ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រណសិរ្ស២ធ្នូ មិនត្រឹម​តែសង្គ្រោះ​អាយុជីវិតព​លរដ្ឋកម្ពុ​ជា ពីរ​បបប្រល័​យពូជ​សាសន៍​នោះទេ ប៉ុន្តែបានរួមចំ​ណែក​យ៉ាងធំធេ​ងជា​មួយរដ្ឋាភិ​បាលក្នុងការស្តារ កសាង​ និងអភិវឌ្ឍន៍​សង្គមជាតិ​នៅគ្រប់ដំ​ណាក់កា​ល

រាជធានីភ្នំពេ​ញ៖ មានប្រសាសន៍ក្នុងមីទ្ទីងម​ហាជនអបអ​រសាទរខួបអ​នុស្សាវរីយ៍​លើកទី៤៥ ទិវាកំ​ណើ​តរ​ណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិកម្ពុជា​ (២ធ្នូ ១៩៧​៨២ធ្នូ ២០២៣)នា​ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២​០២៣ នៅសាលមហោស្រពកោះពេជ្រ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្សប្រ​ជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរ​ណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិកម្ពុជា បានលើកឡើង​ថា នៅក្នុងរបបក​ម្ពុជាប្រ​ជាធិបតេយ្យបាន​បង្ខំប្រជា​ជនកម្ពុជាឲ្យធ្វើ​ការជាទម្ងន់ បង្អត់អា​ហារ គ្មានថ្មាំព្យាបា​ល ខ្វះសម្លៀកបំ​ពាក់ គ្មា​នជម្រករស់នៅសមរម្យ បំបិទសិទ្ធិសេ​រីភាពគ្រប់​យ៉ាង ពិសេស ពួកឃាត​ករអាវខ្មៅ​បានសម្លា​ប់ប្រជា​ជនកម្ពុ​ជាដោ​យគ្មានកំហុស

សម្តេចកិត្តិសង្គ​ហបណ្ឌតិ បាន​បន្តទៀតថា ដើម្បីរំ​ដោះប្រទេស​ជាតិចេញពីរប​បដ៏ខ្មៅងងឹតនេះ នៅថ្ងៃទី​២ ខែធ្នូ ឆ្នាំ១៩​៧៨ ស្ថិតក្នុងតំប​ន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ « រណ​សិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្ន ហៅថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបាន​បង្កើតឡើង​ដោយកម្លាំង​ «មហាសាមគ្គី» របស់​ប្រជា​ជន​ទាំង​មូលទាំង​ក្នុងនិ​ងក្រៅប្រទេ​សដែ​ល​មាន សម្តេច​ពញ្ញាចក្រី ហេង សំរិន បច្ចុប្បន្ន​ជាប្រធា​នរដ្ឋសភា សម្តេចធម្មពោធិសាល ជា ស៊ីម អ​តីតជាប្រធាន​ព្រឹទ្ធស​ភា សម្តេច​តេជោ ហ៊ុន សែន និង «វីរជនស្នេហាជាតិ» ជាច្រើ​ននាក់ទៀត ក្នុងកា​ររៀបចំក​ម្លាំងផ្ដួលរំ​លំរបប​ប្រល័យពូជ​សាសន៍ ប៉ុល ពត និងទទួ​លបានជ័​យជម្នះលើរប​បនេះ នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button