ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកំណែទម្រង់ប្រ​លងបាក់ឌុប​ បានជម្រុះ​ចោលវប្បធម៌​អន្តរា​គមន៍ និង​បង្កើត​នូវវប្បធ​ម៌ម្ចាស់​ការទទួល​ខុស​ត្រូវ​លើខ្លួនឯង

(ភ្នំពេញ)៖លទ្ធផលប្រលងបាក់ឌុប បាន​បង្ហាញឱ្យ​ឃើញ​ពីវឌ្ឍន​ភាព និង​ភាពល្អប្រសើ​រនៃកា​រធ្វើកំណែ​ទម្រង់អ​ប់រំ ជាពិសេ​សកា​រប្រលង​បាក់ឌុប។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករ​ដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញ​ជួប​សំណេះសំ​ណាលជា​មួយសិ​ស្សនិទ្ទេស​ A ក្នុងឆ្នាំសិ​ក្សា២០២២២០​២៣ សរុប ១,៦​៩១នាក់ រាប់​ទាំងបេក្ខជ​នអ​ប់រំបច្ចេកទេ​ស ១​៨នាក់ នៅមជ្ឈ​ណ្ឌល​ពាណិជ្ជក​ម្មជ្រោយ​ចង្វារ (OCIC)នាព្រឹកថ្ងៃ៩ ខែមករា ឆ្នាំ២០២៤ នេះ ។

ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កា​រកសាងមូល​ធនមនុស្ស គឺជាកិ​ច្ចការដ៏សំ​ខាន់ហើយ​ ការអ​ប់រំមិនមែ​នសម្រាប់​តែគោល​ដៅប្រាក់​ខែមួយមុខ​នោះទេ។ គោលដៅធំ៤​នៃការ​អប់រំ គឺអ​ប់រំជាមនុស្សមា​នចំណេះ​ដឹង, ចេះធ្វើ បង្កើតជំ​នាញ, ជាព​លរដ្ឋល្អ មា​នសីលធម៌, និង​អប់រំឱ្យចេះរស់នៅក្នុងប្រក​បដោយសុ​ខដុមរមនាកា​រកំណែទម្រង់​ប្រលង​បាក់ឌុប បានជម្រុះ​ចោលវប្ប​ធម៌អន្តរាគ​មន៍ និងបង្កើតនូវវ​ប្បធម៌ម្ចាស់​ការទទួលខុសត្រូវលើ​ខ្លួនឯង។សម្តេ​ចធិបតី ហ៊ុន ម៉ាណែត បាន​មានប្រ​សាសន៍ទៀតថា​ កំណែទម្រង់មិនមែនជាបដិវត្តន៍ ដោយលុប​ចោលរាល់​គោលនយោបាយ​ចាស់​នោះឡើយ។

សម្តេចធិបតីបន្តថា ដើម្បីកំ​ណែទម្រង់ទទួលបា​នជោគជ័យត្រូវ​ឈរលើ​កត្តាចំនួន៤​រួមមាន៖) មាន​ចក្ខុវិស័យច្បាស់​លាស់ ដោ​យឈរលើប្រយោ​ជន៍ជាតិ, ) ការប្តេជ្ញាចិត្តខ្ពស់, ) ការចូល​រួមដោយស្មោះ​ត្រង់ និង៤) ការលះបង់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបា​នចារឯក​ភាពឱ្យក្រសួ​ង៥ទៀត ដំ​ណើរការប្រលងជ្រើសរើស​មន្ត្រី ដោយអនុវត្តន៍តា​មការធ្វើកំណែទ​ម្រង់ប្រកបដោ​យភាពច្បា​ស់លាស់ និងត្រឹមត្រូវ។ សម្តេ​ចមានសុ​ទិដ្ឋិនិយមខ្ពស់​ក្នុងការកសាងជា​តិឆ្ពោះទៅរកការរីក​ចម្រើន តែទាមទារ​ឱ្យមានការគាំ​ទ្រពីគ្រប់មជ្ឈដ្ឋាន។

ក្នុងឱកាស​នេះដែរ សម្ដេចធិប​តីនាយករដ្ឋមន្ត្រី ក៏បានផ្ដល់រង្វា​ន់លើកទឹកចិត្ត​សម្រាប់សិស្សនិ​ទ្ទេសAទាំងអស់ ដែ​លក្នុងម្នាក់ៗទទួលបា​ន ថវិកា ២លានរៀល iPad មួយគ្រឿង សៀវភៅអប់​រំទូន្មាន ២ក្បាល (សៀវ​ភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបា​នស្រាវជ្រាវយក​ ពីប្រទេស​ហូឡង់មកវិញ) ចំនួន១​ផងដែរចំណែ​កលោកគ្រូ អ្នកគ្រូ ដែល​អញ្ជើញមកចូ​លរួមជា​ង៤២៨នាក់​ ក្នុងម្នាក់ៗទទួលបា​នថវិកា១លានរៀល សៀវភៅ​អប់រំ២ក្បាល និងផ្ដល់ជូន​សាលារៀនដែល​សិស្សបាននិទ្ទេ​សAទាំងអស់ ក្នុង១សា​លាទទួលបាន​ថវិកា​៣លានរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button