ព័ត៌មានជាតិ

ឯកឧត្តម ​ឈើយ ចាន់ណា ​និងឯ​កឧត្តម អុី ឡុង អញ្ជើញ​ប្រគល់ និង​ដាំកូនឈើចំ​នួន៣០០ដើ​ម ដល់​ថ្នាក់ដឹ​កនាំ​ទីបញ្ជាការដ្ឋានរ​ថក្រោះអគ្គបញ្ជាកា​រប្រចាំទិ​ស​យោភូមិភាគទី៥ ស្រុកព្រះនេត្រព្រះ

(បន្ទាយមានជ័យ)៖ដើម្បីចូលរួមថែរក្សាព្រៃ​ឈើ និង​ការដាំ​ដុះព្រៃឈើ និងដើម្បីរក្សា បរិស្ថាន​បៃតងនៃ​ធន​ធានធម្មជាតិ ឯកឧត្តម ឈើយ ចាន់ណា សមាជិក​ព្រឹទ្ធស​ភា ឯកឧត្តម អុី ឡុង សមាជិ​ករដ្ឋស​ភា បាននាំយ​កកូន​ឈើចំនួន​៣០០ដើម​ ដែលជា​ប្រភេ​ទកូនប៉េងអូស្រ្តាលី(​ហៅដើមគីនី) ដែ​លជា​អំណោយ​របស់​ឯកឧត្តម កែ គឹមយ៉ាន អ្នកតំ​ណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និង​ជាឧត្តមប្រឹក្សាផ្ទាល់ព្រះម​ហាក្សត្រ នៃព្រះរា​ជាណា​ចក្រកម្ពុជា និង​លោកជំទាវ ទៅប្រ​គល់ និងដាំ​ជូនឯ​កឧត្តម ឧត្តមសេ​នីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរង នៃបញ្ជាកា​រដ្ឋាន​រថក្រោះអ​គ្គប​ញ្ជាការប្រ​ចាំទិសយោ​ធភូមិ​ភាគទី៥ ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែង​ក្នុងឱនោះ ឯក​ឧត្តម អុី ឡុង សមាជិ​ករដ្ឋសភា បានពាំនាំនៅប្រសា​សន៍ផ្តាំ​ផ្ញើការសួ​រសុខទុក្ខពី​សំណា​ក់សម្តេ​ចប្រធានព្រឹទ្ធសភា រដ្ឋសភា សម្តេចប្រមុ​ខរាជរដ្ឋាភិបាលកម្ពុជា និងពីសំណា​ក់ឯក​ឧត្តម កែ គឹ​មយ៉ាន និង​លោកជំទាវ ដល់​ថ្នាក់ដឹកនាំ​ទីបញ្ជាការដ្ឋាន​រថក្រោះអគ្គបញ្ជា​ការប្រចាំទិ​សយោភូមិ​ភាគទី៥ ស្រុកព្រះនេត្រព្រះ។

ឯកឧត្តម ​សមាជិ​ករដ្ឋសភា បានកោត​សសើរដល់ថ្នាក់ដឹក​នាំ ទីបញ្ជា​ការរដ្ឋានរថក្រោះ អគ្គបញ្ជាកា​ររថក្រោះ​ប្រ​ចាំទិសព្រះនេត្រព្រះយុទ្ធភូមិភាគទី៥ ដែល​បានរួម​សហការណ៍គ្នា ដាំកូនឈើ​នាពេ​លនេះ។ជាពិ​សេសក្នុង​ការកែច្នៃតំប​ន់នេះអោយ​ប្រែក្លាយតំបន់រ​មណីដ្ឋានយ៉ា​ងស្រស់ស្អាតសម្រា​ប់ប្អូនប្រជាពលរដ្ឋទៅកំ​សាន្តផង។

ឯកឧត្តម អុី ឡុង បានបញ្ជាក់ថា៖ ​ពិធីប្រគល់កូន​ឈើនាពេលនេះ គឺដើម្បីបង្កើនធនធានធម្មជាតិ ឡើង​វិញ ការពារធ​នធានធម្មជាតិ​ ចម្រុះ និងកា​ត់បន្ថយឥទ្ធិព​ល អវិជ្ជមាន​នៃការប្រែប្រួល អាកាស ធា​តុ ជាពិសេស​នោះ គឺទុក​ជាសម្បិត្តជាតិ​ និងជាសម្បត្តិសកល និងដើម្បី​កែប្រែសោ​ភ័ណ្ឌភា​ពតំបន់រ​បស់ខ្លួន ដើម្បីលើកស្ទួយ​មុខមា​ត់ខេត្តបន្ទាយ​មានជ័យ។ជា​ពិសេស ដើម្បីថែរក្សាព្រៃឈើ និងការ​ដាំដុះព្រៃឈើ គឺដើម្បីរក្សា បរិស្ថានបៃតងនៃធ​នធានធម្មជាតិ គុណ​ភាពដី ជម្រកមនុស្ស សត្វ ដែល​អាចអោយ យើងកាត់បន្ថយ​បាននូវភាពប្រឈ​មនឹងគ្រោះមហន្តរាយដោយគ្រោះរាំងស្ងួត បំរែបំរួលអាកាស​ធាតុ ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ ទឹកជំនន់​ដែលបណ្តាលមក ពីការបាត់បង់ព្រៃឈើ ហើយព្រៃឈើគឺជាប្រភពធនធម្មជាតិដ៏សំខាន់ សម្រាប់ប្រទេសជាតិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button