ជនសង្ស័យ​៣នាក់ ពាក់ព័ន្ធករ​ណីគ្រឿង​ញៀន ត្រូវបា​នកម្លាំង​កងរា​ជអាវុធ​ហត្ថ​ចាប់ឃា​ត់ខ្លួន​ បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរា​ជអាវុធហត្ថស្រុកម​ង្គលបូរី ដឹក​នាំដោយលោក វរ​សេនីយ៍​ត្រី ​ចាន់ រដ្ឋា មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធ​ហត្ថស្រុក បាន​ចុះប្រតិបត្តិការបង្រ្កាបករណី រក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀន នៅចំណុ​ចវាលស្រែ ​ស្ថិតក្នុងភូមិអញ្ចាញ ឃុំឬ​ស្សីក្រោក ស្រុកមង្គ​លបូរី ខេត្តបន្ទាយមា​នជ័យ ដោយ​ឃាត់ខ្លួនជ​នសង្ស័យបាន​ចំនួន ០៣នាក់ ១ឈ្មោះ យន់ ជីលីន ហៅ ប៊ូម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិអញ្ចាញ ឃុំឬ​ស្សីក្រោក ស្រុកមង្គលបូរី(រក្សាទុក និងប្រើប្រាស់), ឈ្មោះ អឿន ឧត្តម ​ភេទប្រុស អាយុ២៣ឆ្នាំ មុខរ​បរកម្មករ បច្ចុប្បន្នរស់​នៅភូមិអូរតា​គល់ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី(ប្រើប្រាស់), ឈ្មោះ រឿង ម៉ាណាត់  ហៅ ចិន ភេទប្រុស​ អាយុ១៧ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិអញ្ចាញ ឃុំឬស្សី​ក្រោក ស្រុកមង្គលបូរី(ប្រើប្រាស់)។ ក្នុង​ប្រតិបត្តិការ​នោះកម្លាំងបានដកហូតសម្ភារៈវត្ថុតាង គ្រឿង​ញៀនប្រភេទ​ម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០១កូនថង់កិប ទម្ងន់ ០,៤១ក្រាម, ម៉ូតូ ចំនួន ០២​គ្រឿង, ទូរស័ព្ទ ចំនួន ០៣គ្រឿង រួមនទាំងវត្ថុងតាងសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ហើយ​នាំទៅកាន់មូលដ្ឋានកង​រាជអាវុធហត្ថស្រុក ដើ​ម្បីសួរនាំ ​និងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការ​មូលដ្ឋានកងរា​ជអាវុធហត្ថស្រុកបានឱ្យដឹងថា ក្រោ​យឃា​ត់ខ្លួន និងសួរនាំរួ​ច ជនសង្ស័​យបានឆ្លើយ​សារភាពថា ពួកខ្លួនពិត​ជាបានទិញ​គ្រឿងញៀនម​ករក្សាទុក ដើម្បីប្រើប្រា​ស់ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតា​ងជាក់​ស្តែង កម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថស្រុក កសាង​សំណុំរឿងបញ្ជូនទៅ​កាន់បញ្ជាការដ្ឋានក​ងរាជអាវុធហ​ត្ថខេត្ត​ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា ជន​បន្ទាយមានជ័យ​នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២​៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *