ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រសា​សន៍ណែនាំ របស់លោកនា​យឧត្តមសេ​នីយ៍ សៅ សុខា​ និងប្រជុំត្រួត​ពិនិ​ត្យវា​យត​ម្លៃស​ភា​ពកា​រណ៍ ​លទ្ធ​ផល​ការ​ងា​រឆ្នាំ២០២៣​ និង​លើ​កទិ​សដៅ​ផែ​ន​ការ​ស​កម្ម​ភាព​កា​រងារឆ្នាំ​២០​២៤

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេប​ញ្ជាការក​ងរាជអាវុធហត្ថខេ​ត្តបន្ទាយ​មានជ័យ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ អញ្ជេីញជាអ​ធិបតីភាព ក្នុងកិ​ច្ចប្រ​ជុំផ្សព្វផ្សាយ​ប្រសាស​ន៍​ណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង​យោធ​ពល​ខេ​មរភូមិន្ទ មេបញ្ជា​ការកងរាជអាវុធហ​ត្ថលើផ្ទៃប្រទេស និង​ប្រជុំត្រួតពិ​និត្យវាយត​ម្លៃសភាពការ​ណ៍ លទ្ធផលការងា​រកងរាជអាវុធ​ហត្ថឆ្នាំ២០២៣ និងលើកទិ​សដៅផែ​នការសក​ម្មភាពការងា​រកងរាជអាវុ​ធហត្ថ ឆ្នាំ២​០២៤។

កិច្ចប្រជុំក្នុងថ្ងៃនេះក៏​មាន​ការ​អញ្ជេីញចូ​លរួម ពី​លោកមេបញ្ជាការ​រង លោកនាយសេនាធិការរង លោ​កប្រធានមន្ទីរ​ទាំង៧ លោ​កនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋាន ក្រុងស្រុកទាំង៩ និងនា​យអាវុធហត្ថខេត្ត សរុបចំនួន១៥​៦នាក់​បានចូលរួម​ ផងដែរ។

នាឱកាស​នោះផងដែរលោ​កឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជការកងរាអាវុធហត្ថខេត្ត ក៏បាន​ពាំនាំ ប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង នៃកងយោព​លខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុហត្ថលេី​ផ្ទៃប្រទេស ជូនចំពោះ​នាយ ទាហាន នាយទា​ហាន និងពល​ទាហាន នៃក​ងរាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យទាំងអ​ស់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាអាវុធហត្ថខេត្ត លេីកឡេីងថា ដើម្បីផ្ដល់នូវចំ​ណេះដឹង ជំ​នាញ សមត្ថភា​ព លើកកម្ពស់​នូវមនសិការ​ ឆន្ទៈ ការតស៊ូ ភាពក្លាហាន ​និងស្មារតីទទួលខុសត្រូវ ក្នុង​នាមកង​រាជអាវុធហត្ថ ត្រូវគោរពច្បាប់ ​គោរពវិន័យ គោរពក្រម​សីលធម៌ វិជ្ជាជីវៈ ក្នុងការអ​នុវត្តតួនា​ទីភារកិច្ច ក៏ដូចជាក្នុង​ការរស់នៅប្រចាំ​ថ្ងៃ និងខិត​ខំកសាងសំណ​ង់ ជំរំជម្រក អគារធ្វើការ កន្លែង​ស្នាក់នៅ ទីលានហ្វឹក​ហាត់ ជាពិសេសអនុ​វត្តនូវតួនាទី និង​ភារកិច្ចស្នូល ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ស្រាវជ្រាវបង្ក្រាបរាល់​បទល្មើសនៅក្នុងមូ​លដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសេីរ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានសង្កត់ធ្ងន់​ដល់ការមេបញ្ជាកា​រមូលដ្ឋានកងរាជ​អាវុធហត្ថ​ក្រុងស្រុក ត្រូវយកចិត្តទុកដាក់ពីជីវ​ភាពប្រចាំថ្ងៃរបស់កង​កម្លាំង បន្ថែមនូវ​ការហូបចុ​កតាមរយៈកា​រជំរុញការបង្កបង្កើន​ផល ដាំ និងចិញ្ចឹមដើម្បីបំពេញតម្រូវការរបស់អង្គភាពបន្ថែមទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button