បន្លែចម្រុះ និងសាច់ វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ដាក់លក់នៅលើផ្សារសហគមន៍ ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ អង្គភាព វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ បានជំរុញតាមបណ្តាកងឯកភាពចំណុះ យកចិត្តទុកដាក់ដល់ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ពហូបប្រចាំថ្ងៃ ឲ្យបានគ្រប់គ្រាន់ ឆ្ងាញ់ តាមផែនការរបស់ថ្នាក់លើជាពិសេសជួយសម្រួលដល់គ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត ផលិតផលលើសតម្រាវការ បានដាក់លក់នៅផ្សារសហគមន៍ ខេត្តបន្ទាយមានជ័យ ចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា។
សូមបញ្ជាក់ផងដែរថា បណ្តាអង្គភាពចំណុះវរសេនាតូចថ្មើរជើងលេខ៥១៣ បានធ្វើការដាំដុះបន្លែចម្រុះ និងការងារចិញ្ចឹមសត្វ តាមផែនការរបស់កងពលតូចថ្មើរជើងលេខ៥១ បន្លែចម្រុះ ត្រីសាច់ ផលិតផលមួយចំនួនលើសតម្រូវការ បាននាំយកទៅលក់នៅទីផ្សារ សន្សំថវិកាជួយកសាងអង្គភាព និងជួយឧបត្ថម្ភក្នុងកិច្ចការងារមនុស្សធម៌ផងដែរ៕