ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខនឹងនាំយកអំណោយមួយចំនួន ជូនលោកយាយ អាយុ១០២ឆ្នាំ​ នៅស្រុងម៉ាឡៃ

(បន្ទាយមានជ័យ)៖​ ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃកម្ពុជា នាចុងសប្តាហ៍នេះ បានដឹកនាំក្រុមការងារ​ ចុះសួរសុខទុក្ខ និងនាំយកអំណោយ​ រួមនិងថវិការមួយចំនួន ជូនលោកយាយចាស់ជរា អាយុ១០២ឆ្នាំ​ ត្រូវជាម្តាយលោក​ កង សារ៉ន​ ហៅគក់ នៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

អ្នកឱកាសនោះឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ បានមានប្រសាសន៍ថា​ ទោះបីជាបច្ចុប្បន្នលោក​ កង​ សារ៉ន​ ហៅ​ គក់​ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ​ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍​ ជេរប្រមាថជាសាធារណ:​ និងពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ​យ៉ាងណាក្តី​ នេះគឺជារឿងដែលបុគ្គលជាអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់​ ប៉ុន្តែដោយឡែកក្រុមគ្រួសារ​ និងលោកយាយជាម្តាយចាស់ជរាអាយុ១០២ឆ្នាំ​ ដែលមិនបានចូលរួមគំនិត​ ឬពាក់ព័ន្ធ​ គឺត្រូវបានអាជ្ញាធរមូលដ្ឋាន​ អនុសាខាកាកបាទក្រហមស្រុកម៉ាឡៃ​ សប្បុរសជននានា​ និងក្រុមយុវជនស្រលាញ់សន្តិភាព​ យកចិត្តទុកដាក់​ជួយមេីលថែ និងទំនុកបម្រុងគ្រប់បែបយ៉ាង​ ក្នុងនាមជាមហាគ្រួសារខ្មែរ​ ដែលកំពុងរស់នៅក្រោមម្លប់សុខសន្តិភាព​ និងការអភិវឌ្ឍឆ្ពោះទៅមុខឈានឡេីង​ តាមគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន​ ដែលមានសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ជានាយករដ្ឋមន្ត្រី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button