ព័ត៌មានជាតិ

ពិធីបើកវគ្គបណ្ដុះបណ្ដាល ​បំប៉នស្ដីពីការចុះ​បញ្ជីដីធ្លី​មានលក្ខណៈ​ជាប្រព័ន្ធ​ជូនដល់​ក្រុមការងា​រចុះបញ្ជីដីធ្លី​មា​នលក្ខណៈជាប្រព័ន្ធ នៅ​ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំ​ណង់ បានអញ្ជើញជាគណៈអធិបតីក្នុងពិ​ធីបើកវគ្គបណ្តុះបណ្តាលបំប៉ន ស្តីពីការអ​នុវត្តនីតិវិធី​ចុះបញ្ជីដីធ្លី​មានលក្ខ​ណៈជាប្រព័ន្ធ ជូនក្រុម​ការងារកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តបន្ទាយមា​នជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សួន សូផា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត លោក លី សារី អភិបាលរងខេត្ត លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ព្រមទាំងគ្រូបង្គោល​និងក្រុមកា​រងារចុះប​ញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៩ក្រុម ចំនួន១៨៥នាក់ វគ្គបណ្ដុះ​បណ្ដាលនេះ​ធ្វើនៅសាល​ប្រជុំ(ធំ)សាលាខេត្ត​បន្ទាយមានជ័​យ ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បាន​ឡើងមា​នប្រសាសន៍រាយការ​ណ៍ដឹងថា៖ ក្រុមចុះបញ្ជីដីធ្លីមានចំនួនសរុប ៩ក្រុម មាន​មន្ត្រីស​រុបចំនួន ១៨៥រូប។

.សម្រាប់​លទ្ធផ​ល​សម្រេចបា​នគិត​ត្រឹមថ្ងៃទី ១៥​ខែវិច្ឆិកាឆ្នាំ ២០២៣៖

,ប្រ​មូលទិន្នន័យ​ ៣៤៨,៧៨៣ក្បាលដី។

,បិទផ្សា​យ ៣២៣,៩៩៥ក្បាលដី កំពុងបិទផ្សាយ៦៨៦០ក្បាលដី មិនទាន់បិទផ្សាយ ១៧,៩២​៨ក្បាល​ដី។

,ចេញ​បណ្ណ ២៧៩,០០១បណ្ណ មិន​ទាន់ចេញបាន ២៦,៥៨១បណ្ណ។

,ចែក​បណ្ណ ២៥២,៤២០បណ្ណ។

.ក្បាល​ដីមិ​នទាន់ចុះប​ញ្ជីប៉ាន់ស្មាន ៣​២,៥០០០ក្បាលដី​ ៣៣៩ភូមិ ៤១ឃុំ/សង្កាត់ ០៩ក្រុង​/ស្រុក។

.ក្រុមចុះបញ្ជីនៅស្រុកទាំង៩ មានមន្ត្រីសរុប ១៨៥នាក់ គឺមន្ត្រីដនសស ខេត្ត២៤ នាក់ មន្ត្រីដនសភ.ស្រុក២៦នាក់ មន្ត្រីកិច្ចសន្យាដើម្បីនាក់និស្សិត ៣០៩នាក់ និងសសយកក្រុង/ស្រុក 83 នាក់។

ចាស់ស្គាល់​ផ្លូវ ក្មេងដើរលឿន នេះជាការលើកឡើងរប​ស់លោក លី សារី អភិបាលរងខេត្ត ក្នុងកា​របើកវគ្គបណ្ដុះបណ្ដាល​នាពេលនេះ។

ទន្ទឹមជាមួយគ្នានោះលោ​កលី សារី អភិបាលរងខេត្ត​ បានធ្វើការជំរុញ និងរំលឹកទៅ​ដល់មន្ត្រីរៀប​ចំដែនដី​ខេត្ត ក្រុង ស្រុក ត្រូវបន្តសហការជាមួ​យអាជ្ញាធរ​មូលដ្ឋាន ពង្រឹងការងារដោះស្រាយដីធ្លី ក្រៅប្រព័ន្ធតុលា​ការជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត និងឆាប់រហ័​សដើម្បីឆ្លើ​យតប ទៅនឹងគោលន​យោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។

ថ្លែងនៅក្នុងឱកា​សនោះឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បា​នមានប្រសាសន៍លើកឡើងថា៖ ក្នុងវគ្គប​ណ្ដុះបណ្ដាល​នេះនឹងដោតទៅ​លើប្រធានបទរួមមាន៖

,ក្រុមសីល​ធម៌វិជ្ជាជីវៈនិងការរៀបចំផែនការការងារ។

,ការផ្សព្វ​ផ្សាយជាសាធារណៈនៅការចូលរួមពីសហគមន៍និងការរៀបចំដែនដី។

,ការកំណត់ព្រំ​និងការវាស់វែង។

,ការងារវិ​និច្ឆ័យ។

,ប្រព័ន្ធព័ត៌​មានភូមិសាស្ត្រ(GPS) និងប្រពន្ធគ្រ​ប់គ្រងទិន្នន័យ(Database)

ឯកឧត្តម បា​នបញ្ជាក់ថា​៖ រាជរដ្ឋាភិបាលក​ម្ពុជាអា​ណត្តិទី ៧ នៃរដ្ឋសភានេះ​ដែលមានស​ម្ដេចមហាបបវរ​អធិបតី ហ៊ុន ម៉ា​ណែត ជានាយក​រដ្ឋមន្ត្រី នៃប្រ​ទេសកម្ពុជា បានដា​ក់អនុសា​សន៍បញ្ច​កោណដំណាក់កា​លទី១ ក្នុងនោះ​បានធ្វើកំណែទម្រង់ដីធ្លី និងនគររូប​នីយកម្មឲ្យកាន់តែស៊ីជម្រៅ និងការបង្កើតអោយមាននៅគោលនយោបាយដីធ្លី។ជាពិសេស ការ​ដាក់ចេញ​នៅយន្តការដោះស្រា​យវិវាទដីធ្លី​ក្រៅប្រព័ន្ធតុលាកា​រ សំដៅធ្វើយ៉ាងណារកយុត្តិធម៌ជូន​ប្រជាពលរដ្ឋដោយតម្លាភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button