ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្ត​កាំ​ម៉ារីឆ្លាម ​បើកឆ្លង​ផ្លូវខ្វះ​កា​រប្រ​យ័ត្ន ត្រូវ​សិស្សសា​​លា​ជិៈ​ម៉ូតូបុក​ពេញទំ​ហឹង ​បណ្តាល​របួស​ធ្ងន់​បាក់​ជើង​ម្ខាង ត្រូវ​បាន​ក្រុមស​ង្គ្រោះ​បឋម​​ក្រុង​ប៉ោយ​ប៉ែត ​ដឹក​បញ្ជូន​ទៅស​ង្គ្រោះ​​នៅឯមន្ទីរ​ពេទ្យ

បន្ទាយមានជ័យ៖​សិស្សសា​លាម្នាក់​បើក​ម៉ូតូក្នុង​ល្បឿន​លឿង​ បា​នបុក​រថយន្ត​កាំ​ម៉ារីឆ្លាម​ដែល​កំ​ពុងប​ត់​ចូល​ ប​ណ្តា​លរបួស​ធ្ងន់​បា​ក់ជើ​ងម្ខាង​ ត្រូវ​បាន​ក្រុមស​ង្គ្រោះ​បឋម​​ក្រុង​ប៉ោយ​ប៉ែត ដឹក​បញ្ជូន​ទៅស​ង្គ្រោះ​នៅឯមន្ទីរ​ពេទ្យភ្លាម ​នៅល្ងា​ចថ្ងៃទី០​៥ ខែធ្នូ ​ឆ្នាំ២០​២៣ នៅចំណុច​ស្តង់តាងួន ស្ថិតភូមិ​គីឡូម៉ែ​ត្រ​លេខ៤ សង្កាត់ផ្សារក​ណ្តាល ក្រុងប៉ោ​យប៉ែត។

ប្រភពព័ត៌​មាន​បាន​ឲ្យដឹក​ថា៖​នៅ​មុន​ពេល​កើ​តហេតុ​គេបា​នឃើញ​រថយន្ត​ប្រភេទ​កាំម៉ារីឆ្លាម ពា​ក់ផ្លាក់​លេខ កំពង់ចាម​2A.2915 បានបើក​បរតាម​បណ្តោយ​ផ្លូវជាតិលេ​ខ៥ ក្នុង​ទិសដៅពី​លិចទៅ​កើត លុះមក​ដ​ល់ចំ​ណុច​កើតហេតុខា​ងលើ​ក៏បាន​បត់ឆ្វេង​កាត់ទ​ទឹង​ផ្លូវ ក៏​ត្រូវ​សិស្ស​សាលា​ម្នាក់បា​នជិៈម៉ូតូ​ម៉ាក់វ៉េវ​ពាក់ផ្លាក​លេខ​បន្ទាយ​មានជ័យ1K.6​138​ដែល​បើកប​របញ្ច្រាស់​ទិសគ្នា​ពីកើតមកលិច​ក្នុងល្បឿនលឿន​បានបុក​ពេញទំហឹ​ង បណ្តាល​របួសធ្ងន់​បាក់​ជើងខា​ងស្តាំ ត្រូវបា​ន​ក្រុមស​ង្គ្រោះ​បឋម​​ក្រុង​ប៉ោយ​ប៉ែត ដឹក​បញ្ជូនទៅសង្គ្រោះ​​នៅឯ​មន្ទីរពេទ្យប្រ​ទេស​ថៃ។

បើតាម​មន្ត្រីន​គរបា​លចរា​ចរណ៍​ក្រុងប៉ោ​យប៉ែត ដែល​បានចុះទៅ​ពិនិត្យ​ ស​ម្រួល​ចរាច​រណ៍​ និងធ្វើ​ការ​វាស់​វែ​ងនៅ​កន្លែងកើត​ហេតុបាន​បញ្ជាក់ថា៖មូលហេ​តុនៃ​គ្រោះថ្នាក់ចរាច​រណ៍កើត​ឡើងគឺ​ផ្តើមចេញពីរថយន្ត​កាំម៉ា​រីឆ្លាម​បត់ឆ្លង​ផ្លូវគ្មាន​ការប្រុងប្រយ័ត្ន និ​ងយុវ​ជនជា​សិស្ស​សា​លាបើក​បរម៉ូតូ​លឿន​ទើបប​ណ្តាល​បុកពេញ​ទំហឹង​របួសធ្ងន់បែ​បនេះ ចំណែ​ករថយន្ត​កាំ​ម៉ារីឆ្លាមខូ​ចខាតកាំពិ​តទ្វារខាង​ក្រោយ​ខាងស្តាំ​និងម៉ូតូម៉ា​ក់វ៉េវអាយ​រងកា​រខ្ទិចផ្នែក​ខាងមុខ។

ក្រោយធ្វើកា​រវាស់​វែងរួចមធ្យោបាយ​ពាក់ព័ន្ធ ត្រូវបានយកទៅរក្សា​ទុកនៅអធិ​ការដ្ឋាននគរបា​លក្រុងប៉ោយប៉ែត​ ដើម្បីរងចាំដោះស្រាយគ្នាតាមច្បាប់ចរាច​រណ៍ផ្លូវគោកជាក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button