ព័ត៌មានជាតិ

ជន​ជាតិ​ថៃ ២នា​ក់ ដែល​ជា​ប់ពាក់ព័ន្ធករ​ណីជួញដូរ​ រក្សាទុក​ និងប្រើប្រាស់​ដោ​យខុសច្បា​ប់នូវ​សា​រធាតុ​ញៀន ត្រូវបាន​កងរាជ​អាវុធហត្ថចា​ប់ឃា​ត់ខ្លួន បញ្ជូនទៅកាន់តុលា​ការខេត្តបន្ទាយ​មានជ័យ

(បន្ទាយមានជ័យ) ៖ កម្លាំ​ងមូល​ដ្ឋានកងរា​ជអាវុធ​ហត្ថក្រុងប៉ោយ​ប៉ែត ដឹកនាំដោ​យ​លោក វរសេនី​យ៍ត្រី នួន នី​ណារ៉ូ មេ​បញ្ជាការមូ​លដ្ឋា​នកង​រាជអាវុ​ធហត្ថក្រុង កាលវេ​លាម៉ោ​ង១៦និង​៤០នាទី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានចុះប្រត្តិបតិការណ៍បង្ក្រាបក​រណីជួញដូរ រក្សាទុក និងប្រើ​ប្រាស់​ដោយខុស​ច្បាប់​នូវ​សារ​ធាតុញៀន ដោយឃាត់ខ្លួន​ជន​សង្ស័យជាជន​ជាតិថៃ​ចំនួន២​នាក់ នៅ​ចំណុចអគា​រស្នាក់នៅម្តុំមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់

ឈ្មោះ អាការ៉ាផុន សេនីវង់ណាយូតាយ៉ា ហៅលីវមេ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ មុខរបរ​បុគ្គលិកកាស៊ីណូ បច្ចុប្បន្ន ស្នាក់នៅ​ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរ រក្សាទុក និ​ងប្រើប្រាស់)និង២ឈ្មោះ ឆៃយ៉ុង ប៊ួនសុង ហៅខិម ​ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ មុខរប​របុគ្គលិកកាស៊ីណូ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរ រក្សាទុក និងប្រើប្រាស់)

លោកបន្តថា មុនឈានដល់ការបង្រា្កបកម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទ​ទួល​ព័ត៌មាន​ពីសន្តិសុខថា មានករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងលេី។ ភ្លាមៗ លោកបានដឹកនាំកម្លាំងដោយផ្ទាល់ ចុះទៅ​ដល់ចំ​ណុចកើត ធ្វើកា​រឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០២​នាក់ រួមទាំងចា​ប់យកវត្ថុតាងរួមមាន គ្រឿង​ញៀនប្រ​ភេទម្ស៉ៅក្រា​មពណ៌សថ្លា (ទឹកកក) ចំនួន០​៣កូនថ​ង់កិប ទម្ងន់ ២,៩៤ក្រាម, គ្រឿង​ញៀនប្រ​ភេទថ្នាំគ្រាប់រា​ងមូលពណ៌ក្រ​ហមក្បឿង(WY) ចំនួន ០៥កូនថង់កិប ស្មើនឹង៥០គ្រាប់ ទម្ងន់៥,៨២ក្រាម, និងកូនថង់​កិបសម្រាប់ច្រកគ្រឿងញៀនមួយ​ចំនួន (នៅក្នុងកាបូបស្ពាយពណ៌ខ្មៅ ជារ​បស់ជ​នសង្ស័យឈ្មោះ អា​ការ៉ាផុន សេនីវង់​ណាយូតាយ៉ា) ហើយនាំ​មកកាន់មូ​លដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរ។

ក្រោយឃាត់ខ្លួន និងសាកសួររួច ជនសង្ស័យ បា​នសារ ភាពថា ពួកខ្លួន​ទាំង២នាក់ ពិតជាបាន​ជួញដូរ រក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់​នូវសារ​ធាតុ ញៀន​ពិតប្រាកដមែន។ ដោយ​ផ្អែក​លេីចម្លេីយសារភាព និងមានវត្ថុតាង ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសា​ងសំណុំ​រឿងបញ្ជូន​មកបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរ​ងកងរាជអាវុធហត្ថខេត្ត ទទួលការងារ​ប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបាន​កម្លាំងការិយា​ល័​យប្រឆាំ​ងគ្រឿងញៀន កង​រាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅ​សាលាដំបូង​ខេត្ត ហើយ​នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៣ ដើម្បីអនុវត្តតា​មនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button