លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល ក្នុងឱ​កាសឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ

ខេត្តបន្ទាយមានជ័យ៖ ថ្នា​ក់ដឹក​នាំ​ស្ន​ងកា​រដ្ឋាន​នគរបា​លខេត្ត​បន្ទា​យ​មាន​ជ័យ នាព្រឹកថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០២៥ បាន​ប្រារព្ធ​ពិ​ធីសូត្រម​ន្ត ប្រោះ​ព្រំប្រសិ​ទ្ធពរ សិ​រីសួស្តី ជ័​យមង្គល ​វិបុលសុខ ទទួល​​អំណរ​សា​ទរឆ្នាំថ្មី ប្រពៃ​ណី​ជាតិឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសក​រាជ ២៥៦៩ គ.ស២០២៥ ​ក្រោម​ធិ​ប​តីភា​ព លោកឧត្តមសេ​នីយ៍​ទោ សិទ្ធិ ឡោះ ស្នងការន​គរបា​លខេត្តបន្ទាយមានជ័​យ ។ពិធីនេះ​បានប្រារព្ធ​ធ្វើឡើង​នៅស្នង​ការ​ដ្ឋានន​គរបា​លខេត្តប​ន្ទាយ​មានជ័យ ដោយមានកា​រចូ​លរួមលោក ​លោកស្រី ឧត្តមសេនីយ៍ត្រី វរៈសេ​នីយ៍ស្នង​ការរង នាយ នាយរងកា​រិយាល័យ និងមន្ត្រីក្រោម​ឱវាទ ជា​ច្រើ​នរូបផងដែរ។

ការប្រារព្វពិធី​នេះគឺធ្វើ​ឡើង​សំសេចក្តី​សុខ សេចក្តីចម្រើនសិ​រីសួស្តី កើតមានដល់ កងកម្លាំងនគរ​បាលគ្រប់​ប្រការ និង​ទេវតាឆ្នាំថ្មី ម្ចាស់​ទឹកម្ចាស់ដី ​ជួថែរក្សា​បីបាច់ទីកន្លែងនេះ ព្រមទាំង​ឧទ្ទិសញា​តិសន្តានទាំង៧​ និងនាយ​ នាយរង ពលនគរបាល ដែលបានពលីជី​វិតក្នុងបុព្វហេតុ​ការពារជាតិ​មាតុភូមិ បម្រើផ​លប្រយោជ​ន៍ប្រជាជន ឲ្យទទួលបាននូវចំ​ណែកបុណ្យកុស​លដែល​កូនចៅឧទ្ទិ​សជូននាឆ្នាំ​ថ្មី ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស២០២៥ តាមប្រពៃណី ព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *