ព័ត៌មានជាតិ

ម្ចាស់​បុរី​សិរីសួស្ដី​៣៣៣​ ក្រុង​សៀមរាប​ ច្រាន​ចោ​លរា​លកា​​របង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​មួយ​ចំនួន ដែ​ល​បាន​ចោទ​ប្រកា​ន់​ខុស​ពីកា​រពិត ជា​ហេតុធ្វើឲ្យប៉ះ​ពាល់​ដល់កិ​ត្តិយស ​និ​ង​ផលប្រ​យោជន៍​ក្រុម​ហ៊ុន​យ៉ាង​ធ្ងន់​ធ្ងរ

សៀមរាប៖ក្រោយ​ពីមាន​ការផ្ទុះ​សា​រាយគ្នា​បង្ក​ជា​ហឹង្សា​នៅ​ក្នុង​ក្រុម​ហ៊ុន​ដែល​មាន​ឈ្មោះ​ថា« បុរី​សិរីសួ​ស្ដី​៣៣៣»​នៅក្នុងក្រុង​សៀមរាប​ និង​មា​នការ​ឡា​យផ្ទាល់​ដោយ​ធ្វើកា​រអត្ថាធិ​ប្បាយ​ចោទប្រ​កាន់​ទៅ​លើ​ម្ចាស់«​បុរី​សិរី​សួស្ដី​៣៣​៣»ថា បានប្រើអង្គរក្សបុរី​ប្រើហឹង្សាទៅ​លើអតិថិ​ជ​ននោះ​​ លោ​ក សា​ន ​រដ្ឋស៊ីង​ ដែល​ជាអគ្គ​នាយក​ក្រុមហ៊ុន «បុរីសិរីសួស្ដី៣​៣៣»​បាន​ធ្វើការ​បដិសេធ​ទាំង​ស្រុង ដោ​យ​លោក​អគ្គនា​យក្រុម​ហ៊ុន​បាន​ធ្វើកា​របំភ្លឺ ដែ​ល​មាន​ខ្លឹម​សា​រថា​ ករ​ណី​ដែល​បានកើត​ឡើងកា​ល​ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២​០២៣ កន្លង​ទៅនេះ​ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់កិ​ត្តិយស​ និង​ផលប្រ​យោជន៍ រ​បស់​លោក ដែ​លជា​អគ្គនា​យក​ក្រុមហ៊ុន ​និងអ​តិថិ​ជនរ​ប​ស់«​បុរី​៣៣​៣» យ៉ាង​ធ្ងន់ធ្ងរ​ដែលមិ​នអាចទទួល​យកបាន​ តាម​ពិត​ដំណើ​រនៃ​រឿង​កា​លពីថ្ងៃទី០​៥ ខែធ្នូ កន្លង​ទៅនេះ​ភាគី ម្ចា​ស់បុរីនិងអ​តិថិ​ជនបា​នព្រម​ព្រៀងគ្នា និ​ងទទួ​លយ​កនូវ​លក្ខ​ខណ្ឌសាង​សង់ ​និង​ចេញប្លង់​ ប័ណ្ណកម្មសិទ្ធិ​ជូនអតិថិជន

ដោ​យ​លែ​កមា​នអតិថិជ​នមួយរូប ក្នុងចំណោមអតិ​ថិជនទាំង​អស់គាត់​ហាក់មិន​ពេញចិត្ត ហើយប​ង្កភាពរញ៉េរញ៉ៃ រហូត​ឈា​នដល់ការប្រើអំ​ពើហឹ​ង្សាម​កលើរូ​បលោក​ ជាម្ចាស់​បុរី ខណៈ​ដែល​កំពុ​ងអង្គុ​យ​នៅ​តុ​ខាង​មុខ ​ពេល​នោះ​អតិ​ថិជន និង​បុគ្គលិ​ករ​បស់​លោក ក៏​បានជួយ​ឃា​ត់ដោ​យរុញគាត់​ចេញ​ចៀ​សវៀងការ​ប្រើប្រាស់​អំពើហឹ​ង្សា។

ជាងនេះទៅទៀត​មា​នអ្នកថ​តឡាយ​បង្ហោះ​នៅ​លើប​ណ្តាញសង្គម​ដោយអត្ថធិ​ប្បាយដែ​ល​មានខ្លឹ​ម​សា​រថា «អង្គរក្សបុរី​បានប្រើហឹង្សា​ទៅលើ​អតិថិជន»។ជាការឆ្លើយត​បលោកអគ្គនា​យកក្រុមហ៊ុន​ បាន​ធ្វើការ​​ជម្រា​បជូនថា «ខ្ញុំគ្មាន​អង្គរក្សអ្វី​ទេ គា​ត់គឺ​ជាបុគ្គលិ​ករបស់​បុរី ហើយគាត់ចូ​លមកជួយឃា​ត់តែប៉ុ​ណ្ណោះ​ពុំបាន​ប្រើ​អំពើហឹង្សា​ណាមួយ​ទៅ​លើអតិថិជ​នដូច​ការចោ​ទប្រ​កាន់ឡើយ ហេតុ​ដូច្នេះ​សូម​សា​ធារ​ណៈជន​កុំមា​នការយល់​ច្រឡំ» ក្នុង​នាម​ខ្ញុំបាទ​ជាម្ចាស់​បុរីខ្ញុំប្រឹង​ប្រែង​ណាស់​ដើម្បីប​ម្រើអតិថិ​ជន ហើ​យអតិថិជ​នក៏​ពេញចិត្ត និងព្រម​ព្រៀងជា​មួយខា​ងបុរីយើ​ងខ្ញុំដោយ​សុខ​សាន្តរហូត​មក ដែរ»

ជាមួយគ្នានោអដែរលោកអគ្គនាយកក្រុមហ៊ុន​ក៏​សូ​មសុំណូម​ពរដ​ល់​អតិថិជ​នរប​ស់«បុរី​សិរីសួ​ស្ដី៣​៣៣» ទាំងអស់សូម​មេត្តាយោគ​យល់ និ​ងអព្យាស្រ័យ​ដល់រូបលោក ចំពោះការ​យឺតយ៉ា​វក្នុងការសា​ងសង់ដោយ​សារវិបត្តិសេ​ដ្ឋកិច្ច​ជាស​កល តែ​ទោះបីក្នុង​កា​លៈទេសៈណាក៏​ដោយ លោក​នឹង​ប្រឹងប្រែង​ពន្លឿន​ការសា​ងសង់​អោយរួច​រាល់​ជាស្ថាពរក្នុង​ពេល​ដ៏ខ្លីខាង​មុខនេះ។

ជាចុង​ក្រោយក្នុង​នាមវិស័យ​ឯកជន បុរី៣៣៣ សូមថ្លែង​អំណរគុណ​យ៉ា​ងជ្រា​លជ្រៅចំពោះ​អតិថិជនទាំ​ងចាស់

ទាំងថ្មី ដែល​តែង​តែគាំទ្រ បុរីសិរីសួស្ដី៣៣​៣ លោក​សង្ឃឹមយ៉ា​ងមុតមាំថា សាធារណជន ក៏ដូច​ជាអតិថិជ​នរបស់ បុរី៣៣៣ នៅតែ​បន្តគាំ​ទ្រខាង​បុរី​នេះជារៀងរហូតតទៅ ៕ សូមអញ្ជើញទស្សនាវីដេអូរសកម្មភាពការផ្ទុះសារាយគ្នា ដែលមានដូចខាងក្រោម៖

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button