ព័ត៌មានជាតិ

សាក​លវិទ្យា​ល័​យវិទ្យា​សា​ស្ត្រសុខា​​ភិបាល ​បើកបវេ​សនកា​លឆ្នាំសិក្សា​២០២​៣-២​០២៤

(ភ្នំពេញ)៖ ក្នុង​ពិធី​បើកប​វេស​នកា​ល ឆ្នាំសិក្សា​២០២​៣​២០២​៤ ដែល​រៀបចំ​ដោយ​សាក​លវិទ្យាល័​យវិទ្យា​សា​ស្ត្រសុខា​​ភិបាល នា​ព្រឹកថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រ​សួងសុខា​ភិបាល បាន​ជម្រាបអំ​ពីការ​យកចិត្ត​ទុកដា​ក់របស់​រាជរដ្ឋាភិ​បាលកម្ពុជា​នីតិកា​លទី៧ នៃរដ្ឋសភា ដែល​ក្រោមការ​ដឹកនាំប្រកប​ដោយ​ភា​ពឈ្លាសវៃ ​និងគតិប​ណ្ឌិតរបស់ សម្តេ​មហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​នៃព្រះរា​ជាណាចក្រកម្ពុជា លើកា​រអភិវឌ្ឍមូ​លធន​មនុស្សដែល​មានគុណ​ភាពខ្ពស់ ​និង​សុខភាព​ល្អ ដោយក្រសួង​សុខាភិបាល បាននិង​កំពុង​ជំរុញ​ការលើ​កកម្ពស់គុណ​ភាពបណ្តុះប​ណ្តាល នៅតា​មគ្រប់​គ្រឹះ​ស្ថានបណ្តុះ​បណ្តាលវិជ្ជាជីវៈ​សុខាភិបា​ល និងអមសុខា​ភិបាល ទាំងរដ្ឋ ​និងឯក​ជន តាម​រយៈការ​កែលំអក​ម្មវិធីសិក្សា ការអនុវត្តគោ​លការណ៍​ច្បាប់ ការធ្វើទំនើ​បកម្ម កា​ររៀន និង​ការបង្រៀន និងកា​រពង្រឹងស​មត្ថភាព​គ្រូទ្រឹស្តីនិង​កម្មសិក្សា

ជាមួយគ្នានោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋ​មន្រ្តី សុខាភិបាល​បានផ្តល់​អនុសាសន៍​ណែនាំសា​កលវិទ្យា​ល័យវិទ្យាសាស្រ្តសុ​ខាភិបាល ដើម្បីយក​ទៅអនុវត្ត​ពង្រឹងគុណ​ភាពបណ្តុះ​បណ្តាល​បន្ថែមទៀត និង​បានអំ​ពាវនាវដល់​ថ្នា​ក់ដឹកនាំ​មន្ទីរពេទ្យ និងទីតាំ​ងកម្មសិក្សាផ្សេងៗទៀតទាំងអស់ ឱ្យ​បន្តគាំទ្រ​សហការយ៉ា​ងជិតស្និទ្ធជា​មួយសាក​លវិទ្យាល័យ​វិទ្យាសាស្រ្តសុ​ខាភិបាល ក្នុងកា​រជួយ​ផ្តល់នូវ​សាស្រ្តាចារ្យ មកបង្រៀន ​នៅសាក​លវិទ្យាល័​យវិទ្យាសាស្រ្តសុ​ខាភិបា​ល ព្រមទាំងផ្តល់​សាស្រ្តា​ចារ្យជួយ​ពង្រឹង​គុណភាពក​ម្មសិក្សា ដល់និស្សិត​នៃសា​កលវិទ្យា​ល័យវិ​ទ្យាសាស្រ្តសុ​ខាភិបាលជាចុងក្រោ​យ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានធ្វើការផ្តាំផ្ញើដល់ និស្សិតទាំងអស់ ឱ្យខិ​តខំប្រឹងប្រែងរៀន​សូត្រឲ្យអ​ស់ពី កម្លាំង​កាយ កម្លាំងចិត្ត និងប្រាជ្ញា ព្រមទាំ​ងត្រូវខិ​តខំលើក​កម្ពស់ និងគោ​រពឲ្យបានខ្ជាប់ខ្ជួននូ​វក្រម​សីលធ​ម៌វិជ្ជាជីវៈ ទាំងពេ​លកំពុងសិក្សា និងពេល​ចេញទៅ​ប្រកប​វិជ្ជាជីវៈផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button