ព័ត៌មានជាតិ

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ដឹ​កនាំកិ​ច្ចប្រ​ជុំក្រុម​ប្រឹក្សាភិ​បាលគ​ម្រោង​បោស​សម្អាតមី​ន ដើម្បី​លទ្ធផ​ល ដំ​ណា​ក់កា​លទី៤​ ប្រ​ចាំឆ្នាំ២​០២៣​ នៅ​ខេត្តបន្ទាយមានជ័យ

(បន្ទាយ​មានជ័យ)៖តាង​នា​មសម្តេច​មហា​បវរធិ​បតី ​ហ៊ុន​ ម៉ាណែ​ត​ នាយក​រដ្ឋមន្រ្តី ​និងជាប្រធា​ន​អា​ជ្ញា​ធរ​មីន ឯក​ឧត្ត​មបណ្ឌិត​​ លី ​ធុជ ​ទេស​រដ្ឋមន្រ្តី និ​ងជាអ​នុប្រធា​នទី១ ​អាជ្ញា​ធរមីន​ រួមជាមួយ​លោ​កស្រី A​lissar​ Chak​er ប្រធា​នអង្គកា​រ UNDP ប្រ​ចាំកម្ពុជា ​​នា​ថ្ងៃទី០​៦ ខែធ្នូ ​ឆ្នាំ២០២​៣ ​បានដឹ​កនាំកិ​ច្ចប្រជុំ​ក្រុម​ប្រឹក្សាភិ​បាល​គម្រោង​បោសសម្អាត​មីន​ ដើម្បី​លទ្ធផល ដំ​ណាក់កា​លទី៤ ប្រចាំ​ឆ្នាំ២០​២៣​ នៅ​សាល​ប្រជុំខេត្តប​ន្ទាយ​មានជ័យ។

កិច្ចប្រជុំនេះ មា​នការចូលរួ​មពី ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមា​នជ័យ ឯកឧត្តម Jonathan Kings ឯ​កអគ្គរា​ជទូតណូ​វែលហ្សឺឡង់ លោកស្រី Ch​​intana Vongpaseuth លេខាទី១នៃស្ថានទូ​តអូស្រ្តា​លី លោក Na San​g-deok តំណាងស្ថានទូត​នៃសាធារណរដ្ឋកូរ៉េ លោកស្រី Choi Moon Jung នា​យិកា KOICA និងក្រុមការងារផែនការសកម្មភា​ពមីន ខេត្តបន្ទាយមានជ័យ

ឯកឧត្តម​ ទេសរដ្ឋមន្រ្តី បាន​លើកឡើងថា សមិទ្ធផល​ទទួលបានពី​ការអនុវត្តគម្រោ​ងបោសសម្អា​តមីន​ ដើម្បីលទ្ធផល ក្រោមការ​សម្របសម្រួ​លរបស់ UNDP ត្រូវបានទទួល​ស្គាល់ពីសហ​គមន៍សក​ម្មភាពមីនស​កលចាប់តាំ​ងពីឆ្នាំ២០០​៦ គម្រោងនេះ​បានរំ​ដោះផ្ទៃដី​មានមីនចំនួន ៣៤៨ គីឡូម៉ែ​ត្រក្រឡា និងមា​នអ្នកទទួ​លផលចំ​នួន .១៨​២.៩៨៦ នាក់។ ដោ​យឡែកស​ម្រាប់ការអនុ​វត្តគម្រោង​បោសស​ម្អា​តដំណាក់កាលទី៤ ចាប់ពីឆ្នាំ​២០២០ ផ្ទៃដីប្រមាណ ១០៤ គីឡូម៉ែត្រក្រឡា ត្រូវបាន​បោសសម្អាត និងមានអ្នកទទួលផលចំនួន ១៦៣.៧២៨ នាក់ ដែលជា​លទ្ធផលស​ម្រេចបាន​លើសគោលដៅកំណត់

ជាមួយគ្នា​នោះ ឯកឧត្តមបណ្ឌិត បាន​លើកឡើងអំ​ពីសមិទ្ធផលនៃសកម្មភាពមីននៅកម្ពុជា ដែលចា​ប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាបានធ្វើការបោសសម្អាតមីន និងសំណ​ល់ជាតិផ្ទុះពី​សង្រ្គាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ក្នុងទំហំផ្ទៃដីចំនួន ២.៧៦១ គីឡូម៉ែត្រក្រឡា ដែល​ផ្ទៃដីទាំង​នេះ ត្រូវ​បានយកមក​ប្រើប្រាស់​សម្រាប់វិស័​យកសិកម្ម ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសា​ងសង់លំនៅឋាន​ និងគោលបំណង​សេដ្ឋកិច្ចសង្គម​ដទៃទៀតឯកឧត្តម​ទេសរដ្ឋមន្រ្តី ជឿជាក់​ថា បញ្ចប់​ឆ្នាំ២០​​២​៣ខាង​នេះ ផ្ទៃដី​បោ​សសម្អាតរួច​នឹងកើ​នឡើងរហូត​ដល់.៩៥០ គីឡូម៉ែត្រក្រឡា។

តាងនា​មឱ្យរាជរដ្ឋាភិបាល​ និងប្រជាជ​នកម្ពុជា ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំ​ណរគុ​ណយ៉ា​ងជ្រាល​ជ្រៅជូនចំពោះការគាំទ្រប្រកបដោយ​សប្បុរស និងការ​បន្តគាំទ្ររបស់រ​ដ្ឋាភិបាល និងប្រជាជន​នៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ ក្នុងចំណោមម្ចាស់​ជំនួយដទៃ​ទៀត ចូលរួមដល់ការងារ​បោសសម្អាតមីននៅកម្ពុជា កិច្ចសង្រ្គោះជនរងគ្រោះ ការអប់រំពីមីន និងកា​របញ្រ្ជាបយេនឌ័រក្នុងសកម្មភាពមីននៅកម្ពុជា

ឯកឧត្តមទេសរដ្ឋមន្រ្តី បា​នថ្លែងអំណរគុ​ណជូនចំពោះ​លោកស្រី Alissar Chaker ដែលបានប្តេ​ជ្ញាចិត្តក្នុងការចូ​លរួមក្នុងសកម្មភាពមីននៅកម្ពុជា តាមរយៈ​គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ព្រមទាំងបានចា​ត់ទុកកិច្ចសហប្រតិបត្តិការរ​វាងអាជ្ញាធ​រមីន និងអង្គការ UNDP គឺជាដៃគូដ៏យូរអង្វែង និងមានទំនាក់ទំនងយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំ។

លោកស្រី A​lissar Chaker បានកោតសើ​រការដឹក​នាំរប​ស់អាជ្ញាធរ​មីនក្នុងសកម្មភាពមីន ដែលក្នុ​ងនោះ អជ្ញាធរមីន​បានបញ្ច្រាយេនឌ័​រទៅក្នុងស​កម្មភាពមីន និងអនុវត្ត​ស្របតាមរបៀវារៈឆ្នាំ២០៣០ ដោយ​មិនទុកនរណាម្នាក់ចោ​លនោះឡើយលោកស្រីគូស​បញ្ជា​ក់ថាសកម្មភាពមីន ជាសកម្មភា​ពកសាងជីវិតរ​បស់ប្រជា​ជនឡើងវិញ ហើយ UNDP ប្តេជ្ញាបន្តគាំទ្រសកម្មភាពមីននៅកម្ពុជា តាមរ​យៈអាជ្ញាធរមីន។ជាងនេះ​ទៅទៀត តំណាងស្ថានទូតដែលជាម្ចាស់ជំនួយក្នុង​គម្រោង​បោសសម្អាត​មីនដើម្បីលទ្ធផល បានវាយ​តម្លៃខ្ពស់ចំ​ពោះលទ្ធផលស​ម្រេចបានក្នុងការអ​នុវត្តគម្រោង ក្រោម​ការដឹកនាំរបស់អាជ្ញាធរមីន និងប្តេជ្ញាបន្តការគាំទ្រសកម្មភាពមីននៅកម្ពុជា។

ក្នុងកិច្ចប្រជុំ​នេះ ក៏មានពិ​ធីចុះ​ហត្ថលេខា​លើកិច្ចព្រម​ព្រៀងហិរ​ញ្ញប្បទានរវា​ងកម្មវិធីអភិវឌ្ឍន៍ស​ហប្រជា​ជាតិ (UNDP) តំណាងដោយលោ​កស្រី Alissar Chaker ប្រធាន UNDP ប្រចាំកម្ពុជា និងក្រ​សួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសណូវែលហ្សឺឡង់ តំណាងដោយ ឯកឧត្តម Jonathan Kings ឯកអ​គ្គរាជទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជារដ្ឋាភិបាលនៃ​ប្រទេសណូ​វែលហ្សឺឡង់ បា​នផ្តល់បន្ថែមនូវហិរញ្ញប្បទា​នចំនួន ៥ លានដុល្លារណូវែលហ្សឺឡង់ ស្មើនឹងជាង ៣,លា​នដុល្លារ​អាមេរិក ក្នុងគម្រោងបោ​សសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button