នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅស្រុកបាណន់
ខេត្តបាត់ដំបង៖ករណីឃាតកម្ម ទៅលើបុរសវ័យ៤៣ឆ្នាំម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអធមនៅស្រុកបាណន់ ខេត្តបាត់ដំបង បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នោះ កម្លាំងនគរបាលក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាល ព្រហ្មទ័ណ្ឌ លោកស្រេង សុខា អភិបាល នៃគណ:អភិបាលស្រុកបាណន់ និង មានការសម្របសម្រួលលេីនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង០០ នាទី កម្លាំងនគរបាលការិយាល័យជំនាញនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ដែលមានលោករសេនីយ៍ឯក ផង់ សុ ភាព ជាស្នងការរងទទួលដឹកនាំ និងលោកវរសេនីយ៍ ឯក កោ ស៊ុនកាំង ជានាយការិយាល័យ លោកនាយរងការិយាល័យនិងមន្រ្តីពាក់ព័ន្ធរួមគ្នាជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ ដែលមានលោកវរសេនីយ៍ទោ សំ វីរៈ ជាអធិការ និងកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលកន្ទឺ១ បានចុះប្រតិបត្តិការស្រាវជ្រាវ នៅចំណុចដំណាក់ដង្កោ ស្ថិតនៅក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌឿន ចន្ត្រា ហៅ( ត្រា )ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិអូស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ មកធ្វើការសាកសួរនៅអធិការដ្ឋាន នគរបាលស្រុក ជុំវិញរឿងឃាតកម្ម (ប្រើដំបងនិងពូថៅ) ។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យនេះគឺ មានការភ្ញាក់ផ្អេីលដោយសារប្រទះឃេីញសាកសពជនរងគ្រោះ ឈ្មោះ សួន ហ៊ីង ភេទប្រុស អាយុ ៤៣ឆ្នាំរស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺ ០២ ស្រុកបាណន់ ដេកស្លាប់នៅក្នុងគុម្ពោតព្រៃ វាលស្រែភូមិថ្មី ឃុំកន្ទឺ០១ ស្រុកបាណន់ ខណៈដែលក្រុមគ្រួសារបស់សពបានប្តឹងមកនគរបាលស្រុក ឱ្យជួយស្វែងរកត្បិតជនរងគ្រោះខាងលេី បានចេញពីផ្ទះទៅបូមទឹកដាក់ស្រែតាំងពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ហេីយបាត់ដំណឹងសូន្យឈឹងរហូត មក។
តាមលទ្ធផលនៃការពិនិត្យកន្លែងកេីតហេតុនិងលេីសាកសព សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយករណីឃាតកម្ម ទេីបផ្តេីមធ្វេីការស្រាវជ្រាវស៊ើបអង្កេតលេីករណីនេះ រហូតដល់ការ កំណត់អត្តសញ្ញាណជនដៃដល់និងឈានដល់ការឃាត់ខ្លួនតែម្តង ព្រមទាំងដកហូតបាន៖ពូថៅ ចំនួន ០១ដើម,ដំបង ចំនួន ០១ដើម,ពិលពាក់ក្បាល ចំនួន ០១ និងខោជើងវែងពណ៌ ខ្មៅ( ស្លៀក ពេល ធ្វើសកម្មភាព) ចំនួន ០១ ។នៅចំពោះមុខសមត្ថកិច្ចជនដៃដល់រូបនេះបានឆ្លេីយ សារភាពថា រូបគេ ពិតជាបានវាយ និងកាប់ជនរ ងគ្រោះឈ្មោះ សួន ហុីង រហូតដល់ស្លាប់ នៅចំណុច កេីតហេតុខាងលេី ហើយយកសាកសពទៅទម្លាក់ចោល នៅក្នុងគុម្ពោតព្រៃជិតនោះប្រាកដមែន ដោយ សារខឹងជនរងគ្រោះតែងតែមកឆក់ត្រីនៅក្នុងប្រឡាយខាងក្រោយផ្ទះរបស់ខ្លួនកន្លងមក។បច្ចុប្បន្ន នគរបាលស្រុកកំពុងរៀបចំសំណុំរឿង បញ្ជូនមកផែនជំនាញ ដេីម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់៕