ក្រសួងផែនការ បើកវគ្គបណ្តុះបណ្តាល ស្តីពីស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ថ្នាក់ខេត្ត
(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី៥ ខែធ្នូឆ្នាំ២០២៣ ក្រសួងផែនការ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីស្ថិតិគណនេយ្យជាតិ នៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ដោយប្រើប្រាស់ទិន្នន័យរដ្ឋបាលជំរឿនអង្កេត និងថ្លៃទំនិញទីផ្សារខេត្តបន្ទាយមានជ័យ ដែលមានសិក្ខាកាមចូលរួម តាមបណ្តាមន្ទីរអង្គភាពជំនាញជុំវិញខេត្ត។
គោល បំណងនៃវគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ណាស់សម្រាប់នីតិស្ថិតិគណនេយ្យជាតិសន្ទស្សន៍ថ្លៃជូនមន្ត្រីមន្ទីរផែនការ និងមន្ត្រីជំនាញជុំវិញខេត្ត។សម្រាប់ការរៀបចំផែនការ គោលនយោបាយមានអ្នកប្រើប្រាស់ទូទៅ ក្នុងនោះវិស័យសេវាកម្មរួមមាន អនុវិស័យលក់ដុំ លក់រាយអនុវិស័យ សណ្ឋាគារភោជនីយដ្ឋានឬវិស័យដឹកជញ្ជូនប្រៃសណីយ៍ទូរគមនាគមន៍និងអនុវិស័យហិរញ្ញវត្ថុ។
លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ និងឯកឧត្ដម វី សូវីល អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានមានប្រសាសន៍ថា រំពឹងទុកបន្ទាប់ វគ្គបណ្ដុះបណ្ដាលនេះចប់នឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតទាក់ទិនគណនេយ្យជាតិមានសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ជូន មន្ត្រីផែនការនិងមន្ត្រីជំនាញជុំវិញខេត្ត សម្រាប់រៀបចំផែនការគោលនយោបាយថ្នាក់ខេត្តនិងអ្នកប្រើប្រាស់ទូទៅនីតិវិធីនិងវិធីសាស្ត្រប្រមូលទិន្នន័យសន្ទស្សន៍ថ្លៃផលិត និងទិន្នន័យសន្ទស្សន៍ថ្លៃទំនិញ វិធីសាស្ត្រនិងការប្រើប្រាស់ទិន្នន័យរដ្ឋបាលអង្កេតជំរឿននិងថ្លៃទំនិញទីផ្សារថ្នាក់ខេត្តដើម្បីចងក្រងគណនាផលិតក្នុងស្រុកនៅក្នុងខេត្តរបស់យើងទទួលបានភាពជោគជ័យ។
ឯកឧត្តមបានបន្តថា តាមរបៀបវារៈនៃវគ្គបណ្ដុះបណ្ដាលនេះដែលនឹងបើកដំណើរការដោយបង្ហាញពី ទេសក្នុងការប្រមូលទិន្នន័យនិងគណនាលទ្ធផល នៅក្នុងខេត្តរបស់យើងទៅតាមវិស័យនីមួយៗ ដែលផ្អែកលើទិន្នន័យដែលទទួលបានពីតាមបណ្ដាមន្ទីរពាក់ព័ន្ធនៅក្នុងខេត្ត។ ឯកឧត្តមក៏សុំឲ្យអស់លោក លោកស្រីតាមបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធនៅក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ស្តាប់ នូវការបង្ហាញដើម្បីស្រូប ចំណេះដឹងដើម្បីចូលរួមសហការផ្តល់ទិន្នន័យរដ្ឋបាលរបស់អង្គភាពខ្លួនមកដល់ក្រុមលេខាធិការដ្ឋានគណៈកម្មាធិការមន្ទីរផែនការខេត្តឲ្យបានទាន់ពេលវេលាដើម្បីអនុវត្តការងារនេះឲ្យទទួលបានភាពជោគជ័យ។
ឯកឧត្តមបានឡើងធ្វើបទបង្ហាញបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមកទៅដើម្បី ការវាស់វែងដោយកំណើនសេដ្ឋកិច្ចជាតិយើងត្រូវមានស្ថិតិគណនេយ្យជាតិមួយ ដែលមានគុណភាពអាចឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចទាំងថ្នាក់ជាតិនិងថ្នាក់ខេត្ត ជាអ្នកដែលរាជរដ្ឋាភិបាលកម្ពុជាអាចប្រើប្រាស់បានជាសូចនាករមូលដ្ឋានច្បាប់តាមដាន វិភាគ វាយតម្លៃការរៀបចំនូវគោលនយោបាយថ្នាក់ជាតិ និងការធ្វើសេចក្ដីសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាលដើម្បីឆ្លើយតបនឹងបម្រែបម្រួលសេដ្ឋកិច្ចតំបន់និងសកល៕