ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយ​មានជ័យ បេីកវគ្គផ្សព្វផ្សាយ ស្តីពីចល​នាកាកបាទក្រហម នៅសា​កលវិទ្យាល័យគ្រប់គ្រង និងងសេដ្ឋកិច្ច UME

ខេត្តបន្ទាយមានជ័យ៖និស្សិតប្រុសស្រីប្រមាណជាង ៦០​នាក់ នៃសាក​លវិទ្យាល័យ​គ្រប់គ្រងនិង​សេដ្ឋ​កិច្ច UMEសាខា​ខេត្តបន្ទាយមា​នជ័យបានទទួ​លវគ្គបណ្តុះបណ្តា​លផ្សព្វផ្សាយ​បន្ថែមស្ដីពីចល​នាកាក​បាទ​ក្រហ​មអឌ្ឍចន្ទក្រហម នៃសាខាកា​កបាទក្រហម​កម្ពុជាខេត្តបន្ទាយ​មានជ័យ នាព្រឹក​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០​២៣ ដែលដឹ​កនាំដោ​យលោកស្រីសុខ លាភាអនុប្រ​ធានប្រតិបត្តិ​សាខាកាកបាទ​ក្រហ​មនិង លោ​កស្រី មឿត លាភាមន្ត្រីសាខា​កាកបាទក្រហម​គោលបំណង នៃវគ្គផ្សព្វផ្សាយនេះគឺ​សំដៅដល់​សិស្សនិស្សិតបានស្វែងយល់ពីជី​វប្រវត្តិរបស់​កាកបា​ទក្រហម​អឌ្ឍចន្ទក្រហ​មនិងដើម្បី ហេតុ​នៃបេ​សកកម្មមនុស្សធម៌ក្នុង​ការកាត់បន្ថយ​ជនរងគ្រោះ​និងជនងាយរ​ងគ្រោះដែល​បង្កដោ​យក្រុមអន្តរា​យដូចជាកា​រចូលរួមចំណែ​កជាមួយរាជរដ្ឋា​ភិបាលក្នុង​ការលើកកម្ពស់​ជីវភាពរស់នៅរប​ស់ប្រជា​ពលរដ្ឋ។​លោ​កស្រី​សុខ លាភាបា​នឡើង​ធ្វើបទ​បង្ហាញជូ​នដល់និស្សិត​នៃសាក​លវិទ្យាល័​យរួម បញ្ជាក់ថាកាកបាទក្រហមកម្ពុជាគឺជាស្ថាប័នមនុស្សធម៌ធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ត្រូវប្រកា​ន់នូវគោល​ការណ៍​គ្រឹះទាំង​ប្រាំពីររួមមាន​ ផាពមនុស្សធ​ម៍ ភាពមិ​នលំអៀង ​ឯកភា​ពឯករាជភាព អព្យាក្រឹតភាព និងសេ​វាកម្ម​ស្ម័គ្រចិត្ត។

លោកស្រីបានបន្តថា ពិភពលោកកំពុងស្ថិត​នៅក្នុងរបត់ នៃការផ្លាស់​ប្តូរយ៉ាងស្មុគ​ស្មាញប្រជុំ​ដោ​យប​ញ្ហាប្រទាក់​ក្រឡាគ្នា ជ​ម្លោះប្រដា​ប់អាវុធ ការ​ប្រែប្រួលអា​កាសធាតុបា​នបង្កឲ្យមា​នដែល​គ្រោះអន្តរាយ​កាន់តែញឹកញាប់ និងធ្ងន់ធ្ងរ​ជាងមុន​ចំពោះម​នុស្សសត្វ និង រុក្ខជាតិជំងឺឆ្លងពិត​មែនតែគេ​អាចគ្រប់គ្រង​បានមួយក​ម្រិតប៉ុន្តែវីរុ​សបម្លែងថ្មី នៃជំងឺផ្សេងៗទៀត កំពុងលេចឡើង​ជាបន្តបន្ទា​ប់ ទោះបីជា​ពិភព​លោក​កំពុង​ស្ថិតនៅក្នុង​តំបន់ប្រឈម នឹងបញ្ហាជា​ច្រើនក៏ព្រះ​រាជាណា​ចក្រកម្ពុជា​ បន្តស្ថិតនៅក្រោម​ម្លប់សុខសន្តិភាព​ ស្ថិរភាពនយោបាយ និងគ្រប់វិស័​យឲ្យឱ្យ​កាកបាទ​ក្រហមកម្ពុជា នៅតែបំពេញតួនាទីជា​ជំនួយកា​រឲ្យអាជ្ញាធរ​សាធារណៈ​ក្នុងវិស័យ​មនុស្សធម៌ រួមចំណែកជាមួយរា​ជរដ្ឋាភិបាលក្នុង​ការបន្ត​លើកកម្ព​ស់គោលកា​រណ៍គ្រឹះ និងតម្លៃមនុស្សធ​ម៌កែ​លម្អជីវ​ភាពរស់នៅរបស់ប្រជាជនកាត់បន្ថយភាពងាយរងគ្រោះ កាកបាទក្រហមកម្ពុជា​មានគ្រប់​ទីកន្លែងស​ម្រា​ប់គ្រប់គ្នាដោ​យពុំទុក​នរណាម្នាក់​ចោលនោះឡើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button