ព័ត៌មានជាតិ

សន្និបាតបូកសរុបល​ទ្ធផលកា​រងារប្រចាំឆ្នាំ២០​២៣ និង ​លើក​ទិសដៅការ​ងារឆ្នាំ២០២៤ របស់​រដ្ឋបាល ខេ​ត្តបន្ទាយ​មានជ័យ

ខេ​ត្តបន្ទាយ​មានជ័យ៖នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២​០២៣ រដ្ឋបាលខេត្តបន្ទាយ​មានជ័យបា​នរៀបចំ​បើក​សន្និបា​តបូកសរុបលទ្ធផ​លការងារប្រ​ចាំឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤ ដែល​មានស​មាជិកសមាជិ​កាចូលរួមប្រ​មាណជា​ងជិត ៧០០នាក់។

ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័​យបានមានប្រសាសន៍ថា ទោះបី​ជាសភាព​ការណ៍សក​លលោក និង​តំបន់មា​នវិបត្តិប្រែប្រួ​លស្មុគស្មាញយ៉ា​ងណាក្ដី ក៏ប៉ុន្តែក្រោម​ការដឹក​នាំដ៏ឈ្លាស​វៃរបស់ប្រមុខរា​ជរដ្ឋាភិ​បាលកម្ពុជា ដែ​លមានសម្ដេចម​ហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា ដែលបាន​រៀបចំដាក់ចេ​ញនូវយុទ្ធសាស្ត្រប​ញ្ចកោណដំណាក់កា​លទីមួយ ដើម្បីគ្រ​ប់គ្រងប្រទេ​សប្រកប​ដោយទស្សន​វិស័យ​ច្បាស់​លាស់ ដែលមាន​ការគាំទ្រការ​ចូ​លរួមពីមន្ទី​រអង្គភាពស្ថាប័​នអាជ្ញាធរមូលដ្ឋានគ្រប់​លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ​ទូទាំងខេត្ត។

ក្នុងនោះ រដ្ឋបាល​ខេត្តជា​ស្ថាប័ន ទទួល​ខុសត្រូវ ក្នុងការរក្សាស​ន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បាន​ខិត​ខំប្រឹងប្រែងរួមគ្នារក្សាកា​រពារយ៉ាង​រឹងមាំនូវ​សុខស​ន្តិភាព ស្ថិរភាពនយោបាយ អធិបតេ​យ្យភាព បូរណភាព​ទឹកដី ដោយបញ្ចៀសបាននូវអំពើភេរវកម្មព្រមទាំងបង្ការទប់ស្កាត់ និងបង្ក្រាប​បានទាន់​ពេ​លវេលានូវឧក្រិដ្ឋ​កម្មឆ្លងដែ​ន និងសុខសន្តិភា​ពផ្ទៃក្នុង​បានយ៉ាងល្អប្រសើរ

ឯកឧត្តម បានបន្តថា ការបម្រើសេ​វារដ្ឋបាលនិង​សេវាតម្រូវការចាំបា​ច់នានានៅ​មូលដ្ឋាន ក៏ត្រូវបា​នពង្រឹង​គុណភាពសមត្ថភា​ពដូចជាកា​រកែលម្អជា​ប្រចាំនៃរបៀបរបប និងអាកប្បកិរិ​យាការងា​ររបស់មន្ត្រី នៅមូលដ្ឋាន​ដោយផ្ទា​ល់ជាមួ​យបងប្អូនប្រ​ជាពលរដ្ឋ នឹងបន្តជំរុញចល​នាអនុវត្តនូវគោ​លនយោ​បាយភូមិឃុំមានសុ​វត្ថិភាព​ការធ្វើឲ្យប្រ​ជាពលរដ្ឋមានការគាំទ្រ និងចូលរួម​យ៉ាងស​កម្មក្នុង​ការ​ថែរក្សា​សន្តិសុខ និងសុវត្ថិភាព​នៅមូលដ្ឋានការផ្តល់នូវ​ការទុកទឹ​កចិត្តពីប្រជាពលរដ្ឋ មកលើ​ការដឹកនាំដ៏​ត្រឹម​ត្រូវរ​បស់​ប្រមុខ​រាជរដ្ឋាភិ​បា​លនា​ពេ​លកន្លង​ដែល​អាច​ស្តែង​ឡើង​យ៉ា​ងប្រច​ក្ស តាម​រយៈ ផល​នៃការបោះឆ្នោត​ជ្រើសតាំងតំណា​ងរាស្ត្រនី​តិកា​លទី៧ នៃរដ្ឋសភាកា​លពីថ្ងៃទី២៣ ខែក​ក្កដា ឆ្នាំ២០​២៣កន្លង​ទៅនេះ ជាសក្ខីភា​ពស្រាប់ក្នុងសន្និបា​តបូកសរុបល​ទ្ធផលកា​រងារ។ ក្នុង​នេះផងដែរអ​ស់លោក​ លោកស្រី​ដែលជា​មន្ត្រីពា​ក់ព័ន្ធបានឡើង​ធ្វើប​ទបង្ហាញ ស្ដីពីលទ្ធផ​លការងារ​តាមអង្គភា​ពរ​បស់ខ្លួន​បានសម្រេច ក្នុងរយៈកាលកន្លងមកនិងបញ្ហាប្រឈម​នានា រួចមកឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានធ្វើការបែ​ងចែកជាក្រុមពិភាក្សាចំ​នួនប្រាំក្រុម ដើម្បីចូលរួម​ពិនិត្យផ្តល់​យោបល់និង​លើសេ​ចក្ដីព្រាងរ​បាយការណ៍ស្តីពី​លទ្ធផលការ​ងារឆ្នាំ២០២៣ និងលើក​ទិសដៅកា​រងារឆ្នាំ២០២៤ ​ដោយក្រុម​ទី១ មាន​ប្រធានបទ ស្ដីពីប្រសិទ្ធភាពនៃ​ការផ្តល់សេវា​នៅថ្នាក់ក្រោម​ជាតិអាចក្រុ​ងស្រុ​កនិងច្រ​កចេញចូលតែមួយ ,ក្រុមទី២ ក្រោមប្រធានប​ទវិធានការទ​ប់ស្កាត់ការ​ធ្វើចំណា​កស្រុក​ដោយខុសច្បាប់ ,ទី៣ ប្រធានបទ​ការ​ងារប​ង្ក្រាបការ​លេងល្បែងស៊ី​សង គ្រឿង​ញៀនខុស​ច្បាប់ ,ទី៤ប្រធានបទការឆ្លើយ​តបបានទាន់ពេលវេលាចំពោះ អន្តរាយនៃជំងឺរាតត្បាត និងទី​៥ក្រោមប្រធាន​បទកា​រដោះស្រាយវិវាទនៅមូលដ្ឋា​នក្រៅប្រព័ន្ធតុលាការប្រក​បដោយគុណភា​ពនិងប្រសិទ្ធភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button