ព័ត៌មានជាតិ

អ្នកនាំ​ពាក្យ នៃស្នង​ការដ្ឋាន​នគរ​បាល​ខេត្តបន្ទាយ​មានជ័​យ ​ច្រា​នចោ​ល​ការផ្សព្វផ្សា​យរបស់​សារ​ព័ត៌​មា​ន​ក្នុង​ស្រុក​ថៃ ជុំវិញ​រឿង​ជ​ន​ជា​តិ​ថៃ​៩​នាក់ រត់ឆ្លងដែនចូល​ទឹកដីថៃ

(បន្ទាយមានជ័យ)៖ក្រោយពី​មានកា​រផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គមមួយ​ចំនួន ពិសេសបណ្តាញ​សា​រព័ត៌​មា​នក្នុង​ស្រុក​ថៃ ​ដែល​បា​នផ្សព្វផ្សាយ​ចោទ​ប្រកា​ន់ ដោ​យគ្មាន​មូលដ្ឋា​នច្បាស់​លាស់​នោះ នាថ្ងៃ​ទី២២ ខែធ្នូ ឆ្នាំ២​០២៣ ​អ្នក​នាំពាក្យ នៃស្នងកា​រដ្ឋានន​គរបាលខេត្តបន្ទាយ​មានជ័យ បាន​​ចេញ​សេ​ចក្តីប្រ​កាសព័ត៌​មា​ន ដោយជម្រា​បជូន​ដល់​សាធា​រណជន អ្នក​សារព័ត៌មា​ន​ក្នុងស្រុក​ក្រៅស្រុក និងអ្នក​ប្រើប្រាស់​បណ្តាញទំ​នាក់ទំ​នងសង្គម​ជ្រាបថា​ កាលពីថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០២៣ មាន​សារព័​ត៌មា​ន​ថៃចុះផ្សាយ​ថា ជនជា​តិថៃចំនួន៩​នាក់បា​នរត់ឆ្លងដែ​នចូលទឹកដីថៃ ដើ​ម្បីអោយស​មត្ថកិច្ច ជួយ​សង្រ្គោះ​កាលពីថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០​២៣ ដោយ​ពួកគេអះ​អាងថា ត្រូវចាញ់​បោកក្រុមបងធំ​នាំអោយទៅ​ធ្វើការ នៅ​ក្នុងកា​ស៊ីណូខុ​សច្បាប់​នៅក្រុងប៉ោយប៉ែត និងសារព័​ត៌មា​នមួ​យចំនួន​ចុះផ្សាយពា​ក់ព័ន្ធ​នឹងករ​ណីជនជាតិ​ថៃចំនួន នាក់ខាងលើ ។

ក្រោយពី​ទទួលព័ត៌មានផ្សព្វផ្សាយ​នេះ អ្នកនាំ​ពាក្យនៃស្នង​ការដ្ឋាននគរបា​លខេត្តបន្ទាយមានជ័យ សូម ជម្រាបជូនថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង​១៩.០០នាទី ក្រោមការដឹ​កនាំ​បញ្ជាផ្ទា​ល់ពីលោ​កឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបាលខេត្តបន្ទាយមានជ័យ និងមាន​ការស​ម្របស​ម្រួលនី​តិវិធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញា រងនៃអយ្យការអ​មសាលាដំបូង​ខេត្តបន្ទា​យជ័យ ដឹ​កនាំសម​ត្ថកិច្ចចំរុះមា​នសមត្ថកិច្ចន​គរបាល ក​ងរាជអាវុធហត្ថក្រុង និង អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ចុះដល់អា​គារមួយកន្លែង ចំណុចអា​គារថ្មី ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្ត បន្ទាយមានជ័​យ បានរកឃើញជន​ជាតិថៃ១៧​នាក់ស្រី១០នាក់ រួមជាមួយ​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត នឹងចុះត្រួតពិ​និត្យ កន្លែងកើត​ហេតុករណីឆេះ​បន្ទប់ដេកស្នាក់នៅរប​ស់បុគ្គលិកលេខA7 ស្ថិតក្នុង​អគារស្នាក់នៅ​ក្នុងកាស៊ីណូ​ពូលី មានទីតាំង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលសង្ស័យពាក់ព័ន្ធនឹងជនជាតិថ ចំនួន០៩នាក់ លួចឆ្លងដែ​នដោយខុសច្បាប់ចូលប្រទេ​សថៃកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។

យោង​តាមលទ្ធផលស្រាវ​ជ្រាវយ៉ាងយ​កចិត្តទុកដាក់រប​ស់សមត្ថកិច្ចជំនាញ និងស្ដាប់កា​របំភ្លឺរប​ស់អ្នក​ពាក់ ព័ទ្ធជុំវិញរឿងហេ​តុខាងលើឃើញថា ជនជាតិថ០៩នាក់បា​នឈ្លោះ​ប្រកែកគ្នាដុតឆេះប​ន្ទប់ដេក និងបានបើអំពើ ហិង្សាលើ​សន្តិសុខពេលចូលឃាត ដោយខ្លាចសម​ត្ថកិច្ចចាប់ខ្លួ​នមកអនុ​វត្តច្បាប់ ទើបនាំគ្នារត់គេ​ចខ្លួនលោត​ផ្លោះរបង បន្លា​លួសបណ្ដាលអោយមានរបួស ហើយបា​នលួចឆ្លង​ដែនដោយខុ​សច្បាប់ចូលប្រទេ​សថៃកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៣ ។ ចំពោះ​ការប្រើអំពើ​ហិង្សា និងបង្ខាំងទៅ​លើជនជាតិ​ថៃ០៩នាក់នោះ គឺសមត្ថកិច្ចយើងរកពុំទាន់ឃើញ មាន​ភស្តុតាង​ពាក់ព័ន្ធដូចការចោទ​ប្រកាន់របស់​សារព័ត៌មា​នថៃបាន​ចុះផ្សាយ​នោះទេ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button