រថយន្តប្រភេទសាំយ៉ុង ដឹកសត្វពពែ ចេញពីព្រំដែនក្នុងទិសដៅចូលខេត្តបន្ទាយមានជ័យ ក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវ នៅស្រុកអូរជ្រៅ សំណាងមិនមានអ្នកគ្រោះថ្នាក់
បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយរថយន្តប្រភេទសាំយ៉ុងបើករ៉េចង្គូតក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវដោយខ្លួនឯង ចេញសុទ្ធតែសត្វពពែ ដែលនាំចេញពីព្រំដែន ក្នុងគោលបំណងចូលក្នុងខេត្តបន្ទាយមានជ័យ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិសូរិយាថ្ម ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តសាំយ៉ុងកញ្ចាស់ពាក់ផ្លាក់លេខ ភ្នំពេញ2K.9748បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចមកកើតមិនដឹងមូលហេតុអីរ៉េចង្កូតធ្លាក់ចញ្ចើមផ្លូវបណ្តាលក្រឡាប់ផ្ញាជើងចេញសុទ្ធតែសត្វពពែច្រកការ៉ុងឃើញតែក្បាលព្រាត។
អ្នកបើកបររថយន្តបានប្រាប់ថា៖មុនពេលកើតហេតុខ្លួនបានបើករថយន្តដឹកសត្វពពែចេញពីកសិដ្ឋានបម្រុងនាំចូលមកទីរួមខេត្តបន្ទាយមានជ័យ លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរថយន្តបានបែកកង់មុខខាងស្តាំ បណ្តាលទាញចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងាជើងសំណាងមិនរងគ្រោះថ្នាក់ គ្រាន់តែខូចខាតរថយន្តកំពិត។
រថយន្តសាំយ៉ុងដែលក្រឡាប់ចេញសត្វពពែជាច្រើនក្បាលនេះទំនងអាចដឹកចេញពីព្រំដែនចូលមកក្នុងខេត្ត តែមិនដឹកថាជាពពែដែលដឹកចេញពីកសិដ្ឋានរឺដឹកចេញពីកន្លែងណានោះទេ ព្រោះរថយន្តនេះទិសដៅចេញពីព្រំដែនមកទីរួមខេត្តទើបបណ្តាលក្រឡាប់អាចម្ចាស់បើកបរលង់ចង្កូតទើបបណ្តាលក្រឡាប់ចេញពពែកព្រាតបែបនេះ ហើយជុំវិញករណីនេះ ម្ចាស់ក៏មិនបានបញ្ជាក់ច្បស់ថាចេញពីកសិដ្ឋានណាដែរ៕