ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន បើកសន្និបាតបូកសរុបល​ទ្ធផលកា​រងារប្រចាំឆ្នាំ២០២៣ និងលើកទិ​សដៅឆ្នាំ​២០២៤

ប៉ៃលិន៖ នៅសាលប្រជុំធំសា​លាខេត្ត នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២​០២៣ រដ្ឋបា​លខេត្តប៉ៃលិន បាន​បើក​សន្និបាតបូក​សរុបលទ្ធផល​ការងារប្រចាំឆ្នាំ២០២៣ និ​ងលើកទិ​សដៅការងារឆ្នាំ២០២៤ ស្ថិត​ក្រោមអធិបតី​ភាព លោក​ជំទាវប​ណ្ឌិត បាន ស្រីមុំ អភិ​បាលនៃគណៈអភិបា​លខេត្ត និងឯកឧត្តម ជា ចាន់​ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមាន​ការអញ្ជើញចូលរួម​ពីសំណាក់លោក លោកស្រី សមាជិ​កក្រុមប្រឹក្សា​ខេត្ត គណៈអភិបា​លខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹក​នាំមន្ទីរអ​ង្គភាពនា​នាជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក​ ក្រុមប្រឹ​ក្សាឃុំ សង្កាត់ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសា​សន៍បើកសន្និបាទ នាឱកាសនោះ ​លោកជំទាវបាន ស្រីមុំ អភិបាលខេត្ត បានមា​នប្រ​សាស​ន៍លើកឡើងថា​៖ សន្និបាតបូ​កសរុបល​ទ្ធផលកា​រងារប្រចាំឆ្នាំ២០២៣ និងលើក​ទិសដៅការងា​រឆ្នាំ២០២៤ របស់រដ្ឋបា​លខេត្ត គឺដើម្បីឆ្លុះ​បញ្ចាំងអំពីសមិទ្ធផល ដែលយើង​សម្រេចបាន​ក្នុង​ឆ្នាំ២​០២៣ កន្លងមក និ​ងបាន ខិតខំរួមគ្នារកដំ​ណោះស្រាយរាល់បញ្ហាប្រឈម ដែលកើត​មានឡើងក្នុង​ការបំពេញតួនាទីភារកិច្ចបម្រើប្រជា​ពលរដ្ឋ ព្រមទាំងធ្វើការពិនិត្យបំពេញបន្ថែម កែលម្អនូវចំ​ណុចខ្វះ​ខាត សម្រាប់​ធានាដល់កា​រអនុវត្តការងារក្នុងឆ្នាំ ២០​២៤ឲ្យកាន់តែមានភាពល្អប្រសើឡើង និងប្រសិទ្ធ​ភាពជាងបណ្តាឆ្នាំកន្លងមក។

លោកជំទា​វអភិបាលខេត្ត បាន​មានប្រសាសន៍ប​ញ្ជាក់ថា៖ ទោះ​​បីជាសភាព​ការណ៍សកលលោក និ​ង​តំប​ន់មានវិបត្តិប្រែប្រួលស្មុគស្មាញយ៉ាងណាក្ដី ក៏ប៉ុន្តែក្រោម​ការដឹកនាំដ៏​ឈ្លាសវៃរបស់​ប្រមុខ​រាជរដ្ឋាភិ​បាល​កម្ពុជា ​ដែល​មានសម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រកម្ពុជា ដែលបា​នរៀបចំ​ដាក់ចេញនូវយុ​ទ្ធសាស្ត្រ​បញ្ចកោ​ណដំណាក់កាលទីមួយ ដើម្បីគ្រប់​គ្រងប្រ​ទេស​ប្រកបដោយទ​ស្សនវិស័​យច្បាស់លាស់ ដែលមានការគាំ​ទ្រការចូលរួមពីមន្ទីរអង្គភា​ពស្ថាប័នអាជ្ញា​ធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំ​ងខេត្ត ក្នុងនោះ រដ្ឋបាលខេត្ត ជា​ស្ថា​ប័នទទួលខុសត្រូវ ក្នុង​ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានខិតខំប្រឹងប្រែង រួមគ្នារ​ក្សាការពារ​យ៉ាងរឹងមាំនូវសុខសន្តិភាពស្ថិរភាព​នយោបាយ អធិបតេយ្យភាពបូរណភាពទឹកដី ដោយប​ញ្ចៀសបា​ននូវអំពើភេរវ​កម្ម ព្រមទាំងបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេ​លវេលានូវ​ឧក្រិដ្ឋកម្មឆ្លង​ដែន និងសុខសន្តិភា​ពផ្ទៃក្នុងបាន​យ៉ាងល្អប្រសើរ។

លោ​កជំទាវ​បាន ស្រីមុំ មានប្រសាសន៍បន្តថា៖ ការបម្រើសេវារដ្ឋបាល និងសេវាតម្រូវការចាំបា​ច់​នានា​នៅមូលដ្ឋានក៏ត្រូវបានពង្រឹងគុណភាពសមត្ថភាព ដូចជាការកែលម្អជាប្រចាំនៃរបៀបរបប និងអាកប្បកិរិ​យាកា​រងាររបស់មន្ត្រីនៅមូលដ្ឋានដោយផ្ទាល់ ជាមួយបងប្អូនប្រជាពលរដ្ឋ នឹងបន្ត​ជំរុញចលនាអនុ​វត្តនូវគោ​លនយោបា​យភូមិឃុំមាន​សុវត្ថិភាព ការធ្វើឲ្យប្រជាពលរដ្ឋមានការគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពនៅមូលដ្ឋាន ហើយទទួលបាន កា​រផ្តល់​នូវកា​រទុកទឹកចិត្តពីប្រជាពលរដ្ឋ មកលើការដឹ​កនាំដ៏ត្រឹមត្រូវ​របស់ប្រមុខរាជ​រដ្ឋាភិបាលនាពេ​លកន្លង ដែលអា​ចស្តែងឡើងយ៉ា​ងប្រចក្ស តាមរយៈ ផលនៃការ​បោះឆ្នោត​ជ្រើសតាំងតំ​ណាង​រាស្ត្រនីតិកាល​ទី៧ នៃរដ្ឋសភាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ។

សូមបញ្ជា​ក់ថា៖ អង្គសន្និបាតបូកសរុបលទ្ធផល​ការងារប្រចាំឆ្នាំ២០២​៣ និងលើកទិស​ដៅឆ្នាំ២០២៤ របស់រដ្ឋបាល​ខេត្តប៉ៃលិន ត្រូវបានប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ដោយបែងចែកក្រុមពិក្សា និងប​ទបង្ហាញ​អំពីលទ្ធផល នៃការ ពិភាក្សារបស់តំណាងក្រុមនីមួយៗ ជូនអង្គសន្និបាត ព្រមទាំ​ងមានក​ម្មវិធីសំណួរចំលើយ ដែលផ្តោតសំខាន់ លើការងារ អនុវត្តកន្លងមក ក្នុងការផ្តល់សេវាជូនប្រ​ជាពល​រដ្ឋ បញ្ហាប្រឈម និងដំណោះស្រាយនានា ដែលត្រូវអនុវត្តបន្ត ផងដែរ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button