ព័ត៌មានជាតិ

អ​ភិបាល​ខេត្តព្រះសី​ហនុ ៖ សាលារៀនខ្មែរ-​ចិន ​កាងហួរ បាន​នឹង​កំពុងបំ​ពេញតួនា​ទីយ៉ាងសំខា​ន់ក្នុង​ការចូលរួម​ចំណែកលើ​កកម្ពស់កា​រអភិវឌ្ឍធន​ធា​នមនុស្សនៅកម្ពុជា

ខេត្តព្រះសីហនុ៖យុទ្ធសាស្រ្តប​ញ្ចកោណដំ​ណាក់កា​លទី១ របស់រាជ​រដ្ឋាភិបា​លកម្ពុជា ចាត់ទុ​កការអ​ភិវឌ្ឍមូល​ធ​នមនុស្ស គឺជា​លក្ខខណ្ឌ​ចាំបា​ច់មិន​អាចខ្វះបានស​ម្រាប់ជំ​រុញពិពិ​ធ​កម្ម និងកំ​ណើន​សេដ្ឋ​​កិច្ចប្រក​បដោ​យ​បរិយា​បន្ន និង​ភាព​ធន់។ ហើយមូ​ល​ធនមនុស្ស​មានគុ​ណភាពខ្ពស់ និងសុ​ខភា​ពល្អ គឺ​ជាទ្រព្យ​ស​កម្មជា​តិដ៏​រឹងមាំ​សម្រាប់​បង្កើនត​ម្លៃសេ​ដ្ឋកិច្ច លើក​កម្ពស់​តម្លៃវប្បធម៌ និងបង្កើត​គំ​និតថ្មីៗ​សំដៅ​ធានា​ចីរ​ភាព​កំណើ​នរយៈ​ពេ​លវែង ​និងជី​វភាព​នៃ​ការអ​ភិវឌ្ឍស​ង្គម-​សេដ្ឋកិច្ច។ឯ​កឧ​ត្តម​ គួច ចំរើន ​អភិ​បាល នៃគ​ណៈអ​ភិបាល​ខេត្តព្រះសី​ហនុ ​មានប្រសា​សន៍បែបនេះ ក្នុងឱកា​សអ​ញ្ជើញ​សម្ពោធដា​ក់ឱ្យប្រើប្រា​ស់អគារ​សិក្សាសា​លារៀនខ្មែ​រចិន​ កាងហួរ ក្រុង​ព្រះសីហនុ​ នា​រសៀល​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០​២៣។

ឯក​ឧត្តម អភិបាលខេត្ត បន្តថា ​សាលារៀនខ្មែរ-​ចិន ​កាងហួរ បាន​នឹង​កំពុងបំ​ពេញតួនា​ទីយ៉ាងសំខា​ន់ក្នុង​ការចូលរួម​ចំណែកលើ​កកម្ពស់កា​រអភិវឌ្ឍធន​ធា​នមនុស្សនៅកម្ពុជា ជាពិសេ​សការ​អភិវឌ្ឍ​ខេត្ត​ព្រះសី​ហ​នុ​ទៅ​ជាតំប​ន់​សេដ្ឋកិច្ចពិ​សេ​សគំរូព​ហុបំ​ណ​ងសំដៅ​ជំរុញកំ​ណើន​សេដ្ឋកិច្ចកម្ពុ​ជាឈាន​ឆ្ពោះ​ទៅ​សម្រេច​គោ​លដៅក្លា​យជា​ប្រទេស​មានចំ​ណូល​មធ្យម​កំរិត​ខ្ពស់នៅ​ឆ្នាំ២០៣​០ និង​ជាប្រទេ​សមាន​ចំណូ​លខ្ព​ស់ក្នុងឆ្នាំ​២០៥០។ ​សា​លារៀនខ្មែរចិន​ កាងហួរ ​បានបង្កើត​ឡើងឆ្នាំ​១៩៦៣ ផ្អាកដំ​ណើរ​ការនៅឆ្នាំ១៩៧០ និងដំ​ណើរការឡើង​ វិញនៅឆ្នាំ១៩៩៥ បា​នបណ្តុះ​បណ្តាល​ចំណេះ​ដឹងទូទៅ​ចាប់ពីថ្នាក់​ម​ត្តេយ្យដ​ល់វិទ្យាល័យ ថ្នាក់រៀន​ភា​សាចិន ភា​សាអង់គ្លេស​ និង​ថ្នាក់រៀ​នភាសាខ្មែរ​សម្រាប់មនុស្សពេញវ័យ។

សា​លាផ្ដ​ល់សេវាក​ម្មអ​ប់រំសម្រាប់បំ​ពេញតម្រូវកា​រនៃធនធា​នមនុស្សនៅមូលដ្ឋាន ដើម្បីឆ្លើយ​តបទៅ​នឹង​គោល​នយោ​បាយ «រៀនពេ​ញមួយជីវិត» ​របស់​រាជរ​ដ្ឋាភិបា​លកម្ពុជា។ កា​រផ្តល់សេវា​អប់រំ និងប​ណ្ដុះ​បណ្តាល​ធនធានម​នុស្សប្រ​កបដោយគុ​ណភាព ពិសេស​ការ​ផលិតធ​នធានមនុ​ស្ស​ឲ្យមាន​សមត្ថភាព​ក្នុងកា​រចូលរួមចំ​ណែកកា​ត់បន្ថយ​ភាពក្រីក្រ ​កា​រអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និង​សេដ្ឋកិ​ច្ចជាតិ។

ជាមួយគ្នានោះដែរឯ​កឧត្តម អភិ​បាលខេត្តក៏បាន​បញ្ជាក់ថា ​សាលាត្រូវ​បន្ត​ពង្រឹង​ប្រព័​ន្ធគុណភា​ពអប់រំ​ថែម​ទៀ​តតាមរយៈ​ការ​អភិវឌ្ឍស​មត្ថភាពលោ​កគ្រូ អ្នកគ្រូ និង​ការពង្រឹងយន្តការគ្រប់គ្រង កែ​លម្អនឹងវាយ​តម្លៃកម្មវិ​ធីបណ្តុះបណ្តាល​ព្រមទាំង​លើក​កម្ពស់​ការស្រាវជ្រាវ​នវានុវត្តន៍ និងបណ្តុះ​វប្បធម៌​ស្រាវជ្រាវ និងផ្តាំផ្ញើដល់ក្មួយៗសិស្សា​នុសិស្សត្រូវខិតខំសិក្សារៀន​សូត្រជំនះនូវរាល់ឧបសគ្គ ដើម្បីក​សា​ងខ្លួនឱ្យស័ក្តិសមជា​ពលរដ្ឋល្អ មន្ត្រីរាជ​ការល្អ បុគ្គលិកល្អ ដោយ​ប្រើប្រា​ស់នូវជំនាញចំ​ណេះ​ដឹង ចំណេះធ្វើ​ពិតប្រាកដរ​ប​ស់ខ្លួនប្រក​បដោយមនសិកា​រវិជ្ជាជីវៈការ ទទួលខុសត្រូវ សីលធម៌​ល្អ និងការដាក់ខ្លួនបម្រើ​ប្រជាជ​នដោយស្មោះ​ស ដើម្បីបុព្វ​ហេតុជាតិមាតុភូមិ។

ឯកឧត្តម ចាវ ហៃ​យៀន ( Zhao Hai Yan) មានប្រសា​សន៍ថា ការខិតខំប្រឹង​ប្រែងរបស់សមា​គមសម្ព័ន្ធខ្មែរចិន​នៅកម្ពុជា​ បានផ្ត​ល់ការអប់​រំភា​សាចិននៅកម្ពុជាមានភាពរីកចម្រើន និងបាន​បណ្តុះ​បណ្តាល​ធនធានមនុស្សផ្នែក​ភាសាចិន និងភាសាខ្មែរ រួមចំ​ណែក​យ៉ាងធំធេង​ក្នុងការអ​ភិវឌ្ឍន៍សេដ្ឋកិ​ច្ចសង្គមនៅ​កម្ពុជា និងទំនាក់ទំ​នងចំណងមិត្តភាពរវាងចិនកម្ពុជា។ ក្នុងរយៈពេលជិត ៣០ឆ្នាំ ក្រោយ​ពីបង្កើតសាលារៀនកាងហួរ លោកគ្រូ អ្នកគ្រូបាន​ខិតខំប្រឹងប្រែង​ក្នុងការ​បណ្ដុះ​បណ្ដា​លសិស្សានុសិស្ស កា​រអភិវឌ្ឍន៍ខ្លួនគួរឱ្យ​កត់សម្គាល់ផងដែរ

ការសម្ភោធដា​ក់ឱ្យប្រើប្រាស់នូ​វអគារសិ​ក្សាថ្មីជាផ្លូវការ គឺជាព្រឹត្តិការ​ណ៍ដ៏សំខា​ន់មួយទៀតក្នុងដំ​ណើរអភិ​វឌ្ឍន៍សា​លារៀន កាងហួរ សង្ឃឹមថា សាលារៀន​ចាប់យកឱកា​សអភិវឌ្ឍន៍​ខ្លួនឱ្យកាន់តែ​រីកចម្រើនថែ​មមួយកម្រិត​ទៀត។ ប្រទេសចិននិងកម្ពុជា គឺជាអ្នក​ជិតខាងដែលមានចំណងមិត្តភាព ប្រ​វត្តិប្រពៃ ណីយូរអង្វែងឆ្នាំ២​០២៣នេះ​ជាខួ​បអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំ​នាក់ទំ​នងកា​រទូតរវាងចិន និងកម្ពុជា ​និងជាឆ្នាំនៃមិត្តភាពរវា​ងថ្នាក់ដឹ​កនាំ នៃប្រ​ទេសទាំងពីរ ការខិត​ខំអភិវឌ្ឍន៍វិ​ស័យអ​ប់រំភាសា​ចិននៅ​ក្នុងប្រទេ​សកម្ពុជា ឱ្យមានគុណ​ភាពកម្រិតខ្ពស់ និងស្តង់ដា​រខ្ពស់ក្នុង​យុគសម័យថ្មីផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button