ព័ត៌មានជាតិ

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូររក្សាទុកគ្រឿងញៀន ដោយ​ចាប់ឃាត់​ខ្លួន​ជន​បរទេស ៤នាក់ រឹបអូសគ្រឿងញៀនជិត៦០គីឡូក្រាម និងសារធាតុផ្សំជាង ៣០០គីឡូក្រាម នៅ​ខណ្ឌមានជ័យ

ភ្នំពេញ៖ ដោយអនុវត្តតាមបញ្ជារបស់​ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងកា​រនគរបា​លជាតិ, ឯកឧត្តម នា​យឧត្ដមសេនិ​យ៍ ម៉ក់ ជីតូ និងឯ​កឧត្តម ឧត្ដមសេ​នីយ៍ឯក ព្រុំ សន្ធរ អគ្គស្នង​ការរងទទួល​ផែនប្រឆាំងប​ទល្មើសគ្រឿង​ញៀន និង​ក្រោមការ​បញ្ជា​ដឹកនាំផ្ទាល់រ​បស់ឧត្ដមសេ​នីយ៍ឯក ឃឹង សារ៉ាត់ នា​យកមន្ទីរប្រឆាំ​ងបទល្មើសគ្រឿង​ញៀនកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំង​ជំនាញ (ក១១) ដឹកនាំ​ដោយឧត្តម​សេនីយ៍ទោ​ ស៊ី ផល្លា, លោក ​ជាវ តុលា​ នាយករងមន្ទីរ សហ​ការជាមួយ​កម្លាំងនៃស្នងកា​រដ្ឋាននគរ​បាលរាជធា​នីភ្នំពេញ និងដោ​យមានការ​ដឹកនាំ​សម្រប​សម្រួល​ពីលោក ស៊ន មុនី ព្រះរា​ជអាជ្ញារងអម​សាលាដំបូង​រាជធានីភ្នំពេញ បាន​បើកប្រតិបត្តិកា​ររស្រាវ​ជ្រាវ​បង្ក្រាបក​រណីជួញ​ដូរ​ រក្សាទុ​កគ្រឿង​ញៀន នៅពី​រគោល​ដៅផ្សេង​គ្នា ទី១៖ នៅតា​មបណ្ដោយ​ផ្លូវ៦០ម៉ែត្រ ភូមិព្រែក​តាឡុង៣ ​សង្កាត់ចាក់អង្រែក្រោ​ម ខណ្ឌ​មានជ័យ ទី២៖ បុរីមួយ​កន្លែង​ ក្នុងភូមិទួល​រកា សង្កាត់​ចាក់អង្រែ ខណ្ឌមា​នជ័យ រាជធា​នីភ្នំពេញ។ដោយ​ចាប់ឃាត់ខ្លួនជ​ន​បរទេ​សបាន​ចំនួន ៤នាក់​ ដោ​យរឹប​អូសគ្រឿង​ញៀនជិ​ត៦​០គីឡូក្រាម និ​ងសារ​ធាតុផ្សំជាង​ ៣០០​គីឡូក្រាម​។

ជនសង្ស័យទាំង៤នាក់ដែលត្រូវកម្លាំងជំនាញ​ឃាត់ខ្លួនរួមមាន៖

. ឈ្មោះ XIE JIE ភេទប្រុស ជនជាតិចិន កើតថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៦

.ឈ្មោះ LE MINH HUY ភេទប្រុស ជនជាតិវៀតណាម កើតថ្ងៃទី០៨ ខែមករា ឆ្នាំ២០០២

.ឈ្មោះ TRAN NGOC PHAT ភេទប្រុស ជនជាតិវៀតណាម កើតថ្ងៃទី០៦ ខែមករា ឆ្នាំ២០០១ និង​

. ឈ្មោះ ZANG PEIPEI ភេទប្រុស ជនជាតិចិន​ កើតថ្ងៃទី២​៧ ខែធ្នូ ឆ្នាំ១៩៩០។

សម្រាប់វត្ថុតាងដែល​ចាប់យ​កបានរួម​មាន៖ សារធាតុញៀនអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២៦ គីឡូក្រាម និង៤៦ក្រាម, សារធាតុញៀនមេតំហ្វេតាមីន (ICE) ទម្ងន់ ២៨ គីឡូក្រាម និង ៣៨០​ក្រាម, សារធាតុញៀនកេតាមីន (Ketamine) ទម្ងន់ ៨៣២ ក្រាម, សារធាតុញៀននីមេតាហ្សេប៉ាម ទម្ងន់ ២​ គីឡូក្រាម ៩៦៦ក្រាម។ សរុបគ្រឿងញៀន ទម្ងន់ ៥៨ គីឡូក្រាម និង២២៤ ក្រាម ជាមួយ​សារធា​តុផ្សំបង្កើនប​រិមាណ ទម្ងន់ ​៣៣៦.៤០ គីឡូក្រាម​ និងសារធាតុ​មិនច្បាស់​ ៣ គីឡូក្រាម និង​៩៦៦ ក្រាម។

បច្ចុប្ប ន្នជនសង្ស័យ​ និងវត្ថុតាងរឹ​បអូសបាន​ ត្រូវសមត្ថកិច្ចជំនា​ញកំពុងក​សាងសំណុំរឿង បញ្ជូន​ទៅសាលាដំបូង​រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត​តាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button