទ​ស្រះ​កណ្តាល​ខ្ជាស់​ទទួល​បាន​ចំណា​ត់ថ្នាក់​លេខ ១ ហើយ​ថ្មីៗ​នេះ ក្នុង​វត្ត​ស្រះ​រាំង ស្រុក​មង្គលបូរី មាន​កិត្តិយស​ទទួល​បណ័្ឌជ័យលាភី និង បណ័្ឌសរសើ​រថ្នាក់ជាតិ សម្រាប់​អារាម ស្អាត អារាម​បៃតង ក្នុង​ការ​ប្រឡង​ប្រណាំង​មេត្រី​បរិ​ស្ថាន ដែល​នេះ​គឺ​ជា​ការ​ខិតខំ​ប្រឹងប្រែង របស់​ព្រះសង្ឃ អាចារ្យ​គណកម្មការ​ព្រមទាំង​ពុទ្ធ​បរិស័ទ ដែល​បាន​លះបង់​ខ្ពស់ ក្នុង​ការ​ដឹកនាំ​ទី​វត្ត​អារាម​រហូត​ទទួល​បាន​លទ្ធផល​ជា​ទី​មោទនៈ​។

លោក យឹម សំណាង បន្ត​ថា​ វត្ត​អារាម​ទាំងអស់​ត្រូវ​តែ​មាន​ភាព​បៃតង​ស្រស់ស្អាត ដើម្បី​ឲ្យ​ក្លាយ​ជា​រមណីយដ្ឋាន​ធម្មជាតិ សាសនា វត្ត​អារាម​ទាំងអស់ ត្រូវ​មាន​កន្លែង​ទូរលាយ សម្រាប់​ធ្វើ​ពិធី​បុណ្យ​ផេ្សង​ៗ និង​ត្រូវ​គិតគូរ គិត​ពិចារណា​លើការ​សាងសង់​សំណង់​ផេ្សង​ៗ ដូច​ជា ម៉ុង ចេតិយ ប្រាង្គ សាងសង់​ត្រូវ​មាន​ប្លង់​មេច្បាស់លាស់ មាន​ច្បាប់ លិខិត​ស្នាម​ត្រឹម​ត្រូវ និយាយ​រួម​ចាប់ពី​ពេល​នេះ​តទៅ សូម​ឲ្យ​គណសង្ឃវត្ត ពិសេស​វត្ត​នៅលើភ្នំ ឬ​ជើងភ្នំ សុំជួយការពារ តំបន់​ភ្នំ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ល្អ មិ​នអនុញ្ញា​តឲ្យមានការ​សាងសង់បន្ថែមទៀតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *