ជិះម៉ូតូឆក់កាបូបជនជាតិឥណ្ឌូនេស៊ី ដែលកំពុងជិះម៉ូតូ នៅតាមដងផ្លូវ ត្រូវបានអ្នកស្រុកចាប់បានស្វារគមន៍ម្នាក់ដៃមួយជើង រួចប្រគល់ឲ្យសមត្ថកិច្ចក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ជនជាតិឥណ្ឌូនេស៊ីជិៈម៉ូតូសុខៗ ត្រូវបានចោឆក់កាបូបជិៈគេចត្រូវទៅបុកម៉ូតូដួល ភ្លាមនោះអ្នកស្រុកចាប់បានស្វារគមន៍ម្នាក់ដៃមួយជើងទ្រោមខ្លួនរួចប្រគលឲ្យសមត្ថកិច្ច។ករណីនេះបានកើតឡើងនៅយប់រំលងអាធ្រាតចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្សារអគ្គរថ្មី ស្ថិតភូមិបាលិលេយ្យ ១ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋបានឲ្យដឹងថា៖មុនពេលកើតហេតុបានឃើញចោឆក់ម្នាក់ពាក់អាវសដៃខ្លីបានជិៈម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់កាបូបពីជនជាតិឥណ្ឌូនេស៊ី តាមផ្លូវនៅពេលឆក់បានហើយ ក៏បានបើកម៉ូតូគេចខ្លួនក៏ស្រាប់តែជ្រុលទៅបុកម៉ូតូអ្នកដំណើរ បណ្តាលដួលរបួស ហើយប្រជាពលរដ្ឋនាំគ្នាស្ទាក់ចាប់បានស្វាគមន៍ម្នាក់មួយដៃមួយជើងទ្រោមខ្លួន សមត្តកិច្ចមកដល់ទើបប្រគល់ជូនទាំងម៉ូតូនិងជនសង្ស័យ។
មន្ត្រីនគរបាលប៉ុស្តិ៍ប៉ោយប៉ែតបានឲ្យដឹងដែរថា៖ជនសង្ស័យដែលធ្វើសកម្មភាពឆក់ការបូបជនជាតិឥណ្ឌូនេស៊ីរូបនេះ ក្រោយពីឆក់ការបូបបានហើយព្យាយាមបើកម៉ូតូគេច តែគេចមិនរួចដោយសារបើកជ្រុលទៅបុកម៉ូតូអ្នកដំណើរបណ្តាលឲ្យដួល ក៏ត្រូវប្រជាពលរដ្ឋចាប់បាននិងយកកាបូបបានមកវិញ ហើយប្រគល់ជូនកម្លាំងជំនាញយកទៅប្រគល់ជូនម្ចាស់ជាជនជាតិឥណ្ឌូនេស៊ីវិញ ។ចំណែកជនសង្ស័យត្រូវបាននាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ។ក្រោយនាំយកទៅសាកសួរជនសង្ស័យ ដែលធ្វើសកម្មភាពឆក់កាបូបជនជាតិឥណ្ឌូនេស៊ី សារភាពថា ខ្លួនមានបក្ខពួកជិៈម៉ូតូ១គ្រឿងទៀតនៅពេលឆក់បានហើយ បានបើកម៉ូតូគេចខ្លួន៕