ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាពិភព​លោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ .២០២៣​(លេីកទី៣០​នៅកម្ពុជា) ក្រោម​ប្រធានបទ «​សហគ​មន៍តែមួយ​ ដឹក​នាំឆ្ពោះទៅ​បញ្ចប់ជំងឺអេដស៍

(ប៉ៃលិន)៖នៅថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២៣នេះ រដ្ឋបាលខេត្ត​ប៉ៃលិនបាន​ប្រារព្ធទិវាពិភ​ពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ១ ធ្នូ ឆ្នាំ២​០២៣ (លេីកទី៣០ ​នៅកម្ពុជា) ក្រោមប្រធានបទ «សហគម​ន៍តែមួ​យ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» និងពិធីសំណេះសំណាល សួរសុខ​ទុក្ខនិងចែក​អំណោយម​នុស្សធម៌ជូនប​ងប្អូនប្រជាព​លរដ្ឋរស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ជាច្រើននាក់​នៅមន្ទីរពេទ្យ​បង្អែកខេត្តប៉ៃលិ​នក្រោយអ​ធិបតីភាពឯ​កឧត្តម ហុក សុផល អភិបាលរង​ខេត្តប៉ៃលិននិ​ងមានកា​រ​អញ្ជើញចូ​លរួមពីប្រ​ធានមន្ទីរ​ ស្ថាបនជុំវិញខេត្ត យុវជនស្មគ្រចិត្តកាកបា​ទក្រហមកម្ពុជា​ខេត្តប៉ៃលិន និងប្រជាពលរដ្ឋចូ​លរួម​ជាង៣០​០នាក់​ចូលរួមផងដែរ។

ឆ្លៀតឱកាសនេះឯកឧត្តម ហុក សុផល ក្នុងនាមរដ្ឋបាល​ខេត្ត ក៏សូមធ្វើការ​អំពាវនាវដល់ស្ថាប័នជាតិ ស្ថាប័នឯកជ​ន សង្គមស៊ីវិល ដៃគូ​ អភិវឌ្ឍន៍ បណ្តាញអ្នកផ្ទុក​មេរោគអេដស៍ និងជំងឺអេដស៍ បណ្តាញ​អ្នកប្រឈមខ្ពស់​នឹង​ការចម្លង មេរោគ​អេដស៍ និងបងប្អូនជន​រួមជាតិទាំងអស់ ឱ្យបន្តការចូលរួ​មឱ្យ​បាន​តែស​កម្មថែ​មទៀតទៅតាម ​លទ្ធភាព និងជំនាញរបស់ខ្លួន។ ព្រោះថាមានតែ​ការរួបរួមសា​មគ្គីគ្នាជាធ្លុងមួយទេ ដែលអា​ចដឹកនាំឆ្ពៅទោការ​លុបបំបាត់ការឆ្លងរីករាលដាល ជម្ងឺអេដស៍អោយអ​ស់នៅឆ្នាំ២០២​៥ខាងមុខនេះ។

ក្នុងសារលិ​ខិតរបស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន​រ៉ានី ហ៊ុនសែន បានលេីកឡេីងថា ៖ ប្រធានបទទិ​វាពិភពលោ​កប្រយុទ្ធនឹងជំងឺ​អេដស៍ ១ធ្នូ ឆ្នាំ២០២៣ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ច​ប់ជំ​ងឺអេដ​ស៍» បានគូសបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺទាមទារឱ្យមានកា​រចូលរួមឱ្យបានពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចដែលព្រះរាជាណា​ចក្រកម្ពុជាយើងធ្លាប់បា​ននិងកំពុងបន្តអនុវត្ត ក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកាឡើយ និងការបង្កើតឱ្យមានម​ធ្យោបាយអប់រំផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈឌីជីថលផងដែរ។

ជាមួយគ្នានេះ តាមរយៈសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសារសំខាន់ៗ ជូនបងប្អូនជនរួមជាតិ ជា​ពិសេសយុវជនយើង ដូចតទៅ៖

ត្រូវប្តេជ្ញាចិត្តចូលរួមទ​ប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ដោយប្រកាន់​ខ្ជាប់គោ​លការណ៍សមភាព និងបរិយាបន្ន

ត្រូវ​នាំគ្នាអនុវត្តវិធី​សាស្ត្រ មិត្តអប់រំមិត្ត ក្នុងការ​ចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍/ជំងឺកាមរោគផ្សេងៗ និងត្រូវខិតខំរៀនសូត្រ ថែរក្សាសុខភាព បរិភោ​គអាហាររូបត្ថម្ភល្អដូចពាក្យ​ចាស់ពោលថា «ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី»

សូមប​ងប្អូនរួមជាតិ ដែលសង្ស័យថាបានប្រឈមនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើ​តេស្តរ​កមេរោគអេដស៍ឱ្យបានឆាប់បំផុត, ទទួលបានការថែទាំសុខភាព និងត្រូវ​ប្រើថ្នាំប្រឆាំ​ងមេរោគអេដ​ស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់

សូមស្ត្រី​មានផ្ទៃពោះ ​ទៅពិនិត្យនិងថែទាំផ្ទៃពោះជាមួយឆ្មប ឬគ្រូពេទ្យយ៉ា​ងហោចឱ្យបាន​៤ដងមុនសម្រា​លកូន និងទទួលយកសេវាទប់ស្កាត់ការចម្លងមេរោគអេដស៍/ស្វាយ និងថ្លើម ពី​សេវាសុខាភិបាល

សូមបងប្អូនរួមជា​តិទាំងអស់ ចូលរួមលើកទឹកចិត្ត និងមិនត្រូវរើសអើងឬ​មាក់ងាយអ្នកផ្ទុកមេរោគ​អេដស៍ និងអ្នកជំងឺអេដស៍ឡើយ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button