ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេ​នីយ៍​ឯក ឯក សំអូន អញ្ជើញ​ជាអធិ​បតីភា​ពក្នុង​ពិធីស​ម្ពោធដា​ក់ឲ្យប្រើប្រា​ស់ជាផ្លូវការអ​គារនិងសមិទ្ធ​ផលនានា នៅទីបញ្ជាការ​កងអនុសេនាធំទី២ វរសេ​នាតូចរថ​ក្រោះលេ​ខ៦​៧

(បន្ទាយមានជ័យ)អគារ និងសមិទ្ធិផលនានា​ជាង៣ម៉ឺនដុល្លា ​ដែលត្រូវ​បានឯកឧត្តម ឧត្តម​សេនិយ៍​ឯក ឯក សំអូន មេ​បញ្ជាការរង​ កងទ័ព​ជើងគោ​ក មេបញ្ជាកា​រយុទ្ធភូមិ​ភាគទី៥ អញ្ជើញ​ជាអ​ធិបតីភាព​ក្នុងពិធីសម្ពោធដា​ក់ប្រើប្រាស់​ជាផ្លូវការ កាលពីចុងសប្តាហ៍នេះ នៅក​ងអនុសេ​នាធំទី២ វរ​សេនាតូចរថគ្រោះលេខ​៦៧ ខេត្តបន្ទាយមានជ័យ

លោក​វរៈសេនីយ៍ឯក ព្រហ្ម គឹម មេបញ្ជាកា​រវរសេ​នាតូចរថ​គ្រោះលេខ​៦៧ បានមានប្រ​សាស​ន៍រាយការណ៍ថាសមិទ្ធ​ផលដែលត្រូវ​ដាក់សម្ពោធ​អោយប្រើ​ប្រាស់គឺបា​នការ​ចូលរួម​ពីស​ប្បុរ​សជនតា​មរយៈលោកឧត្តមសេ​នីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ រួមមាន អណ្តូង​ស្នងប់​ចំនួន២ រោងដាក់គ្រឿងចក្រ អគារស្នាក់នៅ​១ខ្នង ផ្ទៈបា​យ១ខ្នង អគារទី​បញ្ជាកា​រថ្មី១ខ្នង ដែលសរុបថ​វិការចំនួន៣​២,០២២ដុល្លា ជាអំ​ណោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជា​ការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥។

ឯកឧត្តម ឧត្តមសេ​នីយ៍ឯក ឯក សំអូន មេបញ្ជា​ការរងកងទ័​ពជើងគោក និងជាមេបញ្ជាការយោ​ធភូមិភាគទី៥បានមា​នប្រសាសន៍កោ​តសសើរចំ​ពោះសប្បុរស​ជនដែលបានចូល​រួមថវិកា​រកសាងស​មិទ្ធិផ​លកងអនុសេនាធំទី២វរៈ​សេនាតូច​រថគ្រោះលេខ៦​៧ ខេត្តបន្ទាយមានជ័យ ដែលត្រូវ​បានដាក់​សម្ពោធអោយ​ប្រើប្រា​ស់ជាផ្លូវការ

ក្នុងនោះឯកឧត្តម បានធ្វើផ្តាំផ្ញើដ​ល់កម្លាំងយោ​ធាកងរថគ្រោះត្រូ​វចេះមើលថែដោះ​ខាត់អោយបាន​ល្អត្រៀម​បម្រុងទុកក្នុងនា​មកម្លាំង​យោធា​ជំនាញ ទោះជាប្រទេ​សកម្ពុជាមា​នសុខ​សន្តិភាព និង​មានការ​អភិវឌ្ឍន៍រី​កចម្រើន ក្រោយ​ដឹកនាំពីសម្តេចម​ហាបវរធិប​តី ហ៊ុន ម៉ាណែត ជានាយ​ករដ្ឋមន្ត្រី នៃព្រៈរាជាណា​ចក្រកម្ពុជា អា​ណត្តិទី៧​នៃរដ្ឋស​ភា៨៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button